៦ចំណុច សាងជីវិតនៅអាយុខ្ទង់២០ កុំឲ្យដេកភ័យនៅអាយុខ្ទង់៤០



 ចំណុចទី១៖ សេពគប់កល្យាណមិត្ត មិត្តក្នុងសាលា មិត្តក្នុង បណ្តាញសង្គម Add Friends ចាស់ទុំអាយុច្រើនជាងយើង ដើម្បីមើលពីយុទ្ធសាស្រ្តក្នុងការបង្កើតចំណូល ជៀសជាង Add Friends ក្មេងបង្ហោះបង្អួតតែរឿងសប្បាយ មិនប្រើបណ្តាញសង្គមឱ្យកើតជាប្រយោជន៍។ 

ចំណុចទី២. រៀនយល់ពីអ្វីដែលសំខាន់ក្នុងជីវិត នៅក្មេងតែងតែប្រើខុស មិនយល់ មិនដឹងអ្វីទៅសំខាន់ អ្វីទៅបន្ទាន់ តែងតែខាតពេល និងខុសជារឿងៗ ដើម្បីកុំឱ្យខុសទៀត ត្រូវតែយល់ដឹងឱ្យស៊ីជម្រៅ កែប្រែអនាគត ជាពិសេសត្រូវដឹងថាការងារណាដែល៖

១. បន្ទាន់ ហើយសំខាន់ ( ធ្វើវាឥឡូវនេះ )

២. សំខាន់ តែមិនបន្ទាន់ ( សម្រេចចិត្ត ពេលណាធ្វើ )

៣. បន្ទាន់ តែមិនសំខាន់ ( ចាត់នរណាម្នាក់ធ្វើ )

៤. មិនសំខាន់ មិនបន្ទាន់ ( ទុកមួយឡែកសិន )។



ចំណុចទី៣៖ រៀនស្វែងយល់ពីឱកាស 

នៅវ័យក្មេង ត្រូវប្រយ័ត្នកុំត្រចៀកសរ ឆាប់ជឿរគេខ្លាំងពេក ត្រូវវិភាគគិតវិចារណា អ្វីដែលសមហេតុផល កុំចង់មានយ៉ាងឆាប់រហ័ស អាចនាំឱ្យយើងអន្តរាយ ធ្វើរឿងមិនល្អ។  អ្នកត្រូវដឹងឱ្យច្បាស់ថា មុននឹងចាប់យកឱកាសណាមួយអ្នកត្រូវបែកចែកវាឱ្យច្បាស់ថា ឱកាសនោះជា៖

១. ឱកាសដែលយើងរង់ចាំឬ យើងរត់រកវាទើបចាប់វាបាន

២. ឱកាសដែលយើងបង្កើតវាដោយខ្លួនឯង

៣. អន្ទាក់ឱកាស ដែលវាជារឿងដ៏គ្រោះថ្នាក់ណាស់ ត្រូវស្វែងយល់ឱ្យច្បាស់មុនសម្រេចចិត្តធ្វើអ្វីមួយដើម្បីជៀសវាងចាញ់បោកគេ ខាតបង់ប្រាក់កាសទ្រព្យសម្បត្តិ។ 


ចំណុចទី៤៖ រៀនអត់ធ្មត់តស៊ូឱ្យខ្លាំង កុំឆេវឆាវ 

ក្នុងវ័យនេះ ក្មេងឈាមរាវធ្វើអ្វីមិនសូវចេះគិត ដូចនេះ ត្រូវចេះរៀនសមាធិរំងាប់អារម្មណ៍ នៅពេលចិត្តស្ងប់មិនឆេវឆាវ មិនមួម៉ៅក្តៅក្រហាយ ខួរក្បាលចិត្តគំនិត បេះដូងគឺ ចិត្តត្រជាក់នាំរឿងល្អៗមកក្នុងជីវិត ហើយយើងអាចសម្រេចការងារគោលដៅជាច្រើន ដើម្បីបង្កើតចំណូល។ នៅក្នុងវ័យនេះត្រូវឆ្លៀតរៀន អភិវឌ្ឍន៍ខ្លួន កុំខ្ជិលនិងមានលេសច្រើនសម្រាប់ខ្លួនឯង ។ បើយើងសប្បាយអរមុនអាយុខ្ទង់ ២០ យើងប្រាកដជាដេកភ័យនៅអាយុខ្ទង់ ៤០ជាក់ជាពុំខាន។ ដូចនេះនៅក្មេងពេលទំនេរត្រូវប្រឹងរៀន ហើយឆ្លៀតរៀនពីការពង្រឹងជំនាញឱ្យច្បាស់លាស់ ទើបអនាគតយើងភ្លឺស្វាង ទ្រព្យសម្បត្តិកើតមានដោយដៃឯង។



ចំណុចទី៥៖ រៀនទទួលស្គាល់ការពិត និងអ្វីដែលអ្នកកំពុងមាន

អ្វីៗដែលយើងមាន កុំបន្ទោសព្រេងវាសនា យើងកើតមកក្រ គ្មានទ្រព្យធន់ គ្មានរបស់ល្អឱ្យយើងដូចកូនគេដទៃទៀត តែអ្នកត្រូវចាំថា ឪពុកម្តាយរបស់អ្នក បានផ្តល់ទន់ជីវិតឱ្យអ្នកម្នាក់ៗមានជីវិតនៅលើផែនដីនេះ វាមានតម្លៃលើសពី ១០លានដុល្លារទៅទៀត។

ភ្នែកមួយគូរ មានតម្លៃមិនអាចកាត់ថ្លៃបាន ខួរក្បាលមួយគូរឆ្វេងស្តាំ មានលុយប៉ុន្មានលានក៏មិនអាចទិញបាន បេះដូង ថ្លើមប្រមាត់ ដៃជើង អវៈយវៈរាងកាយទាំងមូល វាមានម្លៃមហាសាល អ្នកជាមនុស្សឯករាជ្យ មានតែមួយគត់នៅលើផែនដីនេះ កោសិកាឯករាជ្យ គ្មានអ្នកណាដូចអ្នក ជាមនុស្សអស្ចារ្យ មានការគិតឆ្លាតដែលជាពូជមនុស្ស នៅយុគសម័យថ្មី ដូចនេះហើយត្រូវតែមានសេចក្តីអបអរចំពោះខ្លួនឯង ប្រឹងឱ្យអស់ពីសមត្ថភាព រៀនរស់នៅក្នុងសង្គមទទួលការពិតប្រឹងតស៊ូជំនះរាល់ឧបសគ្គ ដរាបណាអ្នក អ្នកនៅមានជីវិតផែនដីនេះ អ្នកអាចយកបានគ្រប់យ៉ាងដែលអ្នកប្រាថ្នា។

សូមធ្វើអ្វីឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ រាប់អានកល្យាណមិត្តចាស់ទុំ អ្នកមានបទពិសោធន៍ច្រើនក្នុងជីវិត ជាកត្តាជួយជំរុញអ្នក ឱ្យឃើញពន្លឺក្នុងជីវិតកាន់តែត្រចះត្រចង់។ ជៀសឱ្យឆ្ងាយពីបាបមិត្តដែលនាំឱ្យអ្នកបាត់បង់ទាំងពេលវេលា សុភមង្គល កិត្តិយស សេក្តីថ្លៃថ្នូរក្នុងសង្គម។ 



ចំណុចទី៦៖ ប្រើពេលវេលា ២៤ម៉ោងឱ្យមានតម្លៃបំផុត 

ទំនេរពីការសិក្សារត្រូវគិត និងត្រិះរិះពិចារណា ថាតើ ម៉ោងទំនេរអាចទាញប្រយោជន៍ បង្កើតចំណូលបានដោយរបៀបណាខ្លះដូចជា គួររៀនជំនាញផ្នែកទីផ្សារ ផ្នែកលក់ ផលិតផល online ដើម្បីបង្កើតចំណូលប្រចាំថ្ងៃ រៀនជំនាញលក់ឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ កុំឃើញគេលក់បានទៅធ្វើតាមគេដោយគ្មានបានឆ្លងវគ្គបណ្តុះបណ្តាល វាធ្វើឱ្យយើងខាតពេល បាក់ទឹកចិត្ត មិនអាចរកចំណូលបានច្រើន នៅពេលទំនេរពីការសិក្សា ឬស្វែងរកការរៀនជំនាញណាមួយឱ្យច្បាស់លាស់ ព្រោះជំនាញនេះហើយដែលអាចយកទៅបណ្តុះបណ្តាលបន្ត បង្កើតចំណូលសន្សំបានច្រើន។ 


ឧទាហរណ៍ដូចជា អ្នកចេះជំនាញណាមួយច្បាស់លាស់ ហើយអ្នកសម្រេចចិត្តយកជំនាញដែលអ្នកចេះនោះទៅបង្រៀនគេក្នុងតម្លៃ២០០ដុល្លារ ហើយអ្នកអាចរកសិស្សបាន ១០០នាក់ នោះមានន័យថាអ្នកអាចយក ២០០ដុល្លារ x ១០០នាក់ = ២០,០០០ ដុល្លារ។ នេះត្រឹមតែ ១០០នាក់តែប៉ុណ្ណោះ ហើយសាកគិតទៅមើលប្រសិនបើមានសិស្សចូលរៀនចំនួន ៥០០នាក់ ឬ១០០០នាក់ តើអ្នកនឹងរកចំណូលបានប៉ុន្មាន? 

តើជំនាញរបស់អ្នកជួយកសាងអនាគរឱ្យអ្នកបានដល់កំរិតកំពូលដោយរបៀបណា ? បន្ទាប់ពីមានប្រាក់មួយចំនួនហើយនោះ អ្នកគួរសន្សំលុយវិនិយោគសម្រាប់វិនិយោគលើដី អចលនទ្រព្យ ឬធ្វើអ្វីដែលអ្នកមានជំនាញ ដើម្បីបង្កើនចំណូលឱ្យកាន់តែច្រើនឡើងៗ។ 

បន្ថែមពីនោះ លោកបានចែករំលែកថា នៅវ័យក្មេងគួររកជំនាញច្បាស់ជាក់លាក់ណាមួយដែល វាអាចជួយយើងរកចំណូលបានច្រើនតាំងពីវ័យក្មេង ប៉ុន្តែត្រូវប្រកាន់គោលការណ៍ភាពស្មោះត្រង់ជានិច្ច៕

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត