ប្រវត្តិរបស់លោក Donald J Trump
ដូណាល់ ចន ត្រាំ (កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦) គឺជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ជាអ្នកជំនួញជនជាតិអាមេរិក និងជាអតីតបុគ្គលិកស្ថានីយទូរទស្សន៍។ គាត់ជាប្រធាននៃ អង្គការTrump ដែលជាក្រុមហ៊ុនដ៏ធំសម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យនិងផលប្រយោជន៍អាជីវកម្មផ្សេងទៀតរបស់គាត់។អំឡុងពេលនៃការគ្រប់គ្រងរបស់គាត់ លោកត្រាំបានសាងសង់អគារការិយាល័យ សណ្ឋាគារ កាស៊ីណូ កន្លែងបង្ហាត់វាយកូនហ្គោល និងម៉ាកយីហោសម្ភារៈផ្សេងទៀតនៅទូទាំងពិភពលោក។គាត់បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ តាមរយៈពីការបោះឆ្នោតជាសាធារណៈ ដោយបានទម្លាក់បេក្ខភាពប្រធានាធិបតីលោកស្រីហ៊ីឡារី គ្លីនតុន ហើយលោកនឹងចូលកាន់កាប់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។នៅអាយុ៧០ឆ្នាំ លោកត្រាំនឹងក្លាយជាប្រធានាធិបតីដែលចាស់ជាងគេនៅក្នុងប្រវត្តិប្រធានាធិបតីអាមេរិក។
ត្រាំបានកើតនិងលូតលាស់នៅទីក្រុងញូវយ៉ក ហើយក៏ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រខាងផ្នែកសេដ្ឋកិច្ចពីសាលាវ៉រតុននៃសាកលវិទ្យាល័យPennsylvaniaនៅឆ្នាំ១៩៦៨។នៅឆ្នាំ១៩៧០ គាត់ត្រូវបានឪពុករបស់គាត់ដែលមានឈ្មោះថា ហ្វ្រេត ត្រាំ បានផ្ទេរសិទ្ធិឱ្យមកគ្រប់គ្រងអាជីវកម្មអចលនទ្រព្យនិងក្រុមហ៊ុនសំណង់។ ត្រាំបានបង្ហាញខ្លួននៅកម្មវិធីប្រកួតបវរកញ្ញាអាមេរិក ដែលជាកម្មវិធីកម្មសិទ្ធិរបស់គាត់ក្នុងចន្លោះឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៥ ហើយក៏បានចូលរួមជាភ្ញៀវពិសេសនៅក្នុងខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ។គាត់ត្រូវបានគេជ្រើសតាំងឱ្យធ្វើជាបេក្ខភាពប្រធានាធិបតីនៅគណបក្សកំណែទម្រង់ តែគាត់ក៏បានដកខ្លួនចេញមុននឹងការបោះឆ្នោតចាប់ផ្ដើម។លោកបានគ្រប់គ្រងនិងសហការផលិតកម្មវិធីThe Apprenticeពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៥។នៅឆ្នាំ២០១៦ គាត់ត្រូវបានគេរាយនាមដោយទស្សនាវដ្ដីForbesថាជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣២៥នៅលើពិភពលោក និងនៅលំដាប់ទី១៥៦ប្រចាំសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់សរុប៣.៧ពាន់លានដុល្លារនៅខែតុលា ឆ្នាំ២០១៦។
== កុមារភាព ==srey nam ត្រាំបានកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦នៅឯJamaica, Queens ដែលជាសង្កាត់មួយនៅទីក្រុងញូវយ៉ក ។គាត់ជាកូនទី៤នៃគ្រួសារដែលមានកូនចំនួន៥នាក់។ក្នុងចំណោមបងប្អូនបួននាក់ មានបីនាក់ដែលនៅមានជីវិតនៅឡើយ មានដូចជាម៉ារីយ៉ាន អេលីហ្សាប៊ែត និង រ៉ូបឺត។បងប្រុសរបស់ត្រាំដែលមានឈ្មោះថា ហ្វ្រេត ជេ.អ. បានងាប់នៅឆ្នាំ១៩៨១ដោយសារការញៀនសុរា ហេតុនេះហើយបានជាត្រាំបាននិយាយថា គាត់មិនផឹកគ្រឿងស្រវឹងឬក៏ជក់បារីនោះទេ។
លោកត្រាំមានឪពុកជាជនជាតិដើមកំណើតអាឡឺម៉ង់ និងមានម្ដាយជាជនជាតិដើមកំណើតស្កុតលែន ហើយជីដូនជីតារបស់លោកទាំង៤នាក់សុទ្ធតែបានកើតនៅទ្វីបអឺរ៉ុប៕
នាំមកជូនដោយ៖ Power help


Comments
Post a Comment