អ្នករកស៊ីគួរអានអត្ថបទនេះឲ្យចប់៖



ប្រសិនបើអ្នកចង់ធ្វើអ្វីមួយសូមអ្នកស្រមៃធ្វើជាស្ថាបនិកហើយស្មោះត្រង់ជាមួយគោលដៅ។ នៅប្រទេសជឿនលឿនគេអត់ចាប់យកមុខរបរច្រើនក្នុងពេលតែមួយនោះទេ ប្រសិនបើអ្នកចិញ្ចឹមមាន់អ្នកត្រូវតែចិញ្ចឹមរហូតឲ្យបានផ្តាច់មុខក្នុងតំបន់ ក្នុងប្រទេស ឲ្យតែគេចង់រកមាន់គឺទៅហាង ឬទីតាំងរបស់អ្នក។ បើអ្នកចង់ផលិតទឹកម្ទេស ប៉េងប៉ោះ សៀង អ្នកត្រូវចាប់វាឲ្យជាប់ ប្រមូលកសិករក្នុងតំបន់ផលិតឬទិញវាឲ្យអស់ ធ្វើវាឲ្យរឹងមាំឲ្យគេស្គាល់ថាអ្នកជាម្ចាស់ទឹកម្ទេស ប៉េងបោះ សៀងប្រចាំប្រទេស។ នៅពេលដែលប្រេនរបស់អ្នកល្បីហើយ អ្នកអាចពង្រីកទីផ្សារបន្ថែមបានហើយ។ ការរកស៊ីច្រើនមុខគឺធ្វើឡើងលុះត្រាតែអ្នកមានកញ្ចប់ណាទំនេរចោល នោះអ្នកអាចយកវាដាក់វិនិយោគជាមួយគេដើម្បីបង្កើនប្រាក់ចំណូលមួយខ្ទង់ទៀត ហើយខាតក៏មិនមែនជាបញ្ហា មិនមែនវិនិយោគជាមួយគេដោយប្រើបំណុលធនាគារ ឬចងការគេយកលុយមកបណ្តាក់ទុនរកស៊ីដោយគ្រាន់តែលឺគេថាល្អនោះឡើយ ពីព្រោះវានឹងបង្កទៅជាហានីភ័យសម្រាប់អ្នក។ 

ការរកស៊ីទាមទារឲ្យមានភាពស្មោះត្រង់ចំពោះអ្នកខ្លួនឯងជាមួយអតិថិជនរបស់អ្នក។ ស្មោះត្រង់ចំពោះខ្លួនឯងគឺមិនរវើរវាយចាប់នេះបន្តិច នោះបន្តិច ពីព្រោះវានឹងធ្វើឲ្យអ្នកបាត់បង់កម្លាំង ហើយវង្វេងគោលដៅ។ ស្មោះត្រង់ជាមួយអតិថិជនគឺធ្វើឲ្យអ្នកទទួលបាននូវប្រាក់ចំណេញយូរអង្វែងតជំនាន់។ 

សូមអ្នកចាំថាការទុកដាក់លុយកាក់ដ៏ត្រឹមត្រូវមិនធ្វើឲ្យអ្នកលោភលន់រវើរវាយរត់តាមលុយ ហើយខកចិត្តនៅពេលខាតបង់នោះឡើយ ផ្ទុយទៅវិញវានឹងធ្វើឲ្យអ្នកក្លាយជាស្ថាបនិកដ៏រឹងប៉ឹងមួយរូប។ 

ក្បួនរកស៊ីរបស់ឧកញ៉ា គួច ម៉េងលី៖ 
លោកគឺជាស្ថាបនិកសាលាអន្តរជាតិ AIS និងមជ្ឈមណ្ឌលភាសា Aii។ ក្រោយពីលោកមានភាពជោគជ័យនៅសាខាទី១ គឺលោកបន្តពង្រីកសាខាជាបន្តបន្ទាប់រហូតដល់ជាង២០សាខា ហើយគ្រោងនឹងទៅដល់២៥ខេត្តក្រុងឆាប់ៗនេះ។ តើលោកវិនិយោគលុយចំណេញដូចម្តេច? ថវិកាចំណេញពីសាលាលោកបន្តវិនិយោគទៅលើបន្ទប់ពិនិត្យសុខភាពសិស្សានុសិស្សក្នុងសាលា អាហារដ្ឋានក្នុងសាលា មធ្យោបាយដឹកជញ្ជូនក្នុងសាលា និងសេវាកម្មផ្សេងៗទៀតក្នុងសាលា ដោយមិនបានបែកពីគោលដៅទៅធ្វើអ្វីផ្សេងនោះឡើយ។ លោកបានបន្តថាបើលោកវិនិយោគខាងក្រៅសាលាគឺលោកវិនិយោគលើសួនច្បារជុំវិញបរិវេណសាលា ស្ពានអាកាសឆ្លងផ្លូវទៅមកដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្សតែប៉ុណ្ណោះ។ តើយុទ្ធសាស្ត្រទីផ្សាររបស់លោកជាអ្វី? គឺគុណធម៍ សីលធម៍ បូករួមជាមួយការផ្សព្វផ្សាយតាមរយៈ MJQ TV សារពត៍មាន-ល-។ 
សម្រាប់បងប្អូនដែលមានមុខរបរទោះបីតូចក្តីធំក្តីសូមបន្តឲ្យវាក្លាយជាប្រេនមួយរបស់យើងដែលអាចឈរជើងបានរឹងមាំ ហើយបន្តពង្រីកវាឲធំដែលអាចល្បីល្បាញតកូនតចៅគ្រប់ជំនាន់៕

ប្រភព៖ សឹង ចាតវិជ្ជា ហ្វេសប៊ុក

ផ្សាយបន្តដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត