យើងជាខ្លួនឯង


មានមនុស្សច្រើនណាស់ ជាពិសេសមនុស្សវ័យកណ្តាល ដែលតែងតែនាំគ្នានិយាយថាខ្លួនឯង ឯកោ តែតោល គ្មានគោលដៅច្បាស់លាស់ គ្មានអ្នកយល់ចិត្ត គ្មានអ្នកលួងលោម គ្មានអ្នកផ្ដល់កម្លាំងចិត្ត គ្មានអ្នកនៅជិត គ្មាន... ។ រហូតដល់ពួកគេមានអារម្មណ៍ថាខ្លួនឯងកំពុងឈានដល់ការនៅម្នាក់ឯង  គ្មានសូម្បីតែកម្លាំងចិត្តដើរទៅរកគោលដៅបន្តទៀត ដល់ពេលមួយនោះហើយពួកគេក៏ចាប់ផ្ដើមគិតអ្វីមួយដែលឆ្កួតៗឡប់ៗដូចជា ចង់សម្លាប់ខ្លួន ចង់ធ្វើអ្វីមួយដែលប្លែកៗដើម្បឲ្យមានមនុស្សមកយកចិត្តទុកដាក់លើគេ ដែលធ្វើយ៉ាងណាដើម្បីឲ្យអ្នកដទៃមើលមកពួកគេ គឺគួរឲ្យចាប់អារម្មណ៍ តែទង្វើអស់ទាំងនោះវាមិនបានដូចអ្វីដែលពួកគេគិតបន្តិចសោះឡើយ គឺមានតែភាពយ៉ាប់ៗ ភាពដែលលំបាកដល់ខ្លួនឯង ប៉ុណ្ណឹងមិនគ្រប់ទេតែត្រូវធ្លាក់បន្ទុកទៅឲ្យគ្រួសារមកពិបាកជាមួយថែមទៀត ហើយចង់សួរថា ប្រសិនបើប្រទេសមួយពោរពេញទៅដោយយុវជនដែលមានតែការបាក់ទឹកចិត្ត មានតែយុវជនដែលទន់ជ្រាយ សួរថាតើបានអ្នកណាមកមើលថែរក្សារទឹកដឺមួយនេះបន្ត បើម្នាក់ៗគិតតែពីរឿងឆ្កួតៗអត់ប្រយោជន៍។ ប្រសិនបើយើងមានអារម្មណ៍ថានឿយហត់ យើងអាចឈប់សម្រាកបន្តិចសិន ហើយពេលឈប់នោះយើងគួរតែគិតថាអ្វី ដែលយើងនិងបន្តទៅមុខទៀត តើជាការបាក់ទឹកចិត្តឬក៏ត្រូវតស៊ូរឹងមាំ? យើងសម្រេចចិត្តទៅព្រោះបើយើងយកបន្តនូវការបាក់ទឹកចិត្តនោះយើងនឹង ទទួលលទ្ធផលបែបណា? ត្រង់នេះយើងគិតមើលតែបន្តិចយើងនិងដឹងហើយ។
ត្រូវចាំមនុស្សកើតមកដើម្បីជំនះរាល់បញ្ហា មិនមែនកើតមកដើម្បីឲ្យបញ្ហាដឹកមុខធ្លាក់រណ្ដៅទេ យើងកើតមកម្នាក់ឯង ចឹងយើងកុំមកគិតអន់ចិត្តរឿងគ្មានអ្នកយល់ពីយើង តែយើងគួរតែរៀនយល់ពីខ្លួនឯង ត្រូវចាំគ្មានអ្នកណាល្អជាងយើងខ្លួនឯងទេ គឺជាយើងតែម្នាក់គត់ដែលតែងតែនៅជាមួយយើងខ្លួនឯងជានិច្ចរហូតមក ទាំងដែលយើងយំ យើងសើចនឹងគ្រប់រឿងដែលកើតលើយើង។ បញ្ឈប់ការគិតឥតប្រយោជន៍ ហើយមកសាកធ្វើជាយើងដែលរឹងមាំ ជាយើងដែលតែងតែងើបពេលយើងដួល ជាយើងដែលតែងតែសើចបានពេលយើងយំ ជាយើងដែរស្កប់ស្កល់នឹងជោគជ័យឬបរាជ័យដែលយើងធ្វើ។
   #មិនមែនឲ្យយើងអាត្មានិយមទេតែឲ្យយើងរឹងមាំឲ្យយើងដឹងថាយើងគឺជាយើងមិន_មែនអ្នកផ្សេងឡើយ

និពន្ឋដោយ៖ ក្មេងស្រីសម្ដីផ្អែម 🙍💛

នាំមកជូនដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត