៨ ចំណុចធ្វើឲ្យគេចូលចិត្តនិងស្រលាញ់អ្នក
ពេលនិយាយដល់ចំណុចនេះវាពិបាក់នឹងរកអ្នកមកបដិសេដណាស់ ពីព្រោះថាមនុស្សគ្រប៉គ្នាតែងតែប្រាថ្នាចង់ឲ្យខ្លួនក្លាយទៅជាមនុស្សម្នាក់ដែលមានអ្នកផងទាំងពួង ចូលចិត្ត និងស្រលាញ់រាប់អានច្រើន។ ទាំងនេះ អាចថាជាធម្មជាតិនៃចិត្តរបស់មនុស្សក៏ថាបាន មួយទៀតអាចដោយសារពួកគេបានយល់ឃើញពីអត្ថប្រយោជន៍ដែលទទួលបានមកពីប្រជាប្រិយភាពរបស់ពួកគេក៏ថាបានដែរ ព្រោះនៅពេលយើងក្លាយទៅជាមនុស្សម្នាក់ដែលមានអ្នកចូលចិត្ត និងស្រលាញ់ច្រើន ពោលគឺយើងក្លាយជាមនុស្សដែលមានប្រជាប្រិយភាពហើយនោះឲកាសជាច្រើននឹងរត់មករកយើងដូចជានៅពេលយើងបើកមុខជំនួញនោះអតិថិជនជាច្រើននឹងគាំទ្រផលិតផលរបស់យើង ឬបើអ្នកជាបុគ្គលិកនោះអ្នកនឹងឆាប់ឡើងដំណែង បើអ្នកជាសិល្បះករណ៍អ្នកក៏ឆាប់ល្បី អ្នកនឹងមានឧ៌កាសច្រើនសម្រាប់ពង្រីកមុខជំនួញរបស់អ្នក អ្នកនឹងមានអ្នកចាំជួញជ្រុំជ្រែងនៅពេលអ្នកជួបបញ្ហា អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង អ្នករីករាយ និងស្រស់ថ្លាជាដើម។ល។ ទាំងនេះហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នាតែងចង់ទទួលបានជោគជ័យទៅលើរឿងនេះ។
តើយើងនឹងធ្វើដូចម្ចេចទើបគេចូលចិត្ត និងស្រលាញ់យើង?
ថ្ងៃនេះខ្ញុំមាន ៨ ចំណុចសម្រាប់ចែកជូនដល់លោកអ្នកដូចខាងក្រោម៖
១, រួសរាយរាក់ទាក់
អ្នកជាមនុស្សដែលតែងតែស្វាគមន៍អ្នកដទៃជានិច្ច អ្នករាប់អានអ្នកដទៃដោយមិនប្រកាន់វណ្ណៈទោះគេជាអ្នកមាន អ្នកក្រជាងអ្នក អ្នកល្ងង់ រៀនបានទាបក្ដី។ អ្នកតែងតែញញឹម និងនិយាយរកពួកគេនិច្ច ។ មនុស្សដែលរួសរាយទាក់ ត្រូវបានគេទទួលស្គាល់តាំងពីចាស់បុរាណ្យមកហើយថាគេជាមនុស្សដែលគ្រប់គ្នានឹងស្រលាញ់ចូលចិត្ត ហើយភាពរួសរាយរាក់ទាក់ក៏ជាចាត់ជាទ្រព្យសម្បត្តិមួយរបស់មនុស្សទៅហើយ។
មនុស្សគ្រប់គ្នាអាចសម្ដែងឥរិយាបថវិជ្ជមានបានគ្រប់គ្នា ប៉ុន្តែវាពិបាក់បន្ទិចប្រសើនបើរកនរណាម្នាក់ដែលអាចសម្ដែងឥរិយាបថវិជ្ជមានបានគ្រប់ពេលរហូតនោះ ពីព្រោះមនុស្សភាគច្រើននឹងសម្ដែងឥរិយាបថវិជ្ជមានតែនៅពេលណាដែលគេមានអារម្មណ៍ល្អ ឬសប្បាយចិត្តប៉ុណ្ណោះ។ ដោយឡែកប្រសើបើអ្នកចង់ក្លាយជាមនុស្សមានប្រជាប្រិយភាព ឬមនុស្សដែលតែងទទួលការចាប់អារម្មណ៍ ចូលចិត្ត និងស្រលាញ់ពីសំណាក់អ្នកដទៃ អ្នកគួរប្រកាន់ឥរិយាបថវិជ្ជមានឲ្យបានគ្រប់ពេលវេលាដែលអ្នកនៅពីមុខអ្នកដទៃ។ រាល់ពេលគេបានជួបមុខអ្នកគេនឹងឃើញតែស្នាមញញឹមរបស់អ្នក ឃើញតែទឹកមុខដ៏ស្រស់ប្រឹមប្រិយរបស់អ្នក ពេលខ្លះគេកំពុងកើតទុក្ខស្រាប់តែបាត់ទៅវិញនៅពេលបានជួបមុខអ្នក នេះហើយដែលធ្វើឲ្យគេចង់ជួបអ្នក ចង់នៅក្បែរអ្នក ចង់និយាយជាមួយអ្នក ពេលគេសប្បាយក៏នឹងឃើញមុខអ្នក ពេលគេពិបាក់ចិត្តនឹងឃើញតែមុខអ្នកដោយមិនដឹងមូលហេតុ តែយូៗទៅគេក៏សម្គាល់ចិត្តខ្លួនឯងដឹងថា<<គេចូលចិត្តអ្នក>>។ អ្នកដែលមានគោលជំហរឥរិយាបថវិជ្ជមានគេអាចញញឹមទាំងពេលខ្លះទឹកភ្នែករបស់គេកំពុងតែពួនរៀបនឹងចេញតែគេនឹងញញឹមបិទបាំងមិនឲ្យអ្នកដទៃដឹងថាគេកំពុងពិបាក់ចិត្ត ឬមានអារម្មណ៍ធុញទ្រាន់នោះឡើយ គេនឹងនិយាយតែពីចំណុចល្អរបស់អ្នកដទៃ ទោះពេលខ្លះគេខ្ចីលុយគាត់មិនសង ធ្លាប់កុហកគាត់ក្ដីយ៉ាងច្រើនគាត់គ្រាន់់តែកត់ចំណាំនៅក្នុងចិត្ត គឺមិនលើកនិយាយដើមនោះទេ ហើយគេក៏ជាមនុស្សដែលមិនប្រកាន់វណ្ណៈផងដែរ។ កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំធ្លាប់ស្គាល់អ្នកធុរកិច្ចម្នាក់ គេមានឡានតម្លៃជាង៥០ម៉ឺនដុល្លា ពាក់ចិញ្ជៀនតម្លៃរាប់ម៉ឺនដុល្លា ទូរស័ព្ពប្រើម៉ាក់កប់សេរ៊ី លុយមានមិនខ្វះ ហើយរៀនបានសញ្ញាប័ត្រដែលខ្ពស់់ផុតលេខ តែគាត់អាចជល់កែវជាមួយខ្ញុំដែលក្មេងជាងគាត់ដល់ទៅជាង៣០ឆ្នាំបាន គាត់អាចជល់កែវជាមួយអ្នកបោះសម្អាតផ្ទះ ឬកម្មករសំណង់បាន នេះជាមូលហេតុធ្វើឲ្យគ្រប់គ្នាដែលស្គាល់គាត់តែងសរសើរនឹងគោរពទឹកចិត្តរបស់គាត់ជានិច្ច។
៣,ជួយយកអាសារអ្នកដទៃ
គ្មាននរណាដែលថាបដិសេធចំពោះរឿងនេះទេ គ្រប់គ្នាចង់បានការជួយយកអាសារពីអ្នកដទៃ។គ្រប់គ្នានឹងចូលចិត្ត ហើយស្រលាញ់នរណាដែលតែងជួយយកអាសារគេ ដូច្នេះហើយបើយើងចង់ឲ្យអ្នកដទៃចូលចិត្តនឹងស្រលាញ់យើង យើងក៏គួរចេះជួយយកអាសារអ្នកដទៃមុនទៅ ជួយការងារណាដែលយើងអាចជួយគេបានទោះតិចក្ដីច្រើនក្ដី ឬជួយជាកម្លាំង ជួយជាគំនិត ជួយជាកម្លាំងចិត្តក៏បាន។ គាំទ្រ នឹងត្រេកអរចំពោះគេ ពេលគេធ្វើអ្វីមួយបានជោគជ័យ ពេលគេពិបាក់ចិត្តក៏អាចជួយកំដរគេបាននេះហើយដែលធ្វើឲ្យគេចូលចិត្តអ្នក។
៤,មានចិត្តជាអ្នកផ្ដល់ឲ្យ
អ្នកដទៃនឹងរងចាំទទួលជានិច្ចរាល់ការផ្ដល់ឲ្យអ្វីដែលអ្នកមានហើយក៏ជាអ្វីដែលគេចង់បាន ឬត្រូវការ អ្នកអាចផ្ដល់ជាផ្នែកហិរញ្ញវត្ថុក៏បាន ផ្ដល់ជាកម្លាំងចិត្ត ជាគំនិតយោបល់ ជាសម្ភារៈ ជាចំណេះដឹង ជាភាពសប្បាយ ឬអ្វីដែលអ្នកអាចផ្ដល់ឲ្យបាន ហើយគេនឹងសប្បាយចិត្ត ហើលចូលចិត្តនឹងស្រលាញ់។
៥,ផ្ដល់ការគោរព
ជាធម្មជាតិនៃចិត្តរបស់មនុស្ស គឺនឹងមានអារម្មណ៍ល្អនៅពេលមាននរណាមកគោរពនឹងទន់ភ្លន់ចំពោះខ្លួន ខួរក្បាលរបស់គេនឹងចងចាំអ្នកនោះ ព្រោះគេនឹងមានអារម្មណ៍ថាគេមានតម្លៃ គេមានភាពចាស់ទុំ គេមានភាពល្អប្រសើ ពោលគឺគេនឹងមានអារម្មណ៍ល្អ នៅពេលទទួលបានការគោរពពីអ្នក។ វាមិនពិបាក់ទេ ហើយក៏មិនខាតអ្វីដែរ ដោយគ្រាន់តែឆ្លើយ <<បាទ ឬចាស៎ >> ឬជល់កែវជាមួយគាត់ដោយលើកដៃពីរ ជំរាបសួរដោយលើកដៃសំទះ និយាយពាក្យអញ្ជើញទៅណា អញ្ជើញអង្គុយ ។ល។
៦,ស្មោះត្រង់
ពេលយើងសួរអ្នកដែលស្រលាញ់សត្វឆ្កែថា<< ហេតុអ្វីអ្នកចូលចិត្តឆ្កែរ?>> គេនឹងឆ្លើយថា<<ពីព្រោះវាជាសត្វដែលស្មោះត្រង់>>។
មនុស្សចូលចិត្តភាពស្មោះត្រង់ ទោះបីរឆ្កែខ្លះមិនបានចេះជួយការងារអ្វីដល់គេក៏ដោយ ម្ចាស់មុជទឹកឲ្យ ដាក់អាហារឲ្យ រៀបកន្លែងដេកឲ្យ ដឹកដើរលេង។ល។ ចុះបើសិនជាអ្នកវិញដែលមានដៃ មានជើងអាចជួយការងារគេបានផង រឿងអីថាអ្នកដទៃ ឬចៅហ្វាយនាយនឹងមិនចូលចិត្តអ្នក។
មនុស្សចូលចិត្តភាពស្មោះត្រង់ ទោះបីរឆ្កែខ្លះមិនបានចេះជួយការងារអ្វីដល់គេក៏ដោយ ម្ចាស់មុជទឹកឲ្យ ដាក់អាហារឲ្យ រៀបកន្លែងដេកឲ្យ ដឹកដើរលេង។ល។ ចុះបើសិនជាអ្នកវិញដែលមានដៃ មានជើងអាចជួយការងារគេបានផង រឿងអីថាអ្នកដទៃ ឬចៅហ្វាយនាយនឹងមិនចូលចិត្តអ្នក។
ខុងជឺ និយាយថា<< ចូរអ្នកកុំធ្វើឲ្យសោះដល់អ្នកដទៃនូវអ្វីដែលអ្នកមិនចង់ឲ្យអ្នកដទៃធ្វើមកលើខ្លួនអ្នកវិញ>>។ ហើយវាក៏មានន័យថាបើចង់ឲ្យអ្នកដទៃធ្វើល្អមកលើយើង យើងគប្បីធ្វើល្អដាក់អ្នកដទៃមុន ចង់ឲ្យអ្នកដទៃចូលចិត្តយើង យើងគប្បីចូលចិត្តអ្នកដទៃមុន បើចង់ឲ្យអ្នកដទៃស្រលាញ់យើង យើងគប្បីស្រលាញ់អ្នកដទៃមុន។ល។ ដូច្នេះចូរធ្វើនូវអ្វីដែលយើងចង់បានដាក់អ្នកដទៃមុន នោះអ្នកដទៃនឹងធ្វើរឿងដែលយើងចង់បានមកលើយើងវិញ។
៨, សរសើអ្នកដទៃ
មនុស្សនឹងមានអារម្មណ៍ល្អនៅពេលមាននរណាម្នាក់សរសើគេថា លោកសង្ហារណាស់ អ្នកនាងស្អាតណាស់ សក់របស់នាងក្រអូបម្លេះ ទន់រលោងគួរឲ្យចង់ប៉ះ ឈុតរបស់នាងស្លៀកស្អាតណាស់សមនឹងខ្លួនរបស់នាងតែម្ដង អ្នកនាងស្អាតហើយឆ្លាត ឬលោកសង្ហារហើយឆ្លាតបែបនេះទើបមានអ្នកតាមស្រលាញ់ច្រើន លោកគ្រូពូកែណាស់ លោកគ្រូសង្ហារណាស់ អ្នកពិតជាមានគំនិតច្នៃប្រឌិតមែន អូ!ពួកម៉ាក់សាកភ្លក់មើលទៅម្ហូបស្នាដៃប្រពន្ឋខ្ញុំគឺពិតជាឆ្ញាញ់ខ្លាំងណាស់ បាទ!ម៉ាក់នេះគឺជាស្នាដៃប្រពន្ឋរបស់ខ្ញុំអ្នកតុបតែងនាងមានទេពកោសលណាស់ ខានជួបតែ១ខែសោះអ្នកពិតជាស្រស់ថ្លាជាងមុនឆ្ងាយណាស់។ល។ ទោះបីរអ្នកខ្លះគេមិនបញ្ចេញឲ្យយើងដឹង ឬបដិសេធនឹងការសរសេើរបស់យើងក៏ដោយ តែក្នុងចិត្តរបស់គេនឹងលួចញញឹម លួចរំភើប ហើយខួរក្បាលរបស់គេនឹងចងចាំយើង ចងចាំពាក្យសម្ដី សំលេង និងទឹកមុខរបស់យើងយ៉ាងម៉េចខណៈពេលដែលយើងសរសើគេដោអូតូម៉ាតិក ហើយគេនឹងចងចាំយើងយ៉ាងយូរអង្វែង ឬពេញមួយជិវិតគេក៏មាន ហើយគេក៏តែងនឹកចង់ជួបយើង ចង់អង្គុយហូបអីជាមួយយើង ចង់ដើរលេងជាមួយើង ព្រោះគេចង់ឮពាក្យសរសើចេញពីមាត់យើងម្ដងទៀតអាងគាត់នឹងបានរីករាយ និងរំភើបចិត្។ តែក៏សុំបញ្ជាក់ផងដែរថាកុំសរសើជ្រុលព្រោះពេលខ្លះគេនឹងគិតថាយើងបញ្ចូរគេក៏មានដែរ ពោលគឺត្រូវសរសើដោយចិត្តស្មោះកុំបញ្ចូរគេ៕
តើអ្នកយល់យ៉ាងណាដែរចំពោះគំនិតទាំងនេះ? តើអ្នកមានអ្វីបន្ថែមដែរទេ? បើមនសូម Comment ខាងក្រោមនេះ។ សូមអគុណ!
អត្ថបទដោយ៖ ក្លត ដៀន
By Klort Dean




Help follow
ReplyDeleteHelp follow
ReplyDelete