ភាពជាអ្នកដឹកនាំត្រូវយកចិត្តទុកដាក់ផ្ដល់ភាពសំខាន់ដល់មនុស្សគ្រប់គ្នា
កាលពីពេលថ្មីៗនេះ ខណៈពេលធ្វើដំណើរទៅអាហ្វ្រុិកខ្ញុំបានឈាងចូលទៅប័ណ្ណាគារមួយនៅ ចូហាន់នេស្បឺក ហើយចាប់សៀវភៅស្ដីអំពី Leading like Madiba: Leadership Lessons from Nelson Mandela ជាសៀវភៅនិពន្ឋដោយ ម៉ាទីន ខាលុងឃូ-បាន់ដា។ខ្ញុំអានលើយន្តហោះពីអាហ្វ្រុិកទៅកេនយ៉ា។សៀវភៅនេះពោរពេញដោយរឿងរ៉ាវដែលមនុស្សបានឃើញយ៉ាងប្រត្យក្សថា នេលសាន់ ម៉ាន់ដេឡា ជាអ្នកដឹងនាំរបស់ពួកគេបានផ្ដល់ភាពសំខាន់ដល់អ្នកដទៃជាច្រើន និងធ្វើឲ្យមនុស្សទាំងនោះមានអារម្មណ៍យ៉ាងល្អ។ រឿងដែលខ្ញុំចូលចិត្តមួយ គឺរឿងរបស់ ភីទ័រ ជាអ្នកធុរៈកិច្ចដ៏ជោគជ័យម្នាក់ដែលលោកប្រធានាធិបតេយ្យបានអញ្ជើញមកទទួលទានអាហារពេលព្រឹកនៅផ្ទះរបស់លោក។
នៅថ្ងៃណាត់ជួប ភីទ័រ តែងខ្លួនស្អាតបាតសុំឲ្យអ្នកបើកឡានរបស់ក្រុមហ៊ុនឈ្មោះ ដូមី បើកឡានជូនទៅផ្ទះប្រធានាធិបតេយ្យ។ ភីទ័រមានអារម្មណ៍ចម្លែកខ្លាំងណាស់ដែលបានឃើញម្ចាស់កម្មវិធីឈរចាំខ្លួននៅនឹងកន្លែងចតឡាន។គេចាំបានថា៖ខ្ញុំមានអារម្មណ៍បីតិសោមនស្ស ហើយខ្លាចចិត្តបំផុតដែលលោកម៉ាន់ដេឡាចេញមករងចាំខ្ញុំនៅខាងក្រៅផ្ទះ។ គាត់ទន់ភ្លន់រាក់ទាក់ជាមួយអ្នកបើកឡានរបស់ខ្ញុំហើយបកដៃឲ្យគេចូលទៅក្នុងផ្ទះ។ តាមទម្លាប់ក្រុមហ៊ុនអ្នកបើកបរតែងថយចេញទៅឆ្ងាយ ហើយរងចាំនៅនឹងឡាន។ ម៉ាន់ដេឡាអញ្ជើញខ្ញុំទៅតុអាហារទទួលទានអាហារពេលលព្រឹក។ មុនចាប់ផ្ដើមម្ចាស់កម្មវិធីហាក់ដូចជាសម្លឹងរកអ្វីម្យ៉ាងហើយក៏សួរថា"ភីទ័រលោកមកពីរនាក់មែនទេ?"ខ្ញុំឆ្លើយថា"អត់ទេខ្ញុំមកតែម្នាក់ឯង" "ចុះបុរសម្នាក់ទៀត? "គាត់សួរបញ្ជាក់, ខ្ញុំនៅតែឆ្លើយថា"អត់ទេ! នោះគឺជាអ្នកបើកឡានរបស់ខ្ញុំទេ...គេរងចាំខ្ញុំនៅក្នុងឡានឯណោះ"ពេលនោះ ម៉ាន់ដេឡា ក៏ចេញទៅរកអ្នកបើកបរ ហើយសុំឲ្យគេចូលរួមទទួលទានអាហារជាមួយយើង បន្ទាប់មកគាត់ក៏ដើរទៅក្នុងផ្ទះបាយប្រាប់ថា"ដូមី នឹងទទួលទានអាហារជាមួយយើង សុំចានមួយបន្ថែមទៀត។
ភីទ័រ មិនដែលភ្លេចរឿងរ៉ាវដែលម៉ាន់ដេឡា ធ្វើទេ ដូមីខ្លួនឯងក៏ដូចគ្នា។ភីទ័រនិយាយបន្តថា "តើអ្នកដឹកនាំដែលរៀនសូត្រពីការមិនប្រកាន់នឹងតំណែងតូចតាច(សូម្បីតែតំណែងអ្នកបើកឡាន សន្តិសុខ ឬអ្នកបម្រើ)នឹងយកចិត្តទុកដាក់ទៅលើបុគ្គលម្នាក់ៗ នោះពួកគេទាំងនោះមិនគ្រាន់តែមានអារម្មណ៍ថាខ្លួនឯងបានទទួលការផ្ដល់តម្លៃប៉ុណ្ណោះទេតែពួកគេថែមទាំងបានទទួលបទពិសោធន៍ថ្មីៗក្នុងជីវិតផងដែរ"។
ដកស្រង់ពីសៀវភៅ៖ THE 5 LEVELS OF LEADERSHIP
និពន្ឋដោយ៖ JONH C. MAXWELL
សូមអរគុណសម្រាប់ការអានតាំងដើមរហូតដល់ចប់ ប្រសិនបើគិតថាអត្ថបទនេះល្អ និងមានប្រយោជន៍សូមលោកអ្នកជួយចុច Like និង Shareផងដែរ!
ប្រភព៖Klart Dean Facebook pgae
នាំមកជូនដោយ៖ Power help

Comments
Post a Comment