គោលការណ៍ចំនួន៧ក្នុងការបង្កើនទ្រព្យសម្បត្តិ
អ្នកដែលប្រាថ្នាទ្រព្យសម្បត្តិ គួរពិចារណាស្វែងយល់គោលការណ៍ទាំង ៧ ដូចខាងក្រោម៖ ១. កសាងផ្នត់គំនិងជាអ្នកមាន money mind គឺដឹងថាអ្វីដែលបង្កើតប្រាក់កាន់តែច្រើនឡើង និងអ្វីដែលធ្វើឲ្យប្រាក់ចេះតែថយទៅៗ មិនមែនចំនួន លុយដែលអ្នកមាន ក្នុងហោប៉ៅ ជាអ្នកកំណត់ទ្រព្យសម្បត្តិរបស់អ្នកឡើយ គឺ ចំនួនលុយដែលមាននៅក្នុងខួក្បាលរបស់អ្នក (money blue print) ២. ចំណាយឲ្យតិចជាងចំណូល និងសន្សំប្រាក់ទុកវិនិយោគ ការចំណាយអាចនិងធ្វើអោយអ្នកធ្លាក់ខ្លួនក្លាយជាអ្នកក្រ ឬ ដាច់យ៉ៃ បើអ្នកមិនបានប្រកាន់គោលការណ៍ ២យ៉ាង ជាអទិភាពភាព គឺ ចំណាយបង្កើនចំណូល និង ចំណាយបង្កើនចំណេះ ៣. យល់ដឹងពីភាសារបស់ប្រាក់ លុយមាននិយមន័យភាសារបស់វាផ្សេងៗគ្នា នៅពេលដែល អ្នក ខ្ចីគេមក ឈ្មោះ របស់វាគឺ បំណុល លុយនៅក្នុង វត្ត ឈ្មោះ របស់វា គឺ បច្ច័យ ឬ ការបរិច្ចាគ អតិថិជន កក់លុយ លើផលិតផលឬ សេវាកម្ម គេហៅថា បំណុល លុះត្រាតែ បំពេញសេវាកម្ម ឬ ផលិតផលរួច ទើបអាច ទទួលស្គាល់ថា ជាចំណូល ៤. ចេះលៃសន្សំប្រាក់សម្រាប់ខ្លួនឯង មុននឹងទូរទាត់ឲ្យអ្នកដទៃ ចំណាយលើការវិនិយោគលើខ្លួនឯង ជាមុន ការរៀនសូត្រ ចំណេះដឹង ជ...