Posts

Showing posts from May, 2019

៤ចំណុចត្រៀមខ្លួនសម្រាប់បាក់ឌុប

Image
សួរស្ដីប្អូនៗដែលកំពុងរៀនថ្នាក់វិទ្យាល័យទាំងអស់គ្នា ជាពិសេសប្អូនៗថ្នាក់ទី១២តែម្ដង ដែលប្អូនៗកំពុងតែព្រងព្រៀមកៀកខិតជិតដល់ពេលដែលប្អូនៗនឹងត្រូវឡើងលើសង្វៀននៃការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យគឺ ប្រឡងមធ្យមសិក្សារទុតិយភូមិបាក់ឌុប។ ថ្ងៃនេះខ្ញុំមានចំណេះដឹងនឹងបទពិសោធន៍ខ្លះៗចែកជូនដល់ប្អូនៗក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបក្នុងពេលឆាប់ៗខាងមុខនេះឲ្យទទួលបានជោគជ័យដូចអ្វីដែលបានប៉ងដូច្នេះដើម្បីឲ្យការប្រឡងរបស់ប្អូនៗបាជោគជ័យ ប្អូនៗគួរត្រៀមខ្លួនទៅលើបួនចំណុចដូចខាងក្រោម៖ ១. ត្រៀមលើផ្នែកសុខភាព  សុខភាព គឺជារឿងចម្បងដែលយើងអាចនិយាយថាបានជោគជ័យ ឬបរាជ័យអាស្រ័យលើសុខភាព។  ប្រសិនបើសិស្សមានបញ្ហាសុខភាពក្នុងពេលប្រឡងតើនឹងមានអ្វីកើតឡើង? ជាក់ស្ដែងខ្ញុំឃើញមានសិស្សខ្លះត្រូវខ្យល់គរ ឈឺក្បាល ចុកពោះ វិលមុខ ក្អួតចង្អៅជាដើម។ល។  ដែលជាហេតុធ្វើជាហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រឡងរបស់គេខ្លាំងណាស់។ ដូច្នេះហើយបេក្ខជនគ្រប់រូបគប្បីត្រូវមានការយកចិត្តទុកដាក់ទៅលើផ្នែកសុខភាពជាសំខាន់។ជៀសវាងការបរិភោគអាហារដែលគ្មានអនាម័យ ឬភេសជ្ជៈដែលប៉ះពាល់ដល់ការកេង ឬក៏គ្រឿងស្រវឹងជាដើម។ផ្ទុយទៅវិញបេក្ខជនគួរតែឧសស្សាហ៍ហាត់ប្រាណ បរិភោគអា...