តើគិតបែបណាដែលហៅថាគិតដូចជាសេដ្ឋី?

 


តើអ្នកបានដឹងថា សមត្ថភាព នៃការគិត របស់សេដ្ឋី និងមហាសេដ្ឋីមាន លក្ខណៈ ខុស គ្នាត្រង់ណាដែរឬទេ?

តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffet និងអ្នកដទៃទៀត​យ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវ​ការគិត របស់អ្នក​ដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នក បានអង្កេតពីសភាវៈ​នៃការគិតរបស់​អ្នកឬ​ក៏ការដឹងរបស់អ្នកមាន ឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាព​នៃជីវិតរបស់អ្នក?អ្វី​ដែលយើងចង់​លើក​ឡើង​គឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជា លក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី អ្នកនឹងក្លាយ​ជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការ បង្កើនសមត្ថភាពនៃការគិតរបស់​អ្នកដើម្បីក្លាយ​ជាមហាសេដ្ឋី ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។


នេះជាមូលហេតុ​ដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយមានចំណង​ថា«វិធីសាស្ត្រក្នុងការគិត​ដូច​ជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃ​ការគិតរបស់មនុស្សទៅនឹង​ដំណើរការនៃការ​ទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។ វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖


១, ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការ ប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការ​ក្នុងការអភិវឌ្ឍផ្នត់គំនិត​វិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិត របស់អ្នក។ អ្នកត្រូវតែ​មានឆន្ទៈ​ក្នុង​ការឆ្ពោះទៅរកដំណើរការហើយ ដែលដំណើរការទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យ មានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមសារនៃតម្លៃ។ គ្រាន់តែសហគ្រាសឆ្ពោះទៅរកដំណើរសហគ្រាស។ ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍផ្នត់គំនិត អ្នកនឹងទទួលបាន​ជោគជ័យ​ដើម្បីទៅ​កាន់ដំណើរការហើយឱកាសនឹងបើកឲ្យអ្នក។

២, ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលបណ្តាលឱ្យបរាជ័យ
ភាពបរាជ័យគឺជាកន្លែងដែលទំនេរ។ វាជាឱកាសសម្រាប់ចាប់ផ្តើមសារជាថ្មីម្តងទៀត។នេះគឺជាខ្លឹមសារនៃ​តម្លៃដែល​បំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។ តើអ្នកមានប្រតិកម្មបែប​ណាពេលជួបប្រទះនូវភាព​បរាជ័យ? តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច? តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នក​ទទួលយកភាព​បរាជ័យដើម្បី​រៀនពីឱកាស? ដើម្បីអភិវឌ្ឍផ្នត់​គំនិតនិង​​ការគិត​ដូចជាមហាសេដ្ឋីអ្នក​ត្រូវ តែផ្លាស់ប្តូរចំនេះដឹង​របស់អ្នកដែល​គិតបែបបរាជ័យ។ អ្នកត្រូវតែមើលជា ឱកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។

៣, បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលមានហានិភ័យខ្ពស់
បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នា រវាងបុគ្គលមធ្យម សេដ្ឋីនិងមហាសេដ្ឋី។ ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់ មហាសេដ្ឋី អ្នកត្រូវបង្កើននូវសមត្ថភាព​នៃអាកប្បកិរិយា​ដែល​គ្រោះថ្នាក់ឬហានិភ័យ។ តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ? តើអ្នកចៀសវាងគ្រោះថ្នាក់ទេ? តើអ្នកមាន​​ប្រតិកម្ម​បែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?

៤, គំរូនៃការគិតរបស់អ្នក និងសកម្មភាពរបស់មហាសេដ្ឋី
តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ? តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង? តើអ្នក​មានសុទិដ្ឋិនិយម​ឬទុទិដ្ឋិនិយម? តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ? ដូចនេះបើសិនជា​អ្នកមានចិត្តគំនិត​ក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈពេលនេះអ្នកត្រូវតែមានគំរូនៃ​ការគិតនិងសកម្មភាព​ឲ្យបានដូច​មហាសេដ្ឋីទាំងនេះ។

៥, ស្វែងរកដំណោះស្រាយ
តើអ្នកបានដឹងនូវអ្វីដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ? ជាទូទៅមនុស្សម្នាក់ៗតែង​តែជួប​ប្រទះនូវបញ្ហា តែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៏ចេះចាប់ឱកាស? យើងត្រូវមើលពី​ឱកាសប្រសើរជាជាងការមើលតែឃើញតែពីបញ្ហា។ យើងត្រូវវិភាគមួយករណីម្តងៗ​ទៅលើអង្គហេតុនៃ​រឿងដែល​​​បានកើតមានឡើង ហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែក​និងដោះស្រាយមួយ​ករណី​ម្តងៗ ពុំនោះសោត ការដោះស្រាយនោះក៏ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គម ប្រវត្តិសាស្ត្រនិង​ស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តា ប្រទេសជាច្រើននៅលើសកលលោក។ កាលបើ​យើងសិក្សាស្វែងយល់រួចហើយ យើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ៕

ប្រភព៖ ឧកញ្ញ៉ា នួន អ៊ក Page

បញ្ចូលរូបភាព និងនាំមកជូនដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត