[បើខ្សោយកុំធ្វើមេ]



បេីក្រុមហ៊ុនផ្តល់ឱកាសឱ្យអ្នកធ្វេីជា"មេ"​ អ្នកត្រូវតែធ្វេីខ្លួនឱ្យដូចជាមេទ័ព"តោ"ម្នាក់ដែលអង់អាចក្លាហាន​ មិនដែលខ្លាចសមរភូមិ​ ស៊ូ​ស្រក់ឈាមក៏មិនស្រក់ទឹកភ្នែក។

បច្ចុប្បន្ន​នេះ​ នៅមានមេមួយចំនួនដែលខ្វះភាពក្លាហាន​ មិនហ៊ាន​គ្រប់គ្រងកូនចៅ​ ប្រេីគេមិនស្តាប់​ គឺធ្វេីខ្លួនឯង​ ហេីយ​តែងតែប្រាប់អ្នកដទៃថា​ កុំប្រកាន់កូនចៅច្រេីនពេក។​ (កុំ​ប្រេីសម្ដី​បែបចិត្តទូលាយ​ មកធ្វេីការបិទបាំងភាពទន់ជ្រាយរបស់ខ្លួនឱ្យសោះ)

ខ្ញុំ​ចង់ប្រាប់ទៅមេប្រភេទនេះថា​ បេីចិត្តរបស់អ្នកមិនហ៊ាន​ និយាយ​ស្ដី​មិនលះ​ សម្រេចចិត្ត​ក៏​ស្ទាក់ស្ទើរ​ ប្រញាប់​លាលែងពីតំណែងទៅ​ ពី​ព្រោះ​មេដូចជាអ្នក​ អាចនាំទុក្ខដល់ក្រុមហ៊ុន​ និងប៉ះពាល់ដល់អនាគតរបស់កូនចៅ​ ពីព្រោះ​អ្នកមិនអាចដឹកនាំកូនចៅឱ្យក្លាយជា"តោ"បានទេ​ ដរាបណាអ្នកគឺជាមេទ័ព"ចៀម"។

ធ្វើ​ជាមេ​ ត្រូវ​តែមានទំនួលខុសត្រូវឱ្យខ្ពស់បំផុត។ បេីមានកូនចៅ១០នាក់​ មេត្រូវទទួលខុសត្រូវ១១​ បូកទាំងខ្លួនឯង។​
ឧទាហរណ៍​៖​ ក្រុមហ៊ុន​ចូលធ្វេីការម៉ោង០៧:៣០ព្រឹក​ ហើយ​អ្នកតែងតែមកដល់កន្លែងការងារមុនម៉ោង០៧:០០​ព្រឹក​ក៏​ដោយ​ អ្នកក៏អាចត្រូវផ្នែកធនធានមនុស្សហៅទៅណែនាំផងដែរ​ ប្រសិន​បើ​កូនក្រុមរបស់អ្នកភាគច្រេីនមកធ្វេីការយឺតម៉ោង។ ចូរអ្នកកុំតូចចិត្ត​ ព្រោះ​ពេលដែល​អ្នកឡេីងតំណែងជាមេ​ អ្នកត្រូវតែដឹងរឿងមួយនេះ។

កុំ​ទម្លាប់សរសេីរថាគេ​ខ្លាំង​ គួរ​តែរៀនទទួលស្គាល់ថាខ្លួនឯងខ្សោយ។
កុំបន្ទោសថាគេជាមនុស្សបោកប្រាស់​ គួរតែរៀន​ទទួលស្គាល់​ថាខ្លួនឯងល្ងង់។
ការបន្ទោសអ្នកដទៃ​ ពិតជាមិនអាចជួយអ្វីយេីងបានឡេីយ។ ផ្ទុយ​មកវិញ​ មានតែការបន្ទោសខ្លួនឯងទេ​ ដែលអាចធ្វេីឱ្យយេីងចេះកែប្រែ​រាល់កំហុស​ និងចំណុចខ្សោយរបស់យេីង ហេីយនៅពេលដែលយេីងខ្លាំង​ ដៃគូប្រកួតប្រជែងរបស់យេីងមិនប្រាកដថាខ្លាំងទៀតទេ៕

នាំមកជូនដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត