វិនិយោគលើរឿង៥យ៉ាងបើចង់ស្រណុកពេលអនាគត


 នៅពេលនិយាយដល់ថ្ងៃអនាគត់មនុស្សគ្រប់រូបតែងតែប៉ងប្រាថ្នាចង់បានសេចក្ដីសុខ សុភមង្គល ការរស់នៅយ៉ាងសប្បាយរីករាយ។ មនុស្សជាច្រើនក៏បានធ្វើនូវសកម្មភាពផ្សេងៗដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន ប៉ុន្តែមានមនុស្សមិនជាច្រើនប៉ុន្មានទេដែលទទួលបានជោគជ័យដូចអ្វីដែលពួកគេចង់បាន ទាំងនេះគឺជាលិទ្ឋផលពីការវិនិយោគរបស់ពួកគេ ព្រោះអ្នកខ្លះក៏វិនិយោគត្រូវ ឯអ្នកខ្លះទៀតក៏វិនិយោគខុស។ ការវិនិយោគត្រូវក៏នាំឲ្យជីវិតរបស់ពួកគេទទួលបានជោគជ័យ ហើយការវិនិយោគខុសគឺបានត្រឹមតែខាតពេល ខាតសុខភាពតែមិនបានអ្វីដូចអ្វីដែលចង់បានសម្រាប់អនាគត់។
 យ៉ាងណាមិញខាងក្រោមនេះគឺជាវិធីវិនិយោគ៥យ៉ាងដែលនឹងធ្វើឲ្យអ្នកស្រណុកនាថ្ងៃអនាគត់៖
១. វិនិយោគលើចំណេះដឹង


កាលនៅវ័យកុមាទៅជំទង់មនុស្សបានប្រើប្រាស់ពេលវេលារបស់ពួកគេទៅលើការសិក្សារៀនសូត្រពួកបានទៅសាលាដើ់ម្បីរៀនពេញម៉ោង នឹងឈ្លៀតពេលដើម្បីរៀនបន្ថែមក្រៅម៉ោងទាំងនេះគឺជាសញ្ញាល្អដែលបង្ហាញថាពួកគេកំពុងតែធ្វើការវិនិយោគលើចំណេះដឹង។
២.វិនិយោគលើគំនិត
   

គំនិតខុសពីចំណេះដឹង គឺគំនិតគឺជាការចេះគិតច្នៃប្រឌិត ការគិតបង្កើតថ្មី ចំណែកចំណេះដឹងគឺជាអ្វីដែលបានរៀនសូត្រចេះចាំ ពីសាលារៀន ពីសៀវភៅជាដើម។ល។ គំនិតហ្នឹងនាំឲ្យមនុស្សផ្លាស់ប្ដូរជីវិតរបស់ពួកគេបានដោយមិនគួរឲ្យជឿ។ ដូច្នេះដើម្បីឲ្យបានគំនិតគឺ យើងត្រូវសិក្សាស្វែងយល់អំពីសង្គមពិតឲ្យបានច្រើនដូចជា ការអានសៀវភៅគំនិត ចូលរួមស្ដាប់សិក្ខាសាលា ការទំនាក់ទំនង ការរៀនសូត្រពីបុគ្គលជោគជ័យ។ល។
៣. វិនិយោគលើសុខភាព

សុខភាព គឺជារឿងសំខាន់បើគ្មានសុខភាពនឹងគ្មានអ្វីទាំងអស់។ ដូច្នេះចូរធ្វើការថែរក្សារនូវសុខភាពរបស់អ្នកឲ្យបានល្អដូចជា ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោច១៥-៣០នាទីក្នុងមួយថ្ងៃ បរិភោគអាហារឲ្យបានត្រឹមត្រូវ ឧស្សាហណ៍ត្រួតពិនិត្យសុខភាពជាដើម។ល។
៤.វិនិយោគលើមនុស្ស


ការវិនិយោគលើមនុស្សបានសេចក្ដីថាគឺ ជាការដែលយើងធ្វើការទំនាក់ទំនងជាមួយមនុស្សដែលជាទ្រព្យ មនុស្សរាប់អានទៅធ្វើឲ្យយើងរីកចម្រើន។ ការជួយអ្នកដទៃក៏ជាការវិនិយោគលើមនុស្សដែរ។ ចូរជួយអ្នកដទៃនូវអ្វីដែលអ្នកអាចជួយបាន ប៉ុន្តែសូមជួយឲ្យត្រូវមនុស្ស នោះអ្នកនឹងបានផលតបស្នងក្នុងរយះពេលដ៏យូរអង្វែង។
៥. វិនិយោគលើទ្រព្យសម្បត្តិ

ទ្រព្យសម្បត្តិ គឺជាអ្វីដែលធ្វើឲ្យលុយហូរចូលហៅប៉ៅរបស់អ្នក។ ទ្រព្យសម្បត្តិមានដូចជា ផ្ទះជួល ដីជួល ឃ្លាំងជួល សណ្ខាគារ ខុនដូរ អាជីវកម្មដែលបានរៀបចំជាប្រព័ន្ឋត្រឹមត្រូវ។ ដូច្នេះអ្នកគួរព្យាយាមវិនិយោគលើរឿងទាំងនេះឲ្យបានបើចង់ស្រណុកសុខស្រួលនាថ្ងៃខាងមុខ។

នាំមកជូនដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត