របៀបសរសេរផែនការអាជីវកម្ម



បន្ទាប់ពីប្រិយមិត្តបានការសិក្សាគម្រោងអាជីវកម្ម និងរបៀបរៀបចំរចនាសម្ព័ន្ធអាជីវកម្ម លោកអ្នកអាចសរសេរផែនការអាជីវកម្មបានហើយ។ លោកអ្នកនឹងត្រូវការសរសេរផែនការអាជីវកម្ម ដើម្បីដាក់ជូនវិនិយោគិនគោលដៅរបស់លោកអ្នកពិចារណា ដើម្បីឈានទៅរកកិច្ចវិនិយោគបង្កើតអាជីវកម្ម។ ខាងក្រោមនេះជា ៥ចំណុចក្នុងការសរសេរផែនការអាជីវកម្ម៖

១, រៀបចំរាល់ព័ត៌មានទាក់ទងនឹងអាជីវកម្មលោកអ្នក

ចាប់ផ្ដើមបង្កើតចំណុចផ្ដើម និងរៀបរៀងសមស្រប។ ការរៀបចំព័ត៌មានតាមផ្នែកនឹងធ្វើឲ្យផែនការលោកអ្នកមានរបៀបរៀបរយ ហើយធ្វើឲ្យវិនិយោគិនយល់ថាមានប្រយោជន៍៖
ចំណងជើង និងមាតិកា
សង្ខេបសេចក្ដីប្រតិបត្តិ៖ សង្ខេបចក្ខុវិស័យរបស់លោកអ្នកសម្រាប់ក្រុមហ៊ុន
ព័ត៌មានទូទៅអំពីក្រុមហ៊ុន៖ បង្ហាញពីទិដ្ឋភាពទូទៅក្នុងក្រុមហ៊ុនលោកអ្នក និងសេវាកម្មដែលនឹងផ្ដល់ជូនក្នុងទីផ្សារ។
ផលិតផល និងសេវាកម្ម៖ បង្ហាញពិស្ដាពីភាពល្អឯក នៃផលិតផល ឬ សេវាកម្ម
ផែនការទីផ្សារ៖ បង្ហាញពីរបៀបលោកអ្នកនាំផលិតផលដល់អតិថិជន
ផែនការប្រតិបត្តិការ៖ បង្ហាញពីរបៀបលោកអ្នកធ្វើប្រតិបត្តិការក្នុងមូលដ្ឋានគ្រឹះប្រចាំថ្ងៃ។
គ្រប់គ្រង និងរៀបចំ៖ បង្ហាញពីរចនាសម្ព័ន្ធ នៃអាជីវកម្ម និងទស្សនៈក្នុងការដឹកនាំ។
គម្រោងហិរញ្ញវត្ថុ៖ បំភ្លឺគំរូដំណើរការការងារ ដើម្បីទទួលបានហិរញ្ញវត្ថុ និងតម្រូវការផ្សេងៗពីវិនិយោគិន។

២, សរសេរសង្ខេបសេចក្ដីប្រតិបត្តិចុងក្រោយ
businessplan_2

សេចក្ដីសង្ខេបប្រតិបត្តិជាមូលដ្ឋាន ក្នុងការចរចាជាមួយវិនិយោគិន ឬ អ្នកអានគម្រោងអាជីវកម្មរបស់លោកអ្នក។ វាគួរតែសង្ខេប និងបង្ហាញឲ្យដឹងថាគំរូអាជីវកម្ម និងផលិតផលរបស់លោកអ្នកអស្ចារ្យ។ វាគួរតែផ្ដោតទៅលើចក្ខុវិស័យដ៏មហិមារបស់លោកអ្នក ជាជាងព័ត៌មានលំអិតស្ដីពីប្រតិបត្តិការ។
៣, ប្រមូលផ្ដុំព័ត៌មាន និងរៀបចំជាពហុសេចក្ដីព្រៀង
businessplan_3

បន្ទាប់ពីលោកអ្នកវានបញ្ចប់កិច្ច ប្រឹងប្រែងក្នុងការស្រាវជ្រាវ និងសម្រេចចិត្តពីគោលបំណងអាជីវកម្ម និងសុក្រឹតភាព នៃគោលដៅ វាដល់ពេលវេលាដែលលោកអ្នកត្រូវផ្គុំគម្រោងអាជីវកម្មចូលគ្នា និងបញ្ចេញគំនិត ការស្រាវជ្រាវ និងកិច្ចប្រឹងប្រែង ដើម្បីសម្រេចបាននូវការពិពណ៌នាដ៏ទូលំទូលាយសម្រាប់រចនាសម្ព័ន្ធ និងសេវាកម្ម
ជាដំបូង សូមកុំព្រួយបារម្ភពីកំហុសផ្នែកភាសា។ អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺផ្ដុំគំនិត ដើម្បីសរសេររៀបរៀង។ នៅពេលលោកអ្នកមានទម្រង់ទូទៅ លោកអ្នកអាចចំណាយពេលវេលាកែតម្រូវគម្រោង និងកំហុស។ លោកអ្នកគួរតែឲ្យអ្នកដទៃជួយអាន និងយកចិត្តទុកដាក់នឹងមតិយោបល់របស់ពួកគេ។

៤, ឃោសនាឲ្យខ្លួនឯង និងអាជីវកម្ម
businessplan_4

គោលគំនិត នៃគផែនការអាជីវកម្មជាការបង្ហាញពីខ្លួនអ្នកនៅលើឆាក។ ទេពកោសល្យ បទពិសោធន៍ និងសេចក្ដីសាទរ ដែលលោកអ្នកនាំមកនូវអាជីវកម្មត្រូវតែល្អឯក។ ពួកគេផ្ដល់នូវហេតុផលដ៏បង្ខិតបង្ខំបំផុតសម្រាប់អ្នកដទៃ ដើម្បីផ្គត់ផ្គង់តម្រូវការហិរញ្ញវត្ថុដល់គំនិតរបស់លោកអ្នក។ ចូរចងចាំថា វិនិយោគិនវិនិយោគទៅលើមនុស្សជាជាងគំនិត។ ទោះបីជាអាជីវកម្មរបស់លោកអ្នកមានគូប្រជែងច្រើនយ៉ាងណាក៏ដោយ ក៏វាមិនសំខាន់នោះដែរ។ អ្វីដែលសំខាន់នោះគឺគុណសម្បត្តិ និងការប្តេជ្ញាចិត្តរបស់លោកអ្នកទៅលើគម្រោងនោះ។ នេះលោកអ្នកនឹងអាចបញ្ចុះបញ្ចូល និងទាក់ទាញការគាំទ្ររបស់ពួកគេ។

៥, បង្ហាញ និងពន្យល់អំពីទិន្នន័យហិរញ្ញវត្ថុលោកអ្នក
businessplan_5

តើអ្នកនឹងបញ្ចូលបញ្ចូលអ្នកដទៃឲ្យ វិនិយោគក្នុងកិច្ចខ្នះខ្នែងរបស់លោកអ្នក? ដោយមានព័ត៌មានហិរញ្ញវត្ថុប្រកបដោយភាពច្បាស់លាស់ តម្លាភាព និងជាក់ស្ដែងបំផុត វានឹងបង្ហាញថា លោកអ្នកយល់ពីអ្វី ដែលលោកអ្នកកំពុងលើកឡើងដោយឥតលាក់លាម៕

ដកស្រង់ចេញពី៖ wikiHow | ប្រែសម្រួលដោយ៖ ឃុន ពិទី

ប្រភព៖ kessophek

ផ្សាយបន្តដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត