ប្រភេទនៃសុន្ទរកថា

ជាការពិតណាសថា រាល់ការនិយាយជាសាធារណ៍សុទ្ធសឹងដែលមានគោលបំណងដូចគ្នារទេ។ ដូចនេះដើម្បីក្លាយជាអ្នកនិយាយប្រកបដោយមានប្រសិទ្ធភាពអ្នកត្រូវគិត ទាំងគោលបំណង និងប្រភេទនៃការនិយាយ មួយណាដែលអាចជួយអ្នកអោយសម្រេចក្ដីរំពឹងទុក ឬគោលបំណងនៃសុន្ធរកថា។

១,    សុន្ធរកថានិយាយមាត់ទទេ

សុន្ទរកថាបែបនេះអ្នកនិយាយដោយប្រើមាត់ទទេ ហើយអ្នកបានត្រៀមរៀបចំទុក ជាមុនយ៉ាងប្រយ័ត្ន ក្រោយមកធ្វើបទបង្ហាញបែបធម្មជាតិ។ សុន្ទរកថាបែបនេះមានការពេញនិយមជាងគេបំផុតនៅលើពិភពលោក។
ជាបច្ចេកទេសអ្នកនិយាយបានសរសេរសុន្ទរកថាយ៉ាងពេញលេញមួយ រួចហើយគេបំព្រួញវាឲ្យខ្លីដែលមានរចនា សម្ព័ន្ធល្អ។អ្នកនិយាយទន្ទេញឲ្យចាំប្លង់សុន្ទរកថា ហើយបន្ទាប់មកនិយាយតែចំនុចសំខាន់ៗ ដោយមិនប្រើពាក្យពេចន៍ដូចគ្នារបេះបិតទៅនឹងអ្វីដែលបានសរសេរឡើយ។អ្នកនិយាយត្រូវពាក្យគន្លឹះ និទានខ្លីៗ និងឯកសារគំហើញ ដូចជាក្រាហ្វិច តួលេខ រូបភាពជាដើម។ដើម្បីបន្ថែមនូវសោភ័ណ្ឌភាពទៅលើការសំដែង ធ្វើអោយអ្នកស្ដាប់ងាយយល់ពីភាពសំខាន់នៃ គោលគំនិត។អ្នកនិយាយគប្បីចងចាំពីសេចក្ដីផ្ដើមនិងសេចក្ដីសនិដ្ឋាននៃសុន្ទរកថា។

២,    សុន្ធុកថានិយាយដែលមិនព្រាងទុក

នៅក្នុងសាលារៀន​សិក្ខាសាលា អង្គប្រជុំ ឬឪកាសផ្សេងៗពេលខ្លះអ្នកត្រូវគេអញ្ជើញ ឬតម្រូវឲ្យនិយាយភ្លាមៗដោយមិនបានព្រាងទុកជាមុន ដូចជានិយាយក្នុងកិច្ចស្វាគមន៍ ឬណែនាំខ្លួនទៅកាន់អ្នកចូលរួមដ៏ទៃទៀត។

ការនិយាយប្រភេទនេះជាទូទៅអ្នកពុំបានត្រៀមខ្លួនជាមុនទេ នេះជាការនិយាយពីធម្មជាតិ។ អ្នកនៅក្នុងកាលៈទេសៈបែបនេះអ្នកស្ដាប់របស់អ្នកជាទទូទៅនឹងមិនទាមទារអ្វីឡើយព្រោះពួកគេយល់ពីស្ថានភាពរបស់អ្នក។ ដូចនេះចូលអ្នកគិតនូវអ្វីដែលអ្នកចង់និយាយ។ ការនិយាយត្រូវមានលក្ខណៈខ្លីខ្លឹម ហើយរួសរាយ។

៣,    សុន្ទរកថាដែលអាន

សុន្ទរកថាដែលត្រូវអាននេះជាវិធីសាស្រ្តដែលប្រើដើម្បីធ្វើការ បង្ហាញទិន្នន័យ ឬព័ត៌មានដែលស្ថិតនៅក្នុងពេល វេលាចង្អៀត ហើយការបង្ហាញត្រូវតែគ្មានកំហុសឆ្គងអ្វីឡើយ។ជាទទូទៅយើងឃើញថា ពិធីករវិទ្យុ ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាអានសុន្ទរកថាដែលបានសរសេរជាសារព៏តមានសេចក្ដីប្រកាសនិងសេចក្ដីអត្ថាធិប្បាយផ្សេងៗ។

៤,    សុន្ទរកថាទន្ទេញចាំមាត់

សុន្ទរកថាទន្ទេញចាំមាត់ជាប្រភេទសុន្ទរកថាដែលអ្នកនិយាយ ត្រូវទន្ទេញចាំមាត់មុនពេលនិយាយទៅកាន់អ្នក ស្ដាប់។គេសង្កេតឃើញថាការថ្លែងសុន្ទរកថាបែបនេះ មានសម្លេងមិនធម្មជាតិឡើយគេតែងពាក្យពេចន៍ដើម្បីឆ្លើយតមទៅនិងអ្នកស្ដាប់។

អ្នកឯកទេសផ្នែកនិយាយសាធារណៈបានផ្ដល់អនុសាសន៍ថាអ្នកនិយាយគប្បី ហ្វឹកហាត់ដើម្បីឲ្យមានស្មារតីចងចាំល្អនៅមុខអ្នកដ៏ទៃ រហូតទាល់តែពួកគេចាំច្បាស់ និងមានទំនុកចិត្តនូវអ្វីដែលគេត្រូវនិយាយ៕

នាំមកជូនដោយ៖ Power help





 

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត