ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ៖
ជាធម្មតានៅតាមស្ថាប័ននីមួយៗ មិនថាស្ថាប័នរដ្ឋ រឺស្ថាប័នឯកជននោះទេ តែងតែជៀសមិនផុត ពីបុគ្គលិកដាក់ពាក្យសុំលាឈប់ពីការងារ ដោយគ្រាន់តែការសុំលាឈប់ទៀតសោធគឺមានមូលហេតុ ហេតុផលផ្សេងៗគ្នាតែប៉ុណ្ណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ដូចនេះហើយបានយើងលើកយកពី ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ៖
- បុគ្គលិកត្រូវការលុយ
- កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ
- ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក
- ខ្វះការសហការនៅក្នុងក្រុមហ៊ុន
- បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ
- ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក
- បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន
- ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ
- ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ
- មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក
- មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន
- មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក
- ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន
- មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ
- ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ
- ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង
ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរក
ឱកាសល្អដើម្បីចាកចេញ ។ បើបុគ្គលិកក្នុងស្ថាបនមួយសុំឈប់ច្រើន ទី១គេត្រូវមើល
ទម្រង់ការងារ និង ថ្នាក់ដឹកនាំ។ ធ្វើមនុស្សត្រូវចេះយល់ពីគ្នា និងគោរពគ្នាទៅវិញទៅមក
ប្រភព៖ បេះដូងបៃតង-Green Heart
ផ្សាយបន្តដោយ៖ Power help


Comments
Post a Comment