គិតសិនមុននិយាយ
១, អ្នកអាចគិតបាន តែអ្នកមិនចាំបាច់និយាយគ្រប់ពាក្យដែលអ្នកកំពុងគិតនោះទេ
២, មុននិយាយត្រូវគិត សម្តីអ្នកអាចធ្វើឱ្យអ្នកដទៃបាក់ទឹកចិត្តប្រសិនបើជាអ្នកនិយាយមិនចេះគិត មិនតែប៉ុណ្ណោះក៏អាចឱ្យអ្នកនៅក្បែរយើងជោគជ័យប្រសិនបើជាយើងប្រើវាបានត្រឹមត្រូវ
៣, រឿងណាមិនចាំបាច់មិនបាច់និយាយទេ បើនិយាយទៅប៉ះពាល់អ្នកដទៃធ្វើឱ្យអាប់អោនកិត្តិយសគេ មិនចាំបាច់និយាយទេទោះវាជារឿងពិតក៏ដោយព្រោះអ្នកក៏មិនអាចមើលឃើញពីអនាគតខ្លួនឯងដែរ។
៤, បុរសជោគជ័យគឺមានមនុស្សស្រីពូកែម្នាក់នៅពីក្រោយ នៅពេលដែលគាត់បាក់ទឹកចិត្តមានរឿងបរាជ័យ គឺតែងតែមានពាក្យសម្តីល្អមកជួយលើកទឹកចិត្តជានិច្ច។
៥, អ្នកអាចនិយាយលេងបាន តែត្រូវមានព្រំដែនគួរគិតថាពេលដែលយើងយកអារម្មណ៍អ្នកដទៃមកលែងសើចតើគេមានអារម្មណ៍បែបណា? ឬបើម្នាក់នោះជារូបអ្នកវិញតើអ្នកសប្បាយចិត្តឬទេ?
៦, រៀននិយាយពាក្យល្អ ពាក្យលើកទឹកចិត្ត បើបុគ្គលណាខុសកុំបន្ទោសគួរតែណែនាំលើកទឹកចិត្តបង្ហាញផ្លូវ ខ្លួនគេក៏សប្បាយចិត្តហើយអ្នកក៏សប្បាយចិត្តដូចគ្នា។
៧, ពាក្យខ្លះអាចសម្លាប់មនុស្សដោយមិនដឹងខ្លួន បើជ្រុលជាហាមាត់និយាយទៅហើយនិយាយពាក្យល្អខ្លះទៅ ទោះចិត្តអ្នកមិនអាក្រក់ក៏ដោយក៏កុំគួរប្រើពាក្យអាក្រក់ខ្លាំងពេក គ្មានមនុស្សណាចូលចិត្តញ៉ាំបាយផ្អូមទេ។
៨, យកចិត្តគេមកដាក់ក្នុងចិត្តយើងមុននិងនិយាយទៅកាន់នរណាម្នាក់ បើសូម្បីតែខ្លួនឯងក៏មិនចូលចិត្តស្តាប់ពាក្យបែបនោះផង ចូលកុំគួរនិយាយទៅកាន់គេអី។
៩, បើនិយាយទៅជាប្រយោជន៍ដល់អ្នកដទៃ សឹមគួរនិយាយ រឿងខ្លះនិយាយហើយធ្វើបាបអ្នកដទៃហើយនៅនាំទុក្ខឱ្យខ្លួនឯងទៀត។
១០, ត្រូវដឹងថាអ្នកកំពុងនិយាយជាមួយអ្នកណាគេ មានអាយុបង ឬប្អូន ព្រះសង្ឃ ឋានៈខ្ពស់ឬទាប គួរចេះប្រើពាក្យសម្តីឱ្យមានភាពត្រឹមត្រូវ។
១១, មិនមែនឱ្យអ្នកម៉ត់ចត់រហូតនោះទេ ត្រូវដឹងថាពេលណាជាពេលគួរលេងនិងពេលណាដែលត្រូវតែច្បាស់លាស់
១២, និយាយឱ្យគេស្រលាញ់កុំនិយាយឱ្យគេស្អប់ ពេលខ្លះចិត្តអ្នកមិនអាក្រក់តែអ្នកទេមិនចេះប្រើប្រាស់ការនិយាយនោះ ។
១៣, សម្តីអ្នកជួនកាលជាថ្នាំទិព្វសម្រាប់នរណាម្នាក់ក៏ថាបាន ពេលខ្លះមានតែអ្នកទេដែលគេស្តាប់តាមដូច្នេះយើងគួរដឹងថាគួរប្រើវាដោយរបៀបណាខ្លះ។
អត្ថបទ៖ សុន លីណា
ប្រភព៖អ្នកបន្តវេន
កែសម្រួល និងនាំមកជូនដោយ៖ Power help


Comments
Post a Comment