យើងជាខ្លួនឯង
មានមនុស្សច្រើនណាស់ ជាពិសេសមនុស្សវ័យកណ្តាល ដែលតែងតែនាំគ្នានិយាយថាខ្លួនឯង ឯកោ តែតោល គ្មានគោលដៅច្បាស់លាស់ គ្មានអ្នកយល់ចិត្ត គ្មានអ្នកលួងលោម គ្មានអ្នកផ្ដល់កម្លាំងចិត្ត គ្មានអ្នកនៅជិត គ្មាន... ។ រហូតដល់ពួកគេមានអារម្មណ៍ថាខ្លួនឯងកំពុងឈានដល់ការនៅម្នាក់ឯង គ្មានសូម្បីតែកម្លាំងចិត្តដើរទៅរកគោលដៅបន្តទៀត ដល់ពេលមួយនោះហើយពួកគេក៏ចាប់ផ្ដើមគិតអ្វីមួយដែលឆ្កួតៗឡប់ៗដូចជា ចង់សម្លាប់ខ្លួន ចង់ធ្វើអ្វីមួយដែលប្លែកៗដើម្បឲ្យមានមនុស្សមកយកចិត្តទុកដាក់លើគេ ដែលធ្វើយ៉ាងណាដើម្បីឲ្យអ្នកដទៃមើលមកពួកគេ គឺគួរឲ្យចាប់អារម្មណ៍ តែទង្វើអស់ទាំងនោះវាមិនបានដូចអ្វីដែលពួកគេគិតបន្តិចសោះឡើយ គឺមានតែភាពយ៉ាប់ៗ ភាពដែលលំបាកដល់ខ្លួនឯង ប៉ុណ្ណឹងមិនគ្រប់ទេតែត្រូវធ្លាក់បន្ទុកទៅឲ្យគ្រួសារមកពិបាកជាមួយថែមទៀត ហើយចង់សួរថា ប្រសិនបើប្រទេសមួយពោរពេញទៅដោយយុវជនដែលមានតែការបាក់ទឹកចិត្ត មានតែយុវជនដែលទន់ជ្រាយ សួរថាតើបានអ្នកណាមកមើលថែរក្សារទឹកដឺមួយនេះបន្ត បើម្នាក់ៗគិតតែពីរឿងឆ្កួតៗអត់ប្រយោជន៍។ ប្រសិនបើយើងមានអារម្មណ៍ថានឿយហត់ យើងអាចឈប់សម្រាកបន្តិចសិន ហើយពេលឈប់នោះយើងគួរតែគិតថាអ្វី ដែលយើងនិងបន្តទៅមុខទៀត តើជាការបាក់ទឹកចិត្តឬក៏ត្រូវតស៊ូរឹងមាំ? យើងសម្រេចចិត្តទៅព្រ...