៧ចំណុចដ៏ទាក់ទាញរបស់នារី
១, រួសរាយរាក់ទាក់
ភាពរួសរាយរាក់ទាក់អ្នកណាក៏ចូលចិត្តដែរមិនថាជាបុរស ឬនារីទេ មនុស្សដែលមានភាពរួសរាយរាក់ទាក់តែងតែទទួលបានការកោដសរសើរ និងការស្រលាញ់រាប់អានពីអ្នកដទៃជាច្រើន។ជាពិសេសចំពោះនារីដែលអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់បុរសៗភាពរួសរាយគឺ ជាចំណុចសំខាន់មួយដែលមិនអាចខ្វះបាន ព្រោះបុរសតែងគិតថានារីដែលមានភាពរួសរាយមិនត្រឹមតែធ្វើឲ្យគាត់ម្នាក់ឯងទេដែលពេញចិត្ត តែថែមទាំងអាចទទួលបានការពេញចិត្តពីសំណាក់មិត្តភក្ក ឪពុកម្ដាយ និងសាច់ញាតិរបស់គាត់ផងដែរ។២, ជានារីដែលមានភាពរស់រវើក
៣, ចេះតុបតែងខ្លួនឲ្យបានសមរម្យ
៤, ចូលចិត្តការរៀនសូត្រ
៥, ចេះធ្វើការងារផ្ទះ
ពេលបានគ្នាជាប្ដីប្រពន្ឋនារីគឺ ជាមេផ្ទះដែលធ្វើការងារផ្ទះច្រើនជាងបុរសដែលនេះគឺជារឿងជាក់ស្ដែងនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ចំណែកបុរសៗមិនសូវជាគិតគូររឿងនៅផ្ទះបានល្អិតល្អន់ដូចស្ដ្រីទេ ដូចនេះប្រពន្ឋគឺជាតួរអង្គសំខាន់ដើម្បីភាក់ក្ដៅក្នុងគ្រួសារ ដូចពាក្យគេពោលថា សម្លឆ្ងាញ់ព្រោះគ្រប់គ្រឿងគ្រួសាររុងរឿងក៏ព្រោះប្រពន្ឋ។ ដូច្នេះនៅពេលបុរសឃើញនារីណាដែលច្បាស់លាស់រឿងការងារជាមេផ្ទះគាត់អាចនឹងគិតថាប្រសិនបើបានម្នាក់នេះជាគូរអនាគត់ ប្រាកដជានឹងមានសុភមង្គលច្រើននៅក្នុងគ្រួសារ។
៦, ជានារីដែលរឹងមាំ
រឹងមាំតែមិនរឹងរុស ទន់ភ្លន់តែមិនទន់ជ្រាយ នេះគឺជានារីដែលបុរសៗចង់បាន នារីបែបនេះមិនសូវជាបង្ហាញពីភាពទន់ជ្រាយរបស់ខ្លួនឲ្យសាធារណៈជនបានឃើញឡើយ គេជានារីដេលមានភាពក្លាហាន ហានជំនៈឧបសគ្គគ្រប់យ៉ាងនៅក្នុងជីវិត នារីប្រភេទនេះមិនអាចទទួលបានការមើលងាយពីបុរស ឬពីប្ដីរបស់ខ្លួនឡើយ។
៧, ជានារីដែលប្រឡុកក្នុងសកម្មភាពកីឡា
ការលេងកីឡាមិនត្រឹមតែធ្វើឲ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើយើងមានរាងកាយស្អាត មាំមួន និងស្រស់ថ្លា ហើយការលេងកីឡាគឺជាសកម្មភាពមួយដែលធ្វើជីវិតរបស់យើងមានភាពរស់រវើកផងដែរ។
និពន្ឋអត្ថបទដោយ៖ ក្លត ដៀន
នាំមកជូនដោយ៖ Power help







Comments
Post a Comment