៥ ចំណុច ដែល អ្នក Start-up គួរ ធ្វើ ដើម្បី ទទួល បាន ជោគជ័យ៖
(រូបជាប់ជាមួយនឹងម្នាក់ស្ត្រី)
លោក គុយ វ៉ាត គឺ ជា អ្នក ជំនួញ ជើង ខ្លាំង ម្នាក់ នៅ ក្នុង ពិភព អ្នក រកស៊ី នៅ កម្ពុជា។ អ្នក ខេត្ត ព្រៃវែង រូប នេះ បាន តស៊ូ យ៉ាង ស្វិតស្វាញ ក្នុង ការ សិក្សា រៀនសូត្រ រហូត បញ្ចប់ ថ្នាក់ បណ្ឌិត ផ្នែក ជំនួញ។
លោក គុយ វ៉ាត បាន ចែក រំលែក ចំណេះដឹង និង បទ ពិសោធន៍ ការងារ ជា អ្នក ជួញ ជាង ១ ទសវត្សរ៍ របស់ លោក ដល់ អ្នក ទើប ចាប់ ផ្តើម អាជីវកម្ម (Start-up) ដែល មាន ចំនួន ៥ ចំណុច ដើម្បី ទទួល បាន ជោគជ័យ ក្នុង អាជីវកម្ម៖
- ត្រូវ ចេះ កៀងគរ មនុស្ស ដើម្បី អាច ធ្វើការ ជាមួយ គ្នា បាន ពីព្រោះ ខ្ញុំ ក៏ ជា អ្នក Start-up ដែរ។ ខ្ញុំ មើល ឃើញ ថា អ្នក Start-up ចំនួន ៣០ មាន រហូត ២៩ ហើយ ដែល ឈ្លោះ គ្នា។ វា មាន អត្រា ខ្ពស់ មែន ទែន។ ដូច្នេះ គួរតែ កាត់ បន្ថយ។ អ្នក ត្រូវ កសាង ក្រុម មួយ ដែល ល្អ ដើម្បី ធ្វើ ដំណើរ ទៅ មុខ។
- ភាព ជា មេ ត្រូវ ដឹង ថា កូនចៅ ខ្វះ អ្វី ហើយ ត្រូវ បង្រៀន គាត់ ដើម្បី បំពេញ ចន្លោះ ខ្វះ ខាត។
- មេ ត្រូវ មាន ទស្សនវិស័យ វែង ឆ្ងាយ និង បណ្តុះ បណ្តាល កូនចៅ ឲ្យ មាន ទស្សនវិស័យ ឲ្យ គាត់ ដឹង ថា គាត់ ត្រូវ ដើរ ទៅ ណា។
- ផ្តល់ សិទ្ធិ ឲ្យ ពួកគាត់ ពីព្រោះ ជួនកាល យើង រង់ចាំ តែ បន្ទោស គាត់ ថា ធ្វើ នេះ មិន កើត ឬ ធ្វើ នោះ មិន កើត តែ តាម ពិត យើង ជា មេ មិន បាន ផ្តល់ សិទ្ធិ ឲ្យ អ្នក ក្រោម បង្គាប់ បាន ពេញ លេញ ដើម្បី ឲ្យ គាត់ អាច ចាត់ចែង ការងារ បាន។
- ចេះ ប្រើ លុយ អ្នក ដទៃ ពីព្រោះ បើ យើង រង់ចាំ តែ ប្រាក់ ចំណេញ ពី អាជីវកម្ម មួយ ដើម្បី ធ្វើ ដើម ទុន ក្នុង ការ ពង្រីក អាជីវកម្ម ពិត ជា ត្រូវការ ពេល វេលា យូរ ណាស់។ យើង សួរ ថា ហេតុអ្វី មាន ក្រុមហ៊ុន លើ ពិភពលោក ខ្លះ គាត់ អាច ពង្រីក ខ្លួន ច្រើន ប្រទេស បាន? នោះ គឺ ដោយសារ តែ គាត់ ពូកែ កៀងគរ ថវិកា ដើម្បី ពង្រីក អាជីវកម្ម របស់ គាត់៕
ផ្សាយបន្តដោយ៖ Power help


Comments
Post a Comment