វិធីកម្ចាត់ចោលទម្លាប់ពន្យាពេល

 



១, បញ្ឈប់ភាពខ្ជិលនៅក្នុងខ្លួន ព្រោះវាអាចឲ្យយើងពន្យាពេលពីមួយពេលទៅមួយពេល។

២, ឈប់មានភាពអំនួតនៅក្នុងខ្លួន ព្រោះនៅពេលមានការងារចំពោះមុខដែលត្រូវធ្វើ នៅតែគិតថាខ្លួនឯងមានភាពស្ទាត់ជំនាញទើបពន្យាពេលមិនព្រមធ្វើ។ 

៣, ឲ្យតម្លៃទៅលើពេលវេលាឲ្យខ្លាំងដូចអាយុជីវិតរបស់យើងនោះអ្នក និងមិនចង់ពន្យាពេលទៀតទេ។ 

៤, ពេលដែលយើងឲ្យតម្លៃទៅលើពេលវេលាកាន់តែខ្លាំងវាដូចជាថ្នាំម្យ៉ាងដែលធ្វើឲ្យយើងគ្មានភាពខ្ជិលនៅក្នុងខ្លួនឡើយ។

៥, ត្រូវមានចំណង់ឲ្យខ្លាំងនៅក្នុងខ្លួន នោះជំងឺពន្យាពេល និងរសាត់បាត់ដោយឯកឯង។ 

៦, ត្រូវធ្វើខ្លួនជាមនុស្សជោគជ័យ គ្មានមនុស្សជោគជ័យណាដែលពន្យាពេលនោះទេ មានតែមនុស្សបរាជ័យទេដែលអង្គុយតែចាំបន្តិចទៀតទៅៗ។ 

៧, កម្ចាត់ចោលពាក្យថា "សល់ពេលច្រើនណាស់ចាំស្អែកទៅ!" មើលងាយការងារ ចាំបន្តិចទៀត ចាំថ្ងៃនេះថ្ងៃនោះ។ 

៨, កំណត់គោលដៅជីវិត នៅពេលដែលអ្នកមានគោលដៅថាប្រាំឆ្នាំទៀតចង់បានអ្វី? ពេលនោះជីវិតយើងគ្មានទេពាក្យថាពន្យាពេល។ 

៩, ផ្លាស់ប្តូរសកម្មភាពមិនល្អជាប្រចាំថ្ងៃចោល ព្រោះវាអាចកើតជាទម្លាប់ ទម្លាប់នឹងបង្ហាញពីអនាគតរបស់អ្នក។

១០, ទម្លាប់ខ្លួនឲ្យក្លាយជាមនុស្សដែលធ្វើការងារទាន់ពេលវេលា។ 

១១, បើគ្មានភាពខ្ជិលនៅក្នុងខ្លួននោះអ្នក នឹងសម្រេចបានក្តីស្រមៃបានយ៉ាងងាយ។

១២, កុំខ្លាចលំបាកអី គ្មានការងារជោគជ័យណាបានមកដោយស្រួលនោះទេ ពេលដែលខ្លាចលំបាកកាន់តែខ្លាំងនោះភាពខ្ជិល នឹងមាននៅក្នុងខ្លួនកាន់តែខ្លាំង។៕

អត្ថបទ៖ សុន លីណា

ប្រភព៖ អ្នកបន្តវេន

កែសម្រួល និងនាំមកជូនដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត