Posts

Showing posts from September, 2018

ភាពខុសគ្នារវាងអ្នកក្រនិងអ្នកមាន

Image
 នៅពេលសិក្សារអំពីក្បួនធ្វើធុរៈកិច្ច សិក្សារអំពីក្បួនចាយប្រាក់ វិធីគិតក៏ដូចជាចិត្តសាស្ត្ររបស់មនុស្សទាក់ទងនឹងធុរៈកិច្ចបានធ្វើឲ្យយើងដឹងយ៉ាងច្បាស់ថាបុព្វហេតុអ្វីដែលធ្វើឲ្យគេមាន ឬក្រ។ ខាងក្រោមនេះគឺជាចំំណុចខុសគ្នារវាងអ្នកមាននិងអ្នកក្រ៖ ១,អ្នកក្រគ្មានគោលដៅ អ្នកមាន មានគោលដៅ ២,អ្នកក្រគ្មានផែនការជីវិត អ្នកមាន មានផែនការជីវិត ៣,អ្នកក្រជឿលើព្រហ្មលិខិត អ្នកមានជឿលើខ្លួនឯង ៤,អ្នកក្រធ្វើការដើម្បីប្រាក់ខែ អ្នកមានធ្វើការដើម្បីប្រាក់ចំណូល ៥,អ្នកក្រគិតអវិជ្ជមាន អ្នកមានគិតវិជ្ជមាន ៦, អ្នក្រនិយាយពីបញ្ហា អ្នកមាននិយាយពីឱកាស ៧,អ្នកក្រមិនហ៊ានប្រថុយ អ្នកមានហ៊ានប្រថុយ ៨,អ្នកក្រផ្ដោតលើការសរសេស៉ីវី អ្នកមានសរសេរផែនការអាជីវកម្ម ៩,អ្នកក្រមិនចូលចិត្តរៀនសូត្រ អ្នកមានរៀនសូត្រជាប្រចាំ ១០,អ្នកក្រទិញបំណុលនិងផ្ដោតលើចំណាយ អ្នកមានទិញទ្រព្យ

បង្កើនការលក់របស់អ្នកដោយប្រើតិចនិចនិយាយ២ក្បាច់នេះ

Image
    ជាទូទៅជំនាញក្នុងការលក់ គឺជារឿងដ៏សំខាន់បំផុតដើម្បីឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។អាជីវកម្មនឹងបរាជ័យបើគ្មានការលក់ ហើយអាជីវកម្មដែលមិនមានឯកទេសក្នុងការលក់ ប្រៀបដូចជាអាជីវកម្មដែលគ្មានការលក់អញ្ចឹងដែរ។                                      អ្នកលក់ខ្លះក៏សប្យាយចិត្តព្រោះការលក់របស់ពួកគេទទួលបានភាពរីកចម្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយឡែកអ្នកលក់មួយចំនួនទៀតក៏កំពុងតែពិបាក់ចិត្តជាមួយនឹងភាពស្ងាត់ជ្រងំនៃអាជីវកម្មរបស់ពួកគេដោយគ្មានតម្រុយអតិថិជនមកទាក់ទងទិញទាល់តែសោះ ហើយអ្នកលក់ខ្លះក៏កំពុងតែមានភាពនឿយហត់ ធុញទ្រាន់នឹងការណាត់ជួបអតិថិជនបានហើយតែមិនអាចបិទការលក់បាន។ ដូច្នេះដើម្បីជាជំនួយមួយផ្នែកដើម្បីបង្កើនការលក់របស់លោកអ្នក ខ្ញុំសុំលើកយកនូវតិចនិចនិយាយ២ក្បាច់ដើម្បីទាក់ទាញចិត្តអតិថិជនឲ្យសម្រេចចិត្តទិញផលិតផលរបស់យើង ដែលពីរក្បាច់នេះគឺមួយការឈឺចាប់ និងមួយទៀតគឺការមានសំណាង ២នេះអ្នកអាចនិយាយមួយណាមុនក៏បាន តែសម្រាប់ឧទាហណ៍នៅពេលនេះខ្ញុំនឹងលើកយកការឈឺចាប់មកនិយាយមុន ហើយនឹងចូលដល់ការមានសំណាងវិញម្ដង។ ១.ការឈឺចាប់ ...

៨ ចំណុចធ្វើឲ្យគេចូលចិត្តនិងស្រលាញ់អ្នក

Image
               ពេលនិយាយដល់ចំណុចនេះវាពិបាក់នឹងរកអ្នកមកបដិសេដណាស់ ពីព្រោះថាមនុស្សគ្រប៉គ្នាតែងតែប្រាថ្នាចង់ឲ្យខ្លួនក្លាយទៅជាមនុស្សម្នាក់ដែលមានអ្នកផងទាំងពួង ចូលចិត្ត និងស្រលាញ់រាប់អានច្រើន។ ទាំងនេះ អាចថាជាធម្មជាតិនៃចិត្តរបស់មនុស្សក៏ថាបាន មួយទៀតអាចដោយសារពួកគេបានយល់ឃើញពីអត្ថប្រយោជន៍ដែលទទួលបានមកពីប្រជាប្រិយភាពរបស់ពួកគេក៏ថាបានដែរ ព្រោះនៅពេលយើងក្លាយទៅជាមនុស្សម្នាក់ដែលមានអ្នកចូលចិត្ត និងស្រលាញ់ច្រើន ពោលគឺយើងក្លាយជាមនុស្សដែលមានប្រជាប្រិយភាពហើយនោះឲកាសជាច្រើននឹងរត់មករកយើងដូចជានៅពេលយើងបើកមុខជំនួញនោះអតិថិជនជាច្រើននឹងគាំទ្រផលិតផលរបស់យើង ឬបើអ្នកជាបុគ្គលិកនោះអ្នកនឹងឆាប់ឡើងដំណែង បើអ្នកជាសិល្បះករណ៍អ្នកក៏ឆាប់ល្បី អ្នកនឹងមានឧ៌កាសច្រើនសម្រាប់ពង្រីកមុខជំនួញរបស់អ្នក អ្នកនឹងមានអ្នកចាំជួញជ្រុំជ្រែងនៅពេលអ្នកជួបបញ្ហា អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង អ្នករីករាយ និងស្រស់ថ្លាជាដើម។ល។ ទាំងនេះហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នាតែងចង់ទទួលបានជោគជ័យទៅលើរឿងនេះ។             តើយើងនឹងធ្វើដូចម្ចេចទើបគេចូលចិត្ត និងស្រលាញ់យើង? ថ្ងៃនេះខ្ញុំមាន ៨ ចំណុច...

គន្លឹះជោគជ័យនៅក្នុងជីវិត

Image
        ជាទូទៅគន្លឹះជោគជ័យនៅក្នុងជីវិតត្រូវបានគេចែករំលែកជាច្រើនមកហើយ តាមរយះបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួនរបស់ពួកគេ ខ្លះទៀតក៏ទទួលបានពីការសិក្សារស្រាវជ្រាវពីជីវះប្រវតិ្ត និងវិធីជោគជ័យរបស់បុគ្គលល្បីៗនៅលើកលោក ឯអ្នកខ្លះទៀតក៏យកនូវបទពិសោធន៍ជោគជ័យរបស់គេបូករួមនិងបទពិសោធន៍របស់ខ្លួនឯងផងមកចែករំលែកតទៅកាន់បងប្អូនប្រិយមិត្តអ្នកអាន ដើម្បីជាជំនួយដល់ភាពជោគជ័យរបស់អ្នកទាំងអស់គ្នា។ Com ប៉ុន្តែទោះជាយ៉ាងណាក្ដី ថ្ងៃនេះខ្ញុំនឹងចែករំលែកនូវអ្វីដែលខ្ញុំមានទាក់ទងនឹងគន្លឹះជោគជ័យទៅដល់មិត្តអ្នកអានដូចតទៅនេះ៖       ដើម្បីឲ្យមនុស្សម្នាក់ទទួលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន លុះត្រាតែគេបានដឹងថាខ្លួនគេចង់បានអ្វី ឬអ្វីខ្លះនៅក្នុងនៅក្នុងជីវិតនេះ ហើយធ្វើការសរសេរវាចេញមក ទន្ទិញវារាល់ថ្ងៃ រៀបផែនការជោគជ័យលើគោលដៅនីមួយៗ ហើយចាប់ផ្ដើមអនុវត្តន៍តាមផែនការនោះឲ្យបានខ្ជាប់ខ្ចួួន។ ជាឧទាហណ៍ខាងក្រោមនេះគឺជាគំរូគោលដៅជីវិតរបស់ខ្ញុំ៖ ១, ខ្ញុំចង់បានសុខភាពល្អ ២, ខ្ញុំចង់បានចំណេះដឹង និងគំនិតល្អៗ ៣, ខ្ញុំចង់បានកិត្តិយស កេរ្តិ៍ឈ្មោះល្អ ៤, ខ្ញុំចង់បានសេរីភាពហិរញ្ញវត្ថុ ៥, ខ្ញុំចង់បានគ្រួសារដែលមានសុភមង្គលបំផុត...