៤ចំណុចត្រៀមខ្លួនសម្រាប់បាក់ឌុប


សួរស្ដីប្អូនៗដែលកំពុងរៀនថ្នាក់វិទ្យាល័យទាំងអស់គ្នា ជាពិសេសប្អូនៗថ្នាក់ទី១២តែម្ដង ដែលប្អូនៗកំពុងតែព្រងព្រៀមកៀកខិតជិតដល់ពេលដែលប្អូនៗនឹងត្រូវឡើងលើសង្វៀននៃការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យគឺ ប្រឡងមធ្យមសិក្សារទុតិយភូមិបាក់ឌុប។ ថ្ងៃនេះខ្ញុំមានចំណេះដឹងនឹងបទពិសោធន៍ខ្លះៗចែកជូនដល់ប្អូនៗក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបក្នុងពេលឆាប់ៗខាងមុខនេះឲ្យទទួលបានជោគជ័យដូចអ្វីដែលបានប៉ងដូច្នេះដើម្បីឲ្យការប្រឡងរបស់ប្អូនៗបាជោគជ័យ ប្អូនៗគួរត្រៀមខ្លួនទៅលើបួនចំណុចដូចខាងក្រោម៖
១. ត្រៀមលើផ្នែកសុខភាព

 សុខភាព គឺជារឿងចម្បងដែលយើងអាចនិយាយថាបានជោគជ័យ ឬបរាជ័យអាស្រ័យលើសុខភាព។
 ប្រសិនបើសិស្សមានបញ្ហាសុខភាពក្នុងពេលប្រឡងតើនឹងមានអ្វីកើតឡើង? ជាក់ស្ដែងខ្ញុំឃើញមានសិស្សខ្លះត្រូវខ្យល់គរ ឈឺក្បាល ចុកពោះ វិលមុខ ក្អួតចង្អៅជាដើម។ល។  ដែលជាហេតុធ្វើជាហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រឡងរបស់គេខ្លាំងណាស់។ ដូច្នេះហើយបេក្ខជនគ្រប់រូបគប្បីត្រូវមានការយកចិត្តទុកដាក់ទៅលើផ្នែកសុខភាពជាសំខាន់។ជៀសវាងការបរិភោគអាហារដែលគ្មានអនាម័យ ឬភេសជ្ជៈដែលប៉ះពាល់ដល់ការកេង ឬក៏គ្រឿងស្រវឹងជាដើម។ផ្ទុយទៅវិញបេក្ខជនគួរតែឧសស្សាហ៍ហាត់ប្រាណ បរិភោគអាហារដែលសំបូរវិតាមីនជាពិសេសពពួកបន្លែនិងទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ពី៥-៨ម៉ោងក្នុងមួយថ្ងៃផងដែរ។
២.  សុវត្ថិភាពផ្ទាល់ខ្លួន

ទាក់ទងសុវត្ថិភាពផ្ទាល់ខ្លួននេះដែរ គឺជារឿងសំខាន់ដូចគ្នាដែលបេក្ខជនគ្រប់រូបមិនគួរធ្វេសប្រហេសឡើយ។  បេក្ខគ្រប់រូបគួរមានការប្រុងប្រយ័ត្នទៅលើគ្រោះថ្នាក់ផ្សេងៗដូចជារឿងគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីលើដើមឈើ លង់ទឹក មុតដៃមុតជើងជាដើម។ល។ ជាពិសេសរឿងចរាចរណ៍នេះតែម្ដង ពីព្រោះខ្ញុំធ្លាប់ឃើញមានករណីនេះកើតឡើងនៅមណ្ឌលប្រឡងរបស់ខ្ញុំផ្ទាល់តែម្ដងគឺថាជិតដល់ថ្ងៃប្រឡងហើយគាត់បែជាត្រូវគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមិនអាចដើរដែលមត្រូវឲ្យគាត់ត្រូវជិះរទះរុញទៅប្រឡង។ដូច្នេះសូមប្អូនៗមានការប្រុងប្រយ័ត្នជាពិសេសក្នុងពេលធ្វើទៅមណ្ឌលប្រឡងគួរទៅឲ្យបានឆាប់ធ្វើដំណើរយឺតៗដោយការប្រុងប្រយ័ត្នបើសិនជាមានអ្នកជូនទៅដូចជាបង ឪពុក ឬមិត្តភក្កិរឹតតែល្អ។
៣.  ត្រៀមលើចំណេះដឹង

ក្នុងរយះពេលមួយខែមុនពេលប្រឡងបាក់ឌុប បេក្ខជនគួរតែប្រឹងធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅមេរៀនទាំងប៉ុន្មានធ្វើឲ្យអស់ រួមទាំងវិញ្ញាសារដែលធ្លាប់ចេញឆ្នាំមុនៗក៏គួរតែយកមកធ្វើឲ្យចេះអស់ផងដែរកន្លែងណាមិនចេះសួរលោកគ្រូអ្នកគ្រូរបស់ប្អូនៗទៅ ប្រសិនបើប្អូនៗចេះធ្វើលំហាត់ទាំងអស់ដែលមានក្នុងសៀវភៅមេរៀន និងវិញ្ញាសារដែលធ្លាប់ចេញកាលជំនាន់សិស្សច្បងរបស់ប្អូនៗអស់ពេលប្រឡងគ្មានអ្វីជាឧបសគ្គទេ ព្រោះវាមិនលំបាក់ជាងគ្នានោះឡើយ គឺប្រហែលៗតែគ្នាហ្នឹង មានពេលខ្លះវិញ្ញាសារចេញស្រួលពេកទៅជាមិនចេះធ្វើក៏មានដែរព្រោះអ្នកខ្លះគាត់ធ្វើនឹងរលឹកតែលំហាត់ណាពិបាក់ៗដល់ពេលចេញអាស្រួលអស់លេខគាត់បែជាភ្លេចវិធីធ្វើទៅវិញ ដូច្នេះចូរប្អូនកុំមើលងាយលំហាត់ដែលស្រួលៗគួរឧស្សាហ៍រំលឹកវាផង ព្រោះពេលខ្លះអាស្រួលផុតលេខហ្នឹងក៏ចេញដែរ។
៤. ត្រៀមលើផ្នែកស្មារតី

បេក្ឋជនដែលឡើងប្រឡងចំរៀងលើកទីមួយសំលេងដ៏ពិរោះរបស់ពួកគេប្រហែលពី៦០ទៅ៧០%បាត់
បង់ដោយសារតែការភិតភ័យ។ សម្រាប់ការប្រឡងបាក់ឌុបនេះក៏ដូចគ្នាដែរលំហាត់ខ្លះយើងសឹងតែបិទភ្នែកធ្វើក៏ធ្វើបានដែរ តែនៅពេលប្រឡងមែនទែនបែជាមិនចេះធ្វើ ដល់តែពេលដល់ម៉ោងប្រមូលវិញ្ញាសារបែជានឹងឃើញចំឡើយទៅវិញដែលពេលនេះហើយធ្វើឲ្យយើងមានអារម្មណ៍ចុកចាប់ស្ទើក្អួតឈាមតែម្ដង។ ដូច្នេះកុំឲ្យមានរឿងបែបនេះកើតឡើងពេលប្រឡងចូរប្អូនៗតាំងអារម្មណ៍ឲ្យនឹងនរ ទឹកមុខញញឹមញញ៉ែម និយាយលេងសើចជាមួយមិត្តរួមបន្ទប់ជាមួយអនុរក្ស សួរអនុរក្សមើ់លគាត់ញ៉ាំបាយនៅ សុខសប្បាយអត់ ព្រះនាមអ្វីដែរ និយាយជាមួយគាត់លេង សើចសប្បាយជាមួយគាត់ទៅមុននឹងដល់ពេលធ្វើវិញ្ញាសារ ធ្វើបែបនេះដើម្បីកុំឲ្យយើងមានអារម្មណ៍ភិតភ័យ ប៉ុន្តែសុំហាមនៅពេលកំពុងធ្វើវិញ្ញាសារកុំជជែកសួរគ្នាឲ្យសោះ បើមានចម្ងល់អ្វីសុំហៅសួរអនុរក្សរបស់យើងបាន៕
    



និពន្ឋដោយ៖ ដកស្រង់ពីសៀវភៅ"ជោគ​ជ័យលើបាក់ឌសុប" និពន្ឋដោយ ក្លត ដៀន

នាំមកជូនដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត