Posts

Showing posts from December, 2019

៧ចំណុចដ៏ទាក់ទាញរបស់នារី

Image
១, រួសរាយរាក់ទាក់ ភាពរួសរាយរាក់ទាក់អ្នកណាក៏ចូលចិត្តដែរមិនថាជាបុរស ឬនារីទេ មនុស្សដែលមានភាពរួសរាយរាក់ទាក់តែងតែទទួលបានការកោដសរសើរ និងការស្រលាញ់រាប់អានពីអ្នកដទៃជាច្រើន។ជាពិសេសចំពោះនារីដែលអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់បុរសៗភាពរួសរាយគឺ ជាចំណុចសំខាន់មួយដែលមិនអាចខ្វះបាន ព្រោះបុរសតែងគិតថានារីដែលមានភាពរួសរាយមិនត្រឹមតែធ្វើឲ្យគាត់ម្នាក់ឯងទេដែលពេញចិត្ត តែថែមទាំងអាចទទួលបានការពេញចិត្តពីសំណាក់មិត្តភក្ក ឪពុកម្ដាយ និងសាច់ញាតិរបស់គាត់ផងដែរ។ ២, ជានារីដែលមានភាពរស់រវើក ភាពរស់រវើកគឺជាចំណុចទាក់ទាញមួយរបស់មនុស្សគ្រប់គ្នា ភាពរស់រវើកនៅទីនេះសំដៅដល់ភាពរវើកទាំងការតុបតែងខ្លួនដែលមានភាពស្រស់បស់ល្អសក់រលងស្អាត ឬចងឲ្យបានត្រឹមត្រូវ ក្លិនក្រអូប មាត់ធ្មេញស្អាតល្អ ចេះញញឹមចេះសើចមុខគេមុខឯង  ពាក្យសម្ដីលះៗ កាយវិការដើរ ឈរ អង្គុយ និងធ្វើកិច្ចការផ្សេងៗឲ្យគេមើលមកឃើញថាយើងគឺជាមនុស្សដែលស្វាហាប់ រហ័សរហួន មិនដែលជាមនុស្សដែលខ្ជឹលច្រអូស ស្ពឹកៗ និងសោះកក្រោះឡើយ។ ៣, ចេះតុបតែងខ្លួនឲ្យបានសមរម្យ ចំណុចនេះក៏មិនខុសគ្នាប៉ុន្មានពីចំណុចទី២ដែរ យើងត្រូវចេះរៀបចំខ្លួនឲ្យបានផ្ចិតផ្ចង់តាំងពីចុងជើងរហូតដល់ចុងសក់់ ពោលគឺ តាំងពីក្រចកដៃ ក...