Posts

Showing posts from October, 2019

ស្ដាប់គេឲ្យបានច្រើន បើមិនចង់ស្ដាយក្រោយ|គួច ម៉េងលី

Image
ក្រៅតែពីអានសៀវភៅ ទស្សនាវដ្ដី កាសែត ឬអានច្បាប់ក្បួនផ្សេងៗ ការស្ដាប់ក៏ជាផ្នែកមួយជួយឱ្យយើងមានការយល់ដឹងទូលំទូលាយ និងសម្បូរគំនិតផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងជាមនុស្សម្នាក់មិនសូវចូលចិត្តស្ដាប់អ្នកដទៃនិយាយ ឬចូលចិត្តនិយាយច្រើនជាងស្ដាប់ នោះយើងប្រាកដជាគ្មានគំនិតទូលំទូលាយឡើយ។ មែនទែនទៅយើងគួរតែឈ្វេងយល់ដោយខ្លួនឯងថា បានជាធម្មជាតិបង្កើតមនុស្សឱ្យមានត្រចៀកពីរ នោះគឺចង់ឱ្យមនុស្សយើងប្រើត្រចៀកស្ដាប់ឱ្យបានច្រើន កុំស្ដាប់អ្វីតែម្ខាងឬមួយជ្រុង ព្រោះវាអាចធ្វើឱ្យយើងវិនិច្ឆយ ឬធ្វើសេចក្ដីសន្និដ្ឋានលើអ្វីមួយខុសជាយថាហេតុ។ ដោយឡែក ការណ៍ដែលធម្មជាតិបង្កើតមនុស្សឱ្យមានមាត់តែមួយ គឺដោយសារធម្មជាតិមិនចង់ឱ្យមនុស្សនិយាយពាក្យអត់ប្រយោជន៍ច្រើនពេក ឬមិនចង់ឱ្យមនុស្សនិយាយពាក្យជេរប្រមាថអ្នកដទៃច្រើនពេកផងដែរ។ ប្រសិនបើនិយាយពាក្យអត់ប្រយោជន៍ច្រើនពេក នោះអាចនឹងបង្កឱ្យមានបញ្ហាដល់ខ្លួនជាក់ជាមិនខាន។ ខ្ញុំតែងសង្កេតឃើញជារឿងៗថា បុគ្គលដែលយកចិត្តទុកដាក់ស្ដាប់អ្នកដទៃច្រើន គឺច្រើនតែមានចំណេះដឹងទូលំទូលាយ និងជោគជ័យនៅថ្ងៃអនាគត។ បើនិយាយពីការសិក្សាវិញក៏មិនខុសគ្នាដែរ ពោលសិស្សដែលយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ គឺនឹងទទួលបានចំណេះដឹងច្រើនជាងសិស្សដែលមិនសូវ...