បង្កើនការលក់របស់អ្នកដោយប្រើតិចនិចនិយាយ២ក្បាច់នេះ
ជាទូទៅជំនាញក្នុងការលក់ គឺជារឿងដ៏សំខាន់បំផុតដើម្បីឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ។អាជីវកម្មនឹងបរាជ័យបើគ្មានការលក់ ហើយអាជីវកម្មដែលមិនមានឯកទេសក្នុងការលក់ ប្រៀបដូចជាអាជីវកម្មដែលគ្មានការលក់អញ្ចឹងដែរ។

អ្នកលក់ខ្លះក៏សប្យាយចិត្តព្រោះការលក់របស់ពួកគេទទួលបានភាពរីកចម្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយឡែកអ្នកលក់មួយចំនួនទៀតក៏កំពុងតែពិបាក់ចិត្តជាមួយនឹងភាពស្ងាត់ជ្រងំនៃអាជីវកម្មរបស់ពួកគេដោយគ្មានតម្រុយអតិថិជនមកទាក់ទងទិញទាល់តែសោះ ហើយអ្នកលក់ខ្លះក៏កំពុងតែមានភាពនឿយហត់ ធុញទ្រាន់នឹងការណាត់ជួបអតិថិជនបានហើយតែមិនអាចបិទការលក់បាន។ ដូច្នេះដើម្បីជាជំនួយមួយផ្នែកដើម្បីបង្កើនការលក់របស់លោកអ្នក ខ្ញុំសុំលើកយកនូវតិចនិចនិយាយ២ក្បាច់ដើម្បីទាក់ទាញចិត្តអតិថិជនឲ្យសម្រេចចិត្តទិញផលិតផលរបស់យើង ដែលពីរក្បាច់នេះគឺមួយការឈឺចាប់ និងមួយទៀតគឺការមានសំណាង ២នេះអ្នកអាចនិយាយមួយណាមុនក៏បាន តែសម្រាប់ឧទាហណ៍នៅពេលនេះខ្ញុំនឹងលើកយកការឈឺចាប់មកនិយាយមុន ហើយនឹងចូលដល់ការមានសំណាងវិញម្ដង។
១.ការឈឺចាប់

គឺជាការនិយាយឲ្យអតិថិជនមានអារម្មណ៍ថាពួកគេនឹងបាត់បង់ផលប្រយោជន៍សំខាន់អ្វីម្យ៉ាងបើគេមិនបានទិញផលិតផលរស់យើង ឬពួកគេនឹងបាត់បង់នូវអ្វីៗជាច្រើននៅក្នុងជីវិតរបស់ពួកគេបើមិនបានជាវផលិតផលនេះទេ។ ឧបមាថាខ្ញុំធ្វើការលក់ផលិតផល ឬអាហារបំប៉នសុខភាពទៅចុះ គឺនៅកន្លែងណាត់ជួបខ្ញុំនឹងនិយាយថាសុខភាពគឺជារឿងសំខាន់ បើអ្នកមិនបានយកចិត្តទុកដាក់លើសុខភាពទេនោះច្បាស់ជាត្រូវយ៉ាប់ហើយ អ្វីគ្រប់យ៉ាងអ្នកប្រហែលជានឹងត្រូវបាត់បង់។ អ្នកនឹងបាត់បង់ផលប្រយោជន៍ជាច្រើនប្រសិនបើអ្នកមិនមានសុខភាពល្អទេនោះ អ្នកសាកគិតមើលទៅប្រសិនបើឈើតើអ្នកអាចទៅបង្កើតមុខរបរថ្មីដើម្បីបង្កើនប្រាក់ចំណូលដែរទេ អ្នកមិនអាចធ្វើការងារបែបសម្រុកទៅលើក្រុមហ៊ុនដែលអ្នកទើបតែបង្កើតនោះបានទេបើអ្នកងាកឈើៗបែបនេះ អ្នកពិបាក់នឹងសន្សំលុយដើម្បីទៅវិនិយោគដែរទេ អ្នកប្រហែលមិនសល់លុយទេ ព្រោះអ្នកត្រូវចំណាយព្យាបាលជំងឺយ៉ាងច្រើន ឬពេលខ្លះអ្នកអាចនឹងបាត់បង់ទ្រព្យដូចជាផ្ទះ ឬហាងលក់ជំនិញ ដីព្រោះលក់យកទៅព្យាបាលជំងឺ ទទ្ទឹមនឹងនោះពេលវេលាលល្អៗ និងសុភមង្គលក្នុងគ្រួសាររបស់អ្នកក៏អាចនឹងបាត់បង់ ព្រោះតែជំងឺពិបាក់ព្យាបាលរបស់អ្នក។ អ្នកឃើញអំពីភាពសាហាវឃោឃៅនៃការបាក់ស្រុតនៃសុខភាពដែរទេ? នេះហើយជាលិទ្ឋផលប្រសិនបើយើងបណ្ដោយសុខភាពរបស់ខ្លួនដោយមិនយកចិត្តទកដាក់ថែទាំវាឲ្យបានល្អ។ វាជារឿងពិតយើងមិនអាចមើលដឹងថាស្អែកយើងត្រូវឈើ ឬខាងស្អែកយើងត្រូវឈើនោះទេ វិធីដ៏ល្អនោះ គឺត្រូវតែការពារទុកជាមុន។ល។
បន្ទាប់ពីលេងក្បាច់ទីមួយចប់អ្នកក៏ចូលដល់ក្បាច់ទីពីរវិញម្ដងដូចខាងក្រោម៖
ចំណុចនេះ គឺជាចំណុចមួយដែលយើងធ្វើឲ្យអតិថិជនស្រមើស្រមៃឃើញរូបភាពថាពួកគេពិតជាមានសំណាំងប្រសិនបើបានទិញផលិតផលរបស់យើងកំពុងតែធ្វើបទបង្ហាញនេះ។ ឧទាហណ៍៖
ផ្ទុយទៅវិញបើអ្នកការពារមុនទាន់ពេលវេលា ដោយប្រើប្រាស់ផលិតផលអាហារបំប៉នដែលល្អមានស្ដង់ដារត្រឹមត្រូវ បូករួមនឹងការហាត់ប្រាណអ្វីផ្សេងៗទៀត ៩៩,៩៩% គឺអ្នកនឹងមានសុខភាពល្អមាំមួន មានកម្លាំងកំហែងអាចបំពេញការងារផ្សេងៗបានដោយពេញទំហឹងដូច្នេះមុខជំនួញអ្នកនឹងជោគជ័យដ៏ខ្ពង់ខ្ពស់ ប្រាក់ចំណូលអ្នកក៏កើនមិនបាច់បោះចោលលុយព្រោះព្យាបាលជំងឺ ទ្រព្យសម្បត្តិរបស់អ្នកក៏ាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់អ្នកក៏ពោពេញដោយស្នាមញញឹម។ តើអ្នកមានអារម្មណ៍ថាសំណាងដែរទេបើបានផលិតផលបែបនេះទៅប្រើ ? បើតាមខ្ញុំ ខ្ញុំគិតថាអ្នកពិតជាមានសំណាងខ្លាំងណាស់។ល។
អត្ថបទ៖ ក្លត ដៀន
By Mr Klort Dean

Comments
Post a Comment