Posts

Showing posts from October, 2020

របៀបតថ្លៃទំនិញដោយប្រសិទ្ឋិភាព

Image
នៅក្នុងប្រទេសដែលអនុវត្តទីផ្សារសេរី ការតថ្លៃទំនិញគឺជារឿងធម្មតាមួយកើតឡើងជារៀងរាល់ថ្ងៃ វាកើតឡើងដោយសារភាពរំពឹងទុកខុសគ្នារវាងអ្នកលក់ និង អ្នកទិញ ។ អ្នកលក់ចង់បានតម្លៃមួយដែលខ្ពស់ដើម្បីផលចំនេញរបស់ខ្លួន រីឯអ្នកទិញចង់បានតម្លៃថោកដើម្បីបានចំណាយលុយតិច យ៉ាងណាមិញនៅពេលដែលអ្នកលក់ និង អ្នកទិញតថ្លៃគ្នាដល់ចំនុចយកបានទាំងសងខាងពួកគេក៏សុខចិត្តបោះចោលចំនុចរំពឹងទុកផងដែរ ។  អត្ថបទខាងក្រោមនេះនឹងផ្តល់គំនិតខ្លះៗក្នុងការតថ្លៃទំនិញអោយអ្នកបានជោគជ័យលើទីផ្សារ៖ • ចេះប្រើប្រាស់ពាក្យសមរម្យ៖ ការចេះញញឹម និង ប្រើប្រាស់ពាក្យសមរម្យទៅអ្នកលក់ជាមុន នឹង ផ្តល់ការបង្ហាញតាមភាពខាងក្រៅ(ទឹកមុខ)ទៅគេមុន ធ្វើអោយដៃអ្នកលក់មានអារម្មណ៍ជិតស្និដងាយស្រួលសម្រាប់ការចរចារ ។ (ជាជំហានសំខាន់ជាងគេបង្អស់ គ្រាន់តែញញឹមមិនខាតអ្វីទេ) • ត្រូវចេះមើលអ្នកទិញដទៃទៀតជុំវិញ៖ បើអ្នកទៅដល់កន្លែងលក់មួយដែលមានអ្នកទិញមុន ទិញក្នុងបរិមាណតិចហើយទទួលបានការបញ្ចុះតម្លៃ ហើយអ្នកទិញក្នុងបរិមាណច្រើនជាង ព្យាយាមយកលេសថាអ្នកទិញក្នុងចំនួនបរិមាណច្រើនជាងអ្នកមុនគួរតែមានការលើកទឹកចិត្តដល់អ្នកទទួលបានការបញ្ចុះតម្លៃច្រើនជាងអ្នកមុន ។ មួយវិញទៀតប្រសិនបើអ្នកជាអ្នកទិញមុនគេ សង្កេតមើលតើមានអ្នកទិញដទៃទៀ...