«តើខ្ញុំជាអ្នកណា»?
ខ្ញុំ គឺជាកល្យាណមិត្តដ៏ស្និទ្ឋិបំផុតរបស់អ្នក។ខ្ញុំគឺជាអ្នកតាមដាន ជួយអ្នកលើសអ្នកណាៗទាំងអស់ ប៉ុន្តែខ្ញុំក៏ជាបន្ទុកដ៏ធ្ងន់បំផុតរបស់អ្នកដែរ។ ខ្ញុំនឹងរុញអ្ន្ទកទៅមុខ តែខ្ញុំក៏អាចទាញអ្នកមកក្រោយឲ្យធ្លាក់ទៅក្នុងក្ដីបរាជ័យ។
ខ្ញុំស្ដាប់តាមការបញ្ជារបស់អ្នកទាំងអស់។
កិច្ចការដែលអ្នកចង់ធ្វើគ្រាន់តែប្រគល់ឲ្យខ្ញុំ ខ្ញុំនឹងធ្វើយ៉ាងលឿន និងយ៉ាងត្រឹមត្រូវបំផុត។
អ្នកអាចចាត់ចែងខ្ញុំដោយងាយគឺគ្រាន់តែអ្នកម៉ឺងម៉ាត់ដាក់ខ្ញុំទៅបានហើយ។ ចូរធ្វើអ្វីមួយឲ្យខ្ញុំមើលឲ្យបានច្បាស់ ក្រោយពីអ្នកធ្វើវាពីរទៅបីដង ខ្ញុំនឹងធ្វើវាដោយខ្លួនឯងនិងដោយស្វ័យប្រវត្តិ។
ខ្ញុំ គឺជាអ្នកបម្រើរបស់បុគ្គលអស្ចារ្យទាំងឡាយ ហើយខ្ញុំក៏អស្ចារ្យចំពោះបុគ្គលបរាជ័យទាំងឡាយផងដែរ។
នៅចំពោះមុខបុគ្គលអស្ចារ្យ ខ្ញុំនឹងសម្ដែងនូវភាពអស្ចារ្យ។
នៅចំពោះមុខជនបរាជ័យ ខ្ញុំនឹងសម្ដែងនូវសេចក្ដីបរាជ័យ។
ខ្ញុំមិនមែនជាម៉ាស៉ីនទេ តែខ្ញុំមានទាំងអស់នូវសមត្ថភាពរបស់ម៉ាស៉ីនរួមទាំងបញ្ញារបស់មនុស្សថែមទៀតផង។ដូច្នេះអ្នកអាចប្រើខ្ញុំដើម្បីបង្កើតផលប្រយោជន៍ ឬក៏ប្រើខ្ញុំដើម្បីបំផ្លាញខ្លួនឯងព្រោះអ្វីៗគឺស្រេចតែនៅលើអ្នក មិនមែនស្រេចលើខ្ញុំនោះទេ។
ទទួលយកខ្ញុំ បង្វឹកខ្ញុំ ម៉ឺងម៉ាត់ដាក់ខ្ញុំ ពេលនោះខ្ញុំនឹងធ្វើឲ្យពិភពលោកកោតស្ញប់ស្ញែងអ្នក។ តែបើអ្នកមិនម៉ឺងម៉ាត់ដាក់ខ្ញុំទេ ខ្ញុំនឹងបំផ្លាញអ្នកមិនខាន។
តើ«ខ្ញុំនេះ»គឺជាអ្នកណា?
«ខ្ញុំនេះ»គឺជា«ទម្លាប់»របស់អ្នកហ្នឹងឯង!
ដកស្រង់ពីសៀវភៅ៖ ទម្លាប់៧យ៉ាងដ៏មានប្រសិទ្ឋិភាព សម្រាប់យុវវ័យ
នាំមកជូនដោយ៖ Power help


Comments
Post a Comment