បងប្អូនគួរចំណាយពេលអានហើយពិចារណាផង!!
ខ្ញុំអង្គុយហាងកាហ្វេ ហើយតែងតែឮគេជជែកគ្នាអំពីរឿង"Bill Gates & Mark Zuckerberg រត់ចោលសាលា"ហើយខ្ញុំតែងតែសង្ស័យជានិច្ចថា តើពួកគេជឿមែនឬទេថា"Bill Gates & Mark Zuckerberg ជោគជ័យដោយសារត់ចោលសាលា" ។
តាមពិតទៅ Gates និង Mark មិនមែនក្លាយជាសេដ្ឋីដោយសារត់ចោលសាលានោះទេ តែមានអ្នកខ្លះនៅតែជឿអ៊ីចឹង ឬបើមិនដូច្នោះក៏ចាញ់បោកសិក្ខាសាលាបង្រៀនពីភាពជោគជ័យខ្លះ ឬគេហទំព័រ ដែលសរសេរជំរុញឲ្យយុវជនពុះកញ្ជ្រោល មិនសូវឲ្យតម្លៃទៅលើការសិក្សា ឆាប់ឈប់ធ្វើការឲ្យគេ ដើម្បីចេញរកស៊ីខ្លួនឯង ក្លាយជាសេដ្ឋីវ័យក្មេង ឬ Young Entrepreneur ជាដើម ។
តើអ្នកមានដឹងទេថា Bill Gates និង Mark Zuckerberg ប្រលងជាប់សាលកវិទ្យាល័យហាវើត ដោយខ្លួនឯង ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោក ហើយទាល់តែអ្នកពូកែៗ បានប្រលងជាប់ ?
តើអ្នកមានដឹងទេថា Bill Gates ប្រលងជាប់ឆ្នាំទី ១ ដោយពិន្ទុខ្ពស់បំផុត ដោយមិនបានចូលថ្នាក់រៀន មុននឹងចាប់ផ្តើមបង្កើត Microsoft នៅពេលរៀនឆ្នាំទី ២ ?
តើអ្នកមានដឹងទេថា Mark ចេះសរសេរកម្មវិធីកុំព្យូទ័រតាំងពីរៀននៅអនុវិទ្យាល័យ ? តើអ្នកមានដឹងទេថា Mark ចេះសរសេរ និងអានភាសាបារាំង ឡាតាំង ហេព្រើរ និង ក្រិចបុរាណ ?
នៅក្នុងក្រសែភ្នែករបស់ខ្ញុំ Bill Gates និង Mark Zuckerberg ជាមនុស្សពូកែរហូតអាចនិយាយបានថា "បានរៀនចប់រួចទៅហើយ ចាប់តាំងពីចូលមហាវិទ្យាល័យដំបូង" ។ ហើយរឿងរៀនចប់ ឬមិនចប់ជារឿងតូចតាចបំផុតសម្រាប់ Bill Gates ។
រាល់ថ្ងៃនេះខ្ញុំឃើញ សិក្ខាសាលាបណ្តុះបណ្តាលបង្រៀនពីវគ្គជោគជ័យ និងមានគេហទំព័រជាច្រើនសរសេរជម្រុញឲ្យមនុស្សមិនសូវឲ្យចាប់អារម្មណ៍លើការរៀនសូត្រ ឲ្យឆាប់ឈប់ធ្វើការ ដើម្បីចេញរកស៊ីខ្លួនឯងឆាប់ក្លាយជាសេដ្ឋី ដោយលើកយកហេតុផល "Bill Gates និង Mark Zuckerberg រៀនមិនចប់ " ។
ពិភពលោកមិនដែលប្រាប់យើងទេថា ពួកអ្នកដែលរត់ចោលសាលា 10លាននាក់ មានជីវិតបែបណា ។
ពិភពលោកមិនដែលប្រាប់យើងទេថា ពួកអ្នកដែលពុះកព្ជ្រោលលាឈប់ពីការងារ ហើយទៅធ្វើជំនួញខ្លួនឯងបរាជ័យមានជីវិតបែបណា ៕
ប្រភព៖ ជីវិតជោគជ័យ
ផ្សាយបន្តដោយ៖ Power help


Comments
Post a Comment