ទម្លាប់មិនល្អដែលប្រជាជនខ្មែរយើងមួយចំនួនគួរគិតសារឡើងវិញ
បុគ្គលខ្លះរើសយកការកម្សាន្តដែលផ្តល់ចំណេះដឹង និងធ្វើឱ្យខួរក្បាលគេរីកចម្រើនទៅមុខជាលំដាប់។ ដូចជាធ្វើដំណើរកម្សាន្ត សិក្សាពីវប្បធម៌រស់នៅរបស់មនុស្សជុំវិញគេ ឈ្វេងយល់ពីស្រុកទេសដទៃ ឬសិក្សាពីអ្វីៗដែលកំពុងកើតមាននៅជុំវិញខ្លួន។ ឯការកម្សាន្តខ្លះទៀត បែរជាបង្កទុក្ខទោសទៅវិញ តួយ៉ាងអំពើហិង្សាក្រោយទទួលទានគ្រឿងស្រវឹងជោកជាំ។ មួយថ្ងៃៗជុំគ្នានៅតែតៀមស្រាពុំប្រកបការងារអ្វីឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិ។ ការទទួលទានគ្រឿងស្រវឹងពុំមែនសុទ្ធតែអាក្រក់ទាំងស្រុងនោះទេ ក៏ប៉ុន្តែបើពុំមានទំនួលខុសត្រូវ គ្មានម្ចាស់ការ ជំនក់ជាប់តែនឹងស្រា នោះនឹងនាំទុក្ខភ័យដល់ខ្លួនទៅវិញទេ។
ម៉្លោះហើយ ចូរចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងឧបាយមុខផ្សេងៗ ដែលនាំឱ្យយើងលិចលង់ស្រង់លែងរួច។
ប្រភព៖ DrMenglyJQuach
ផ្សាយបន្តដោយ៖ Power helh


Comments
Post a Comment