Posts

Showing posts from April, 2021

គន្លឹះ ៥ យ៉ាងសម្រាប់ទីផ្សារហាងកាហ្វេ

Image
បច្ចុប្បន្នទីផ្សារកាហ្វេក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះទាំងម្ចាស់អាជីវកម្ម និងអតិថិជន។ យើងអាចសង្កេតបានតាមរយៈចំនួនហាងកាហ្វេ និងចំណង់ចំណូលចិត្តក្នុងការញ៉ាំកាហ្វេរបស់អតិថិជនដែលចូលចិត្តញ៉ាំកាហ្វេឆុងថ្មីៗកាន់តែច្រើនឡើង ដែលធ្វើឲ្យការបើកហាងកាហ្វេក្លាយជាអាជីវកម្មដែលទាក់ទាញចំណាប់អារម្មណ៍សហគ្រិនថ្មី។ ប៉ុន្ដែការធ្វើឲ្យហាងកាហ្វេអាចដំណើរការបានយូរអង្វែង សហគ្រិនត្រូវសិក្សា និងពិចារណាពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះទើបយើងបានចងក្រងនូវវិធីសាស្ត្រគ្រប់គ្រងចំនួន ៥ ដើម្បីអាចដំណើរការហាងកាហ្វេឲ្យរីកចម្រើន បណ្ដាក់ទុនដោយមិនខាត និងធ្វើឲ្យប្រាក់ចំណេញកើនឡើងដោយមាន និរន្ដរភាព៖ ១)ទីតាំង ទោះបីជារសជាតិកាហ្វេ និងសេវាកម្មល្អយ៉ាងណា តែបើមិនមានអតិថិជននោះអាជីវកម្ម នឹងក្ស័យធន។ រឿងដែលសំខាន់ដំបូងបង្អស់សម្រាប់ការបើកហាងកាហ្វេគឺ ទីតាំង ព្រមទាំងការវិភាគពីគូប្រកួតប្រជែងដែលនៅជិតបរិវេណនោះផងដែរ មិនថាលក្ខខណ្ឌនៃភាពដូចគ្នា ភាពខុសគ្នា រហូតដល់ការតុបតែងហាងឲ្យត្រូវគ្នាទៅនឹងរចនាបទដែលចង់បាន ដើម្បីបង្កើតជាចំណុចលេចធ្លោដែលនឹងជួយធ្វើឲ្យអតិថិជនជ្រើសរើសពិសារកាហ្វេនៅហាងរបស់យើង។ កិច្ចការទាំងនេះជាអ្វីដែលសហគ្រិនត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់...