វិធីសាស្ត្រ ៥ យ៉ាង អាចជួយអ្នកក្រឡាស់ខ្លួនក្លាយជាអ្នកមាន
តើ មនុស្ស ម្នាក់ៗ ត្រូវ ធ្វើ អ្វី ខ្លះ ដើម្បី ក្លាយ ជា អ្នកមាន? មនុស្ស គ្រប់គ្នា តែង ស្រមៃ ចង់ បាន បែប នេះ ប៉ុន្តែ មិនមែន មនុស្ស គ្រប់គ្នា សុទ្ធតែ អាច សម្រេច បាន ក្តី សុបិន្ដ នេះ ឡើយ។ តើ នេះ បណ្តាល មក ពី អ្វី? ប្រសិន បើ អ្នក សង្កេត ឃើញ ថា អ្នក កំពុង ធ្លាក់ នៅ ក្នុង អន្ទាក់ ភាព ក្រីក្រ នៅ ឡើយ អ្នក អាច រៀន អនុវត្ត តាម យុទ្ធសាស្ត្រ ៥ គន្លឹះ នេះ ។ វា ជា យុទ្ធសាស្ត្រ ដែល ក្រុម អ្នក មាន បាន អនុវត្ត កន្លង មក និង បាន ជួយ ឲ្យ អ្នក ទាំង នោះ មាន ទ្រព្យសម្បត្តិ ច្រើន សម្រេច បាន សេរីភាព ហិរញ្ញវត្ថុ។
១, បង្កើត អ្វី មួយ ដែល មាន គុណ តម្លៃ ចូលរួម ចំណែក ជាមួយ ពិភពលោក នេះ
គ្រាន់តែ ក្រឡេក មើល ជុំវិញ អ្នក អ្នក នឹង សង្កេត ឃើញ ថា មាន សមិទ្ធផល ច្រើន ណាស់ ដែល កើត ចេញ ពី ស្នាដៃ មនុស្ស ជា ពិសេស សម្ភារៈ ប្រើប្រាស់ សំណង់ អគារ បច្ចេកវិទ្យា ជាដើម ដែល សម្រួល ដល់ ការរស់នៅ របស់ មនុស្ស។ ទាំង នេះ គឺ ជា គុណតម្លៃ កើត ចេញ ពី ការ ខិតខំ ប្រឹងប្រែង និង ភាព ច្នៃប្រឌិត របស់ ពួកគេ។ គុណតម្លៃ នេះ ហើយ ដែល ពួកគេ បាន រួមចំណែក នៅ ក្នុង ពិភពលោក នេះ ហើយ ដែល ធ្វើ ឲ្យ ពួកគេ ទទួល បាន ផល តប ស្នង មក វិញ នោះ គឺ ការ គាំទ្រ ពី អតិថិជន និង ប្រាក់ ។ នេះ ហើយ ជា របៀប អ្នកមាន ធ្វើ ដែល អ្នក អាច យក មក អនុវត្ត តាម បាន ។ សូម ចាំ ថា ផ្លូវ មួយ នេះ មិនមែន ប្រើ យុទ្ធសាស្ត្រ រយៈពេល ខ្លី នោះ ទេ វា ត្រូវ ការ ពេល យូរ ទើប សម្រេច វា បាន។
២, បង្កើត ផលិតផល ប្រើប្រាស់ អ្វី មួយ ដែល អតិថិជន ស្រលាញ់
មនុស្ស ម្នាក់ មិន អាច បង្កើត ផលិតផល គ្រប់មុខ សម្រាប់ យក ទៅ ផ្គត់ផ្គង់ អតិថិជន នៅ លើ ទីផ្សារ បាន ទាំងអស់ នោះ ទេ។ វា ត្រូវ ការ អ្នក ជំនាញ ខាង វិស័យ ផ្សេងៗ គ្នា ដូច ជា កសិករ គ្រូពេទ្យ វិស្វករ អ្នកច្បាប់ គ្រូបង្រៀន អ្នកជំនួញ គណនេយ្យករ ជា ដើម។ យ៉ាងណាមិញ សម្រាប់ ខ្លួន អ្នក ផ្ទាស់ នៅ ក្នុង ទីផ្សារ ប្រកួតប្រជែង នេះ ប្រសិន បើ អ្នក យល់ ថា ខ្លួន ឯង មាន សមត្ថភាព អ្នក អាច សាកល្បង ផលិត ផលិតផល អ្វី មួយ ដែល កំពុង មាន តម្រូវការ ខ្ពស់ នៅ លើ ទីផ្សារ។ ប្រសិន បើ ផលិតផល របស់ អ្នក ទទួល បាន ការ គាំទ្រ ជោគជ័យ នៅ លើ ទីផ្សារ អ្នក នឹង អាច ទាញ លុយ ចេញ ពី ហោប៉ៅ របស់ អតិថិជន បាន ។ វិធី នេះ នឹង ជួយ ឲ្យ អ្នក កសាង ទ្រព្យសម្បត្តិ កាន់តែ ច្រើន ឡើង ដែល អ្នកមាន កំពុង ធ្វើ នៅ ពេល បច្ចុប្បន្ន នេះ។
៣, អភិវឌ្ឍ ខ្លួន អ្នក ឲ្យ ក្លាយ ជា អ្នកជំនាញ ផ្តល់ សេវាកម្ម
នៅ ក្នុង វិស័យ ផ្សេងៗ មិន ខ្វះ ឡើយ មុខរបរ ដែល មាន សក្ដានុពល ផ្តល់ ប្រាក់ ឲ្យ អ្នក ត្រឡប់ មក វិញ ប្រសិន បើ អ្នក បាន អភិវឌ្ឍ ខ្លួន ឲ្យ ក្លាយ ទៅ ជា អ្នក ផ្តល់ សេវាកម្ម ឬ អ្នក ប្រឹក្សា ដ៏ ស្ទាត់ជំនាញ ម្នាក់ ។ អ្នក អាច កំណត់ វិស័យ ណា មួយ ដែល មាន សក្ដានុពល និង សមស្រប តាម ជំនាញ របស់ អ្នក មិន ចំពោះ ថា វិស័យ កម្សាន្ត ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធានារ៉ាប់រង ឬ វិស័យ អចលនទ្រព្យ នោះ ទេ។ នៅ ក្នុង ចំណោម វិស័យ ទាំង នេះ មិន មាន តែ អ្នក ម្នាក់ ឯង នោះ ឡើយ ប៉ុន្តែ អ្វី ដែល សំខាន់ អ្នក ត្រូវ ធ្វើ ឲ្យ បាន ល្អ ជាងគេ មាន គុណភាព ជាងគេ និង ទទួល បាន លទ្ធផល ល្អ ជាងគេ ទើប អ្នក អាច ប្រកួតប្រជែង ទាញ យក ប្រាក់ ចំណូល ពី អតិថិជន បាន។
៤, ពង្រីក បណ្ដាញ ទំនាក់ទំនង
លក្ខណៈ ពិសេស មួយ ទៀត របស់ អ្នក មាន គឺ មាន បណ្ដាញ ទំនាក់ទំនង ល្អ ជា មួយ អ្នក ជោគជ័យ ។ វា ជា គន្លឹះ មួយ ដែល ធ្វើ ឲ្យ អ្នក មាន កាន់តែ ជោគជ័យ និង មាន លុយ កាន់តែ ច្រើន ខណៈ ដែល អ្នកក្រ មាន គុណវិបត្តិ លើ ចំណុច នេះ។ ទោះបី ជា អ្នក មាន ប្រភព មក ពីណា មាន កម្រិត ចំណេះដឹង ប៉ុណ្ណា នោះ ទេ នៅ ពេល អ្នក មាន ភាព វៃឆ្លាត ក្នុង ការ ស្វែង រក បណ្ដាញ ទំនាក់ទំនង ជាមួយ អ្នក ជោគជ័យ ជីវិត របស់ អ្នក នឹង ទទួល បាន ផ្នត់ គំនិត ថ្មីៗ ដែល អ្នក មិន ធ្លាប់ ជួប ពីមុន ជា ពិសេស គំនិត រក លុយ ឬ គំនិត រកស៊ី ជា ដើម ។ វា ជា ចំណុច ចាប់ ផ្តើម ដ៏ មានតម្លៃ ក្នុង ការ ប្រែក្លាយ អ្នក សម្រេច បាន គោលដៅ ជោគជ័យ ហិរញ្ញវត្ថុ នៅ ពេល អនាគត។
៥, វិនិយោគ លើ វិស័យ អចលនទ្រព្យ
វិស័យ អចលនទ្រព្យ គឺ ជា មុខ ជំនួញ ដ៏ ពេញ និយម សម្រាប់ អ្នក មាន ព្រោះ វា បាន ផ្តល់ ប្រាក់ចំណេញ មិន ចេះ រីងស្ងួត ។ អ្នកមាន ស្ទើរ តែ ទាំងអស់ រក ប្រាក់ ចំណូល បាន ច្រើន និង ទ្រព្យសម្បត្តិ កាន់តែ ហូរហែ ដោយសារតែ ពួកគេ ចូលចិត្ត វិនិយោគ លើ វិស័យ អចលនទ្រព្យ នេះ។ យ៉ាងណាក៏ដោយ អ្នក ប្រហែល ជា គិត ថា អ្នក គ្មាន ប្រាក់ ក្នុង ការ ចាប់ ផ្តើម រកស៊ី លើ វិស័យ មួយ នេះ។ អ្នក ត្រូវ ចាំ ថា មាន មហាសេដ្ឋី អចលនទ្រព្យ ច្រើន ណាស់ ដែល ចាប់ ផ្តើម ពី បាតដៃ ទទេ ប៉ុន្តែ អាច ក្លាយ ជា ម្ចាស់ អចលនទ្រព្យ រាប់ មិន អស់។ វិធី នេះ អ្នក អាច រៀនសូត្រ តាម ក្បូន របស់ លោក Robert Kiyosaki អ្នកនិពន្ធ សៀវភៅ ល្បីល្បាញ "ឪពុក អ្នក មាន បង្រៀន កូន អ្នកក្រ ” ធ្វើ ជា ភ្នាក់ងារ អចលនទ្រព្យ ចូល ធ្វើ ការ សុំ បទពិសោធន៍ នៅ ក្នុង ក្រុមហ៊ុន អចលនទ្រព្យ ឬ រៀន វគ្គ បណ្តុះបណ្ដាល អចលនទ្រព្យ ជាមួយ អ្នក ជំនាញ អចលនទ្រព្យ ជា ដើម។ វិធី ទាំង នេះ អាច ឲ្យ អ្នក ចាប់ ផ្តើម ប្រឡូក ក្នុង វិស័យ នេះ បាន៕
ប្រភព៖ Entrepreneur
ផ្សាយបន្តដោយ៖ Power help




Comments
Post a Comment