៣យ៉ាងសំខាន់ដែលអ្នក MMO ត្រូវត្រៀមទុក ៖


៣យ៉ាងសំខាន់ដែលអ្នក MMO ត្រូវត្រៀមទុក
- YouTube
- AdSense (Website)
- FB Adbreak 
- CPA
ចង់ក្លាយជាអ្នក MMO(Make money online)តើអ្នកត្រូវត្រៀមអ្វីខ្លះ
. ត្រៀមចិត្ត : បច្ចេកវិទ្យាតែងតែប្រែប្រួល និងធ្វើបច្ចុប្បន្នភាព(Updated) គ្រប់ពេលវេលា ដូច្នេះអ្នកត្រូវត្រៀមចិត្តទុកជាមុនទទួលស្គាល់ការពិតនេះ។ 5 ឆ្នាំមុនចង់រកចំណូលតាមយូធូបគ្រាន់តែមានពីរបីវីដេអូ ក៏អាចស្នើរ Monetize YouTube Partner បានដែរ។ ឥលូវទាល់តែគ្រប់លក្ខខណ្ឌ 1,000 subscribers + 4,000 watched times + Original Video ប៉ុណ្ណឹងហើយនៅតែមិនទាន់សង្ឃឹម 100% ថា Approved ឬអត់ផង។ កាលមុនគ្រាន់តែចេះធ្វើ Blogger កូពីអត្ថបទគេ ក៏អាច Apply AdSense បានដែរ ឥលូវជួលពួកបរទេសសរសេរទៀតក៏មិនទាន់សង្ឃឹមថា approved  ដែរ។ 

. ត្រៀមលុយ : ដោយសារការស្នើរសុំកាន់តែមានការពិបាកទៅៗ សម្រាប់អ្នកមានលុយគេអាចទិញអាខោនស្រាប់ៗ
YouTube Monetize តម្លៃចន្លោះ $350~$2000 & AdSense (វ៉េបសាយ) Full $350~$600 ចំពោះអ្នករកចំណូលតាមហ្វេសប៊ុក Adbreak ក៏ត្រូវត្រៀមលុយទិញផេកធំៗ ដែលអាចមានតម្លៃរហូតដល់រាប់ពាន់ដុល្លារផងដែរ។ 

. ត្រៀមខាត : ខ្ញុំធ្លាប់លឺពាក្យនេះពីអ្នកជំនួញម្នាក់ គាត់និយាយថា "បើចង់រកសុីធំ អ្នកត្រូវត្រៀមទុនសម្រាប់ខាត" . អ្នកបើកភោជនីយដ្ឋានមួយកន្លែង តើអ្នកសង្ឃឹម 100% ថាជោគជ័យទេ ចម្លើយគឺ No! ដូច្នេះក្នុងដំណាក់កាលមិនទាន់មានប្រាក់ចំនេញអ្នកត្រូវ មានលុយមួយចំនួនសម្រាប់ដោះស្រាយថ្លៃជួលអគារ បុគ្គលិក ទឹកភ្លើង ។ល។ មិនខុសគ្នាទេ ការងារអនឡាញក៏អញ្ចឹងដែរ ឧបមាថាអ្នកចំនាយលុយ $1000 ដើម្បីទិញយូធូបឆាណែលមួយ ទិញកាមេរ៉ាមួយទៀតតម្លៃ $500 ហើយទិញកុំព្យូទ័រ & សំភារ:មួយចំនួនទៀតសម្រាប់កាត់តវីដេអូ សរុបលុយអស់ប្រហែល $2500 តើអ្នកទុកចិត្តទេថាធ្វើទៅជោគជ័យ? ចម្លើយគឺ No! ដូចគ្នា។ អ្នកត្រូវប្រឈមរឿងជាច្រើន ដូចជា "Suspended, Disable, Copyrighted..." សម្រាប់ Fb Adbreak ក៏ប្រឈមនឹងផេក Unpublished ដែរ។

#ការរៀបរាប់ខាងលើអាចធ្វើអោយអ្នកដែលទើបចាប់ផ្តើម ហើយមានធនធានតិចតួច កើតអារម្មណ៍ខ្លាចរអារ ឬមិនហ៊ានឈានជើងចូលវិស័យនេះផងក៏ថាបាន។ ដំណោះស្រាយនៅតែមាន បើគេមានលុយគេស្រួលជាងយើង គេអាចឆាប់បានផលជាងយើង តែមិនមែនទាល់តែមានលុយច្រើនទើបអាចធ្វើបាននោះទេ។ វិធីមានច្រើនអាស្រ័យលើការព្យាយាម ស្រាវជ្រាវ រៀនសូត្រ ហើយយើងក៏អាចចាប់ផ្តើមពីតូចទៅធំបាន គ្រាន់តែប្រើពេលវេលា និងការអត់ធ្មត់ជាដើមទុនអោយបានច្រើនប៉ុណ្ណោះ។ 

#CaseStudyមួយ
ប្រាំឆ្នាំមុនខ្ញុំធ្លាប់ជំពាក់បំណុលធនាគារជិត ១ម៉ឺនដុល្លារដោយសារតែការងារអនឡាញ (ច្រើនណាស់សម្រាប់ខ្ញុំពេលនោះ ព្រោះទើបតែរៀនចប់ មិនទាន់មានការងារធ្វើផង តែជាប់បំណុលធនាគារ) មិត្តភក្កិខ្ញុំមួយចំនួនបានបោះបង់ការងារអនឡាញចោល ហើយខ្លាចរអាណាស់ អោយតែលឺថារកសុីអនឡាញ គឺលែងស្តាប់តែម្តង ព្រោះខ្លាចចាញ់បោកគេ។ ខុសអីតែខ្ញុំ ការខាតបង់នោះ បែរជាធ្វើអោយខ្ញុំចង់សិក្សាពីវាអោយកាន់តែច្រើន។ ខ្ញុំគិតថា យើងខាតដោយសារតែយើងខ្វះចំណេះដឹងអំពីវា។ លោកគ្រូ CHAN SANTHANA ជាគ្រូទីមួយរបស់ខ្ញុំនៅស្រុកខ្មែ ដែលបើកបង្រៀនវិធីរកចំណូលតាមរយ: YouTube, Website,... រយ:ពេលជិត២ឆ្នាំ ខ្ញុំមិនដែលស្គាល់ជាតិលុយរកបានពីអនឡាញសោះ ប៉ុន្តែក្តីសង្ឃឹមនៅតែមាន ការរៀនសូត្រ ស្រាវជ្រាវនៅតែបន្ត។ កាលនោះខ្ញុំគ្មានលទ្ធផលដោយសារតែខ្ញុំមានចំណេះដឹង តែគ្មានសកម្មភាព (Never Take Any Action) ក្រោយមកខ្ញុំបានដាក់គោលដៅ និង To do list ច្បាស់លាស់ រៀនបណ្តើរ ធ្វើបណ្តើរ តែប៉ុន្មានខែសោះ យូធូបឆាណែលរបស់ខ្ញុំចាប់ផ្តើមកើន Subscriber & Views លុយក៏កើនឡើង $1,$2... រហូតបាន 10$/ថ្ងៃ ហើយឆាណែលក៏កាន់តែធំទៅៗ។ ក្រោយមកទៀត ខ្ញុំក៏បានរៀន CPA ដោយខ្លួនឯងតាមយូធូបហើយសាកល្បងធ្វើ និងអាចរកបានតិចតួចមួយថ្ងៃមិនដល់ $1 ផង  ប៉ុន្តែវាពិតជាកម្លាំងចិត្តខ្លាំងណាស់សម្រាប់ខ្ញុំពេលនោះ។ ពេលខ្លះដាច់យប់ ដើម្បីបានលុយ $1 ក៏មានដែរ។ ស្លេះត្រឹមនេះចុះ! អ្វីដែលខ្ញុំចង់ផ្តាំផ្ញើរទៅអ្នកគ្រប់គ្នាដែលចង់ប្រឡូកក្នុងវិស័យ Online Offline  ត្រូវតែមានគោលដៅ និងទស្សន:វិស័យវែងឆ្ងាយ បូករួមជាមួយសកម្មភាពការងារ។ ដាច់ខាតកុំដាក់គោលដៅត្រឹមតែចង់បានលុយ មុននឹងបានលុយអ្នកត្រូវក្រេបយកចំណេះដឹង និងជំនាញអោយច្បាស់លាស់សិន៕ 


នាំមកជូនដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត