មុខ ជំនាញ ចិត្ត វិទ្យា (Field of Psychology)


មុខជំនាញ ចិត្ត វិទ្យា ជា មុខ ជំនាញ ដ៏ ពេញ និយម មួយ នៅ បណ្តា ប្រទេស អភិវឌ្ឍន៍ និង ប្រទេស មហា អំណាច រួម មាន សហរដ្ឋ អាមេរិច ជា ដើម។ នៅ កម្ពុជា គេ ហាក់ មិនទាន់ ចាប់ អារម្មណ៍ ច្រើននៅ ឡើយ ចិត្ត វិទ្យា ជា វិទ្យាសាស្ត្រ មួយ សិក្សា អំពី ចិត្ត និង ទង្វើ របស់ មនុស្ស ដើម្បី ចូល រៀន មុខ ជំនាញ នេះ បាន សិស្សានុស្សិស ត្រូវ ត្រៀម លក្ខណៈ ចំណេះ ដឹង មូល ដ្ឋាន លើ មុខ វិជ្ជា គណិត វិទ្យា និង ជីវិវិទ្យា។ និស្សិត ដែល សិក្សា ជំនាញ ចិត្ត វិទ្យា នឹង បាន យល់ ដឹង អំពី ដំណើរ អភិវឌ្ឍន៍ របស់ចិត្ត របៀប ជំរុញ លើក ទឹក ចិត្ត របៀប ប្រើ ប្រាស់ ស្ថិតិ និង វិធី ធ្វើ តេស្ត សាក ល្បង បែប វិទ្យា សាស្ត្រ លើ ទង្វើ ចរិត របស់ មនុស្ស ក្រុម មនុស្ស។ ចិត្ត វិទ្យាសិក្សា អំពី ទំនាក់ ទំនង រវាង មនុស្ស និង មនុស្ស មនុស្ស និង ឧបករណ៍ នៅ កន្លែង ដើម្បី បង្កើន ប្រសិទ្ធ ភាព ការងារ។psy.png

ការងារ ដែល សម ស្រប បំផុត សម្រាប់ និស្សិត ចិត្តវិទ្យា គឺ ការងារ សហគមន៍ អង្គការ សមាគម ដែល ជាប់ ទាក់ ទង នឹង ការ ស្រាវ ជ្រាវ សង្គម ទឹក ចិត្ត ទង្វើ របស់ ក្រុម មនុស្ស សង្គម មនុស្ស និង អាច ធ្វើ ជា គ្រូបង្រៀន នៅ តាម មហា វិទ្យា ល័យ ក្រៅ ពី នេះ ជំនាញ ចិត្ត វិទ្យា អាច យក ទៅ បម្រើ ការ សម្រាប់ ស្រាវ ជ្រាវ ទី ផ្សារ អំពី ទឹក ចិត្ត អតិថិជន មក លើ ផលិត ផល ក្រុម ហ៊ុន ប្រើ ក្នុង វិស័យ អភិវឌ្ឍន៍ ធន ធាន មនុស្ស និងការ រៀបចំ ប្រព័ន្ធ លើក ទឹក ចិត្ត និង ទូរទាត់ សំណង ក្នុង ក្រុម ហ៊ុន។ សម្រាប់ អ្នក ដែល មាន ធនធាន ហិរញ្ញ វត្ថុ និង ធនធាន មនុស្ស គ្រប់ គ្រាន់ អាច ចង ក្រង គ្នា ជា ក្រុម បើក ជា ក្រុម ហ៊ុន ប្រឹក្សា យោបល់ ផ្លូវ ចិត្ត បាន។

អត្ថបទ ដោយ គេហទំព័រ សាលារៀន salarean.com

IMG_0742.jpeg

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត