រឿងដំរី និងកណ្ដុរ


មានកណ្តុរដ៏អំណួតមួយក្បាលជាសត្វដែលក្អាងក្អាងតែពោលពាក្យម៉ាក់ងាយរិះគន់សត្វផ្សេងទៀតដើម្បីលើកតម្កើង ខ្លួនឯងថាអស្ចារ្យ។ ដោយសារភាពអំណួតរបស់សត្វកណ្តុរ មួយក្បាលនេះសត្វដ៏ទៃទៀតមិនសូវមកក្បែរឬរាប់រកកណ្តុរ នោះទេ។ មានតែដំរីចិត្តបុណ្យមួយវាអាណិតកណ្តុរដែលគ្មានញាតិនោះ ទើបដាក់ចិត្តរាប់អានជាមិត្ត។សត្វទាំង២ រាប់អានរាក់ទាក់និងយល់ចិត្តថ្លើមគ្នាទៅវិញទៅមក។ លុះចំណេរត មកនិស្ស័យល្ងង់ខ្លៅ និងអំណួតរបស់កណ្តុរក៏កើតឡើងម្តងទៀត។ វាសួរដំរីបែបចំអកថា«បងដំរី! បងឯងដឹងទេថាខ្ញុំនេះ ជាសត្វសាយកូនពូនចៅបំផុត? ខ្ញុំអាចពរពោះហើយបង្កើត កូន១ឆ្នាំ៦ដងហើយម្តងជាមធ្យមបានកូន៦ ហើយ២ខែក្រោយកូនទាំង៦របស់ខ្ញុំ អាចមានកូនបន្តរទៀតសរុប១ឆ្នាំខ្ញុំអាចបង្កើតពលកណ្តុរលើស៥០០ក្បាល។ ហើយបងឯងតាំងពីរាប់អានគ្នា៣ឆ្នាំហើយ មិនទាន់បានកូនមួយផង។»និយាយហើយកណ្តុរក៏សើចក្អាកក្អាយ។ ដំរីហួសចិត្ត និងអំណួតរបស់សម្លាញ់។ ហើយក៍ពោលតបថា:«ម្នាលសម្លាញ់! ឯង១ក្បាលអាចបង្កើតកូនចៅបាន៥០០ក្នុង១ឆ្នាំហើយយើង ៣ឆ្នាំទើបបានកូនមួយ។ តែសួថាតើកូនចៅទាំង៥០០ របស់ឯងមានកម្លាំងស្មើជើង១របស់កូនដំរីឬទេ?» វាចារចប់ ដំរីក៏ដើរចេញទៅ។
លោកអ្នកជាទីស្រលាញ់! រាល់ការងារដែលលោកអ្នកសម្រេចបានចំនួនច្រើន គិតជាបរិមាណ វាជារឿងល្អហើយ! ប៉ុន្តែ បើលោកអ្នកសម្រេចកាងារមួយហើយវាមានទាំងគុណភាព និងគុណតម្លៃនោះវាកាន់តែវិសេស វិសាលណាស់ទៅទៀត។ កុំផ្តោតត្រឹមលើការងារតូចតាចដែលអោយផលឆាប់ៗ ហើយកុំធ្វើការងារដើម្បី តែលុយរយ:ពេលខ្លី ព្រោះជីកអណ្តូងរាក់ៗអាចនិងឆាប់បានទឹកប្រើ តែវាក៏ឆាប់រីងស្ងួតដែរ៕

នាំមកជូនដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត