៦ចំណុច សាងជីវិតនៅអាយុខ្ទង់២០ កុំឲ្យដេកភ័យនៅអាយុខ្ទង់៤០
ចំណុចទី១៖ សេពគប់កល្យាណមិត្ត មិត្តក្នុងសាលា មិត្តក្នុង បណ្តាញសង្គម Add Friends ចាស់ទុំអាយុច្រើនជាងយើង ដើម្បីមើលពីយុទ្ធសាស្រ្តក្នុងការបង្កើតចំណូល ជៀសជាង Add Friends ក្មេងបង្ហោះបង្អួតតែរឿងសប្បាយ មិនប្រើបណ្តាញសង្គមឱ្យកើតជាប្រយោជន៍។ ចំណុចទី២. រៀនយល់ពីអ្វីដែលសំខាន់ក្នុងជីវិត នៅក្មេងតែងតែប្រើខុស មិនយល់ មិនដឹងអ្វីទៅសំខាន់ អ្វីទៅបន្ទាន់ តែងតែខាតពេល និងខុសជារឿងៗ ដើម្បីកុំឱ្យខុសទៀត ត្រូវតែយល់ដឹងឱ្យស៊ីជម្រៅ កែប្រែអនាគត ជាពិសេសត្រូវដឹងថាការងារណាដែល៖ ១. បន្ទាន់ ហើយសំខាន់ ( ធ្វើវាឥឡូវនេះ ) ២. សំខាន់ តែមិនបន្ទាន់ ( សម្រេចចិត្ត ពេលណាធ្វើ ) ៣. បន្ទាន់ តែមិនសំខាន់ ( ចាត់នរណាម្នាក់ធ្វើ ) ៤. មិនសំខាន់ មិនបន្ទាន់ ( ទុកមួយឡែកសិន )។ ចំណុចទី៣៖ រៀនស្វែងយល់ពីឱកាស នៅវ័យក្មេង ត្រូវប្រយ័ត្នកុំត្រចៀកសរ ឆាប់ជឿរគេខ្លាំងពេក ត្រូវវិភាគគិតវិចារណា អ្វីដែលសមហេតុផល កុំចង់មានយ៉ាងឆាប់រហ័ស អាចនាំឱ្យយើងអន្តរាយ ធ្វើរឿងមិនល្អ។ អ្នកត្រូវដឹងឱ្យច្បាស់ថា មុននឹងចាប់យកឱកាសណាមួយអ្នកត្រូវបែកចែកវាឱ្យច្បាស់ថា ឱកាសនោះជា៖ ១. ឱកាសដែលយើងរង់ចាំឬ យើងរត់រកវាទើបចាប់វាបាន ២. ឱកាសដែលយើងបង្កើតវាដោយខ្លួនឯង ៣. អន្ទាក់ឱកាស ដែលវាជា...