ទស្សនៈដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧
ទស្សនៈ ៨ ចំណុចទាក់ទងភាពជាអ្នកដឹកនាំដែលគេជឿថាមានប្រភពពីព្រះបាទជ័យវរ្ម័នទី៧។ ទោះប្រភពមិនទាន់ជាក់ច្បាស់១០០% តែច្បាស់ណាស់ថាជាគតិដ៏មានប្រយោជន៍ដែលយើងគួរដឹង៖ ១. ទឹកអម្រែក៖ មិនលម្អៀងក្នុងការប្រាស្រ័យនឹងអ្នកខាងក្រោម ២. ភ្នែកខ្លែង៖ មើលបានឆ្ងាយ បានច្បាស់ បានគ្រប់ជ្រុងជ្រោយ ៣ ស្ញែងរាជសីហ៍៖ មានឥរិយាបថអង់អាច ហ្មត់ចត់ មិនសូវឡេះឡោះ ៤ សម្ដីឥសូរ៖ ពោលសម្ដីពិត ហ៊ានពោលហ៊ានធ្វើឱ្យគេគោរពរាល់សម្ដី ៥ ថ្ងូរព្រះឥន្ទ៖ មិនងាយថ្ងូរត្អូញត្អែរ លុះត្រាមានបញ្ហាធំខ្លាំងបំផុត ៦ សុបិន្ដសួគ៌៖ មានផែនការនិងគោលដៅធំហើយប្រាកដប្រជា ៧ ខួរទន្សាយ៖ ឆ្លាតវៃក្នុងការរៀបចំយុទ្ធសាស្ដ្រ និងដោះស្រាយបញ្ហា ៨ សប្បាយស្រមោច៖ គឺចេះចែករំលែកសេចក្ដីសប្បាយ មិនសប្បាយតែឯង។ ទស្សនៈនីមួយៗអាចមានការបកស្រាយមិនដូចគ្នាទាំងស្រុងទេ តែអាចល្អៀងខុសគ្នាតិចតួចប៉ុណ្ណោះ។ នាំមកជូនដោយ៖ Power help