លោកHem Hema៖មុនជោគជ័យអ្នកនឹងឆ្លងកាត់...
១, គំនិតឆ្កួតៗ
លោក ហែម ហេម៉ា បានលើកឡើងថា នៅពេលដែលយើងនិយាយប្រាប់គេនូវគម្រោងអ្វីមួយ ដែលយើងប្រុងនឹងធ្វើ នោះគេតែងតែចាំទាញយើងអោយចុះមកវិញដោយប្រើពាក្យថា គំនិតហែង ឆ្កួតៗ ម៉ែអាណាធ្វើអីចឹងទេ យកមេឃទ្រាប់អង្គុយ។
២, ទៅមិនរួចទេ
បន្ទាប់មកគេនឹងព្រលយពាក្យមកថា ទៅមិនរួចទេ អាវ៉ា អញច្បាស់ម៉ងថាមិនកើត គំនិតនេះអញឃើញគេធ្លាប់ធ្វើហើយ អញដឹងតែមិនទៅមុខ កុំធ្វើអីល្អជាង ទៅរកធ្វើអាណាល្អជាងនេះទៅ។
៣, គ្រាន់បើ
ក្រោយពីយើងចាប់ផ្តើមធ្វើកើតជាលទ្ធផលបណ្តើរៗហើយនោះ គេក៏មកទះស្មារយើងហើយបានតែពាក្យមួយគ្រាន់បើ អ្នកខ្លះទៀតមិនចឹងទេ លែងមើលមុខយើងតែម្តង ហើយខ្លះទៀតក៏ច្រណែនឈ្នានីសយើង និង ព្យាយាមបំផ្លាញយើងថែមទៀត។
ដូច្នេះ អ្នកទាំងអស់គ្នាកុំខ្វល់ ចាប់ផ្តើមធ្វើនូវគំនិតដែលខ្លួនឯងគិតថាល្អទៅ ខ្ញុំនឹងគាំទ្រ៕
ប្រភព៖ លោក Hem Hema ស្ថាបនិក យក្សាបោអ៊ុត
ផ្សាយបន្តដោយ៖ Power help



Comments
Post a Comment