ប្រវត្តិក្រុមហ៊ុនAmazon.com


Amazon.com គឺជាក្រុមហ៊ុនយក្សលក់ទំនិញអនឡាន(Online)ធំបំផុតក្នុងពិភពលោក។
លោកអ្នកប្រហែលជាបានស្គាល់ហើយ វេបសាយលក់ទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក និងជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុនអាលីបាបា (Alibaba Group) របស់មហាសេដ្ឋី Jack Ma គាត់គឺលោក Jeff Bezos ជាស្ថាបនិករបស់ក្រុម​ហ៊ុន Amazon.com (១៩៩៤) ហើយចាប់មានភាពល្បីល្បាញក្នុងបណ្តាញអ៉ិនធើណេត នៅ​ឆ្នាំ១៩៩៥។
ក្រុមហ៊ុន Amazon ផ្ដើមដំបូងមានការដាក់លក់នូវសៀវភៅ​នៅលើអ៉ិនធើណេត ហើយនិង​មានលក់ DVDs, CDs, MP3, Computer Software, Video Game, electronics, Apparel, Furniture, Food និង Toys ថែម​ទៀត។ ក្រុមហ៊ុនរបស់លោក Jeff (Amazon) បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​ជាច្រើនទៀត ​ដូចជា​នៅ​ប្រទេសកាណាដា, អាឡឺម៉ង់, បារាំង, អ៊ីតាលី, ជប៉ុន និងចិនជាដើម។
បន្ទាប់ពី​បញ្ចប់​ការ​សិក្សា ​នៅសាកលវិទ្យាល័យ Princeton University ក្នុង​ឆ្នាំ១៩៨៦។ លោក Jeff Bezos បាន​ធ្វើការ​នៅក្រុមហ៊ុន Wall Street ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ ហើយ​គាត់បាន​បង្កើត​នូវ​បណ្ដាញ Network សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំនួញ​លក្ខណៈ​ជា​អន្តរជាតិឲ្យ​ក្រុមហ៊ុន Fitel។ ការងារចុងក្រោយរបស់​លោក Jeff គឺបម្រើ​ការងារ​នៅក្រុមហ៊ុន​D.E Shaw & Co។
ដំបូងឡើយ ក្រុមហ៊ុន Amazon ត្រូវបាន​សរសេរ​ឡើងដើម្បី​ប្រើ​ប្រាស់នៅ​ក្នុង​ក្រុមហ៊ុន​ដំបូងគេ គឺនៅ​ក្នុង​យានដ្ឋានរបស់គាត់ផ្ទាល់​តែម្តង (Garage)។ គាត់ក៏បានក្លាយជាមនុស្សម្នាក់ ​ក្នុង​ចំណោម​សហគ្រិនទាំងឡាយ​ដែល​ប្រើ​ប្រាស់វេបសាយ​ក្នុង​​ការធ្វើជំនួញ ហើយភាពជោគជ័យរបស់គាត់ទាំងអស់ និងញ៉ាំងឲ្យគាត់បានប្រែក្លាយជាមហាសេដ្ឋីនេះ ព្រោះតែក្រុមហ៊ុន​ Amazon.com នេះឯង។
ក្រុមហ៊ុន​ Amazon បានចាប់ផ្ដើមលក់សៀវភៅ​នៅលើអ៉ិនធើណេត (Online Bookstore) អាចនាំចូលសៀវភៅ​ច្រើន​ច្បាប់​ជាងហាងលក់សៀវភៅធម្មតា ដែល​ហាងលក់សៀវភៅធម្មតា​ពួកគេ​បាន​ផ្ញើ E-mail សម្រាប់ទិញចូល​នូវ​សៀវភៅ ប្រហែលជា ២០០,០០០ ច្បាប់ ​តែប៉ុណ្ណោះ។
សម្រាប់ឈ្មោះដ៏ពេញនិយមរបស់ក្រុមហ៊ុននេះ Amazon.com គឺលោក Jeff បានប្រាប់ថា លោកបានយកឈ្មោះតាម​ទន្លេ​មួយដែល​ធំជាងគេ​នៅលើ​ពិភពលោក៕

នាំមកជូនដោយ៖ POWER HELP

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត