តើភាគហ៊ុនមានប៉ុន្មានប្រភេទអ្វីខ្លះ?


១, Blue Chip: ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនធំ ដែលឈរជើងរឹងមាំ ហើយវាមានតម្លៃខ្ពស់ និងមានភាគលាភថេរ (stable dividend) ផងដែរ។ ក្រុមហ៊ុនប្រភេទនេះ ភាគច្រើននាំមុខនៅក្នុងឧស្សាហកម្ម ឬវិស័យរបស់ខ្លួន ហើយភាគច្រើន ត្រូវបានគេចាត់ទុកថាជាប្រភេទភាគហ៊ុនដែលមានមូលធននូបនីយកម្មទីផ្សារ (market capitalization) ចាប់ពី ១០ ប៊ីលានដុល្លារ ឬច្រើនជាងនេះ ។ គុណវិបត្តិចម្បង គឺថាដោយសារតែក្រុមហ៊ុនទាំងនេះមានទំហំធំ ដូច្នេះតម្លៃភាគហ៊ុនមិនមានការកើនឡើងលឿនទេ បើប្រៀបធៀបទៅនឹងភាគហ៊ុនដ៏ទៃទៀត ដែលនាំឪ្យភាគហ៊ុនប្រភេទនេះសាកសមនឹងវិនិយោគគិនបែបអភិរក្ស (conservative investor) និងចូលចិត្តការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនដែលគេចាត់ទុកជា Blue Chip រួមមានក្រុមហ៊ុន Apple, កូកាកូឡា, General Electric និង McDonald ជាដើម ។

២, Penny: ជាភាគហ៊ុនដែលមានតម្លៃទាប និងងាយប្រែប្រួលខ្លាំង (high volatile)។ ជាទូទៅ Securities Exchange Commission បានឱ្យនិយមន័យភាគហ៊ុនប្រភេទនេះថា ជាភាគហ៊ុនដែលលក់ក្នុងតម្លៃតិចជាង ៥ ដុល្លារក្នុងមួយហ៊ុន ហើយក្រុមហ៊ុនទាំងនេះមានមូលធននូបនីយកម្មទីផ្សា (market capitalization) ពី ៥០លាន ទៅ៣០០លានដុល្លារ។ 

៣, Defensive: ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនដែលបង់ភាគលាភថេរ ដោយមិនគិតពីលក្ខខណ្ឌ ឬស្ថានភាពទីផ្សារឡើយ។ ជាទូទៅ ជាប្រភេទក្រុមហ៊ុនដែលស្ថិតក្នុងវិស័យ ដែលនៅតែឈរជើងបានមិនថាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិបាកក៏ដោយ។ នេះមានន័យថា ប្រភេទក្រុមហ៊ុនទាំងនេះផ្គត់ផ្គង់ផលិតផល ឬសេវាកម្មដែល អតិថិជនប្រើប្រាស់ជាតម្រូវការមូលដ្ឋាន និងចាំបាច់របស់ពួកគេ ដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ទឹក ភ្លើង ម្ហូបអាហារ ជាដើម។ ភាគហ៊ុនប្រភេទនេះ មានប្រជាប្រិយភាពក្នុងចំណោមវិនិយោគិនដែលចង់បានប្រាក់ចំណូលថេរ ក្នុងរយៈពេលវែង ហើយមិនផ្តោតសំខាន់លើប្រាក់ចំណេញពីការកើនឡើងតម្លៃភាគហ៊ុនឡើយ។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Target និងWalmart ជាដើម។

៤, Cyclical: គឺជាប្រភេទភាគហ៊ុនដែលឡើងចុះតាមវដ្ដអាជីវកម្ម (business cycle) ឧទាហរណ៍ រួមមានក្រុមហ៊ុនផលិតរថយន្ត ឬក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនទាំងនេះ មានតម្រូវការច្រើននៅពេលដែលសេដ្ឋកិច្ចរីកចម្រើន និងមនុស្សមានប្រាក់ចំណូលច្រើន។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Ford និង General Motors ជាដើម។

៥, Growth: ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនដែលត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រាខ្ពស់ជាងកំណើនមធ្យមរបស់ទីផ្សារ និងជាក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្ពស់។ ភាគច្រើនក្រុមហ៊ុនផ្តល់ភាគលាភតិចតួច ឬមិនមានភាគលាភតែម្ដង ព្រោះប្រាក់ចំណេញត្រូវបានដាក់ចូលទៅក្នុងក្រុមហ៊ុនវិញ ដើម្បីវិនិយោគ និងជំរុញកំណើនបន្តទៀត។ ដូចនេះ សម្រាប់វិនិយោគិនដែលមិនផ្តោតសំខាន់លើភាគលាភ និងមិនខ្វល់ខ្វាយខ្លាំងលើភាពប្រែប្រួលនៃតម្លៃ (volatility) ភាគហ៊ុនប្រភេទនេះគឺពិតជាសាកសមបំផុត។ ឧទាហរណ៍ វិស័យដែលមានការលូតលាស់ និងកើនឡើងខ្លាំង គឺវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍។ ឧទាហរណ៍ រួមមានក្រុមហ៊ុន Amazon, Google និង Facebook ជាដើម៕

ប្រភព៖​ Luybook

ផ្សាយបន្តដោយ៖ Power help

Comments

  1. Berikut, akan saya rekomendasikan situs togel online terbaik dan terpercaya untukmu daftar bandar togel terpercaya. di Bandar togel terbaik dan terpercaya. Di sini kamu akan mendapatkan bonus melimpah dengan mudah!

    ReplyDelete

Post a Comment

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត