Posts

Showing posts from April, 2020

តើភាគហ៊ុនមានប៉ុន្មានប្រភេទអ្វីខ្លះ?

Image
១, Blue Chip: ភាគហ៊ុនប្រភេទនេះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនធំ ដែលឈរជើងរឹងមាំ ហើយវាមានតម្លៃខ្ពស់ និងមានភាគលាភថេរ (stable dividend) ផងដែរ។ ក្រុមហ៊ុនប្រភេទនេះ ភាគច្រើននាំមុខនៅក្នុងឧស្សាហកម្ម ឬវិស័យរបស់ខ្លួន ហើយភាគច្រើន ត្រូវបានគេចាត់ទុកថាជាប្រភេទភាគហ៊ុនដែលមានមូលធននូបនីយកម្មទីផ្សារ (market capitalization) ចាប់ពី ១០ ប៊ីលានដុល្លារ ឬច្រើនជាងនេះ ។ គុណវិបត្តិចម្បង គឺថាដោយសារតែក្រុមហ៊ុនទាំងនេះមានទំហំធំ ដូច្នេះតម្លៃភាគហ៊ុនមិនមានការកើនឡើងលឿនទេ បើប្រៀបធៀបទៅនឹងភាគហ៊ុនដ៏ទៃទៀត ដែលនាំឪ្យភាគហ៊ុនប្រភេទនេះសាកសមនឹងវិនិយោគគិនបែបអភិរក្ស (conservative investor) និងចូលចិត្តការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនដែលគេចាត់ទុកជា Blue Chip រួមមានក្រុមហ៊ុន Apple, កូកាកូឡា, General Electric និង McDonald ជាដើម ។ ២, Penny: ជាភាគហ៊ុនដែលមានតម្លៃទាប និងងាយប្រែប្រួលខ្លាំង (high volatile)។ ជាទូទៅ Securities Exchange Commission បានឱ្យនិយមន័យភាគហ៊ុនប្រភេទនេះថា ជាភាគហ៊ុនដែលលក់ក្នុងតម្លៃតិចជាង ៥ ដុល្លារក្នុងមួយហ៊ុន ហើយក្រុមហ៊ុនទាំងនេះមានមូលធននូបនីយកម្មទីផ្សា (market capitalization) ពី ៥០លាន ទៅ៣០០លានដុល្លារ។  ៣, Defensive: ភា...

ប្រវត្តិរបស់លោក Donald J Trump

Image
ដូណាល់ ចន ត្រាំ  (កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦) គឺជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ជាអ្នកជំនួញជនជាតិអាមេរិក និងជាអតីតបុគ្គលិកស្ថានីយទូរទស្សន៍។ គាត់ជាប្រធាននៃ  អង្គការTrump  ដែលជាក្រុមហ៊ុនដ៏ធំសម្រាប់ការបណ្ដាក់ទុនអចលនទ្រព្យនិងផលប្រយោជន៍អាជីវកម្មផ្សេងទៀតរបស់គាត់។អំឡុងពេលនៃការគ្រប់គ្រងរបស់គាត់ លោកត្រាំបានសាងសង់អគារការិយាល័យ សណ្ឋាគារ កាស៊ីណូ កន្លែងបង្ហាត់វាយកូនហ្គោល និងម៉ាកយីហោសម្ភារៈផ្សេងទៀតនៅទូទាំងពិភពលោក។គាត់បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ តាមរយៈពីការបោះឆ្នោតជាសាធារណៈ ដោយបានទម្លាក់បេក្ខភាពប្រធានាធិបតីលោកស្រី ហ៊ីឡារី គ្លីនតុន  ហើយលោកនឹងចូលកាន់កាប់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។នៅអាយុ៧០ឆ្នាំ លោកត្រាំនឹងក្លាយជាប្រធានាធិបតីដែលចាស់ជាងគេនៅក្នុងប្រវត្តិប្រធានាធិបតីអាមេរិក។ ត្រាំបានកើតនិងលូតលាស់នៅទីក្រុងញូវយ៉ក ហើយក៏ទទួលបាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ខាងផ្នែកសេដ្ឋកិច្ចពី សាលាវ៉រតុន នៃ សាកលវិទ្យាល័យPennsylvania នៅឆ្នាំ១៩៦៨។នៅឆ្នាំ១៩៧០ គាត់ត្រូវបានឪពុករបស់គាត់ដែលមានឈ្មោះថា  ហ្វ្រេត ត្រាំ ...

ទម្លាប់អាក្រក់ចំនួន៥ដែលធ្វើឲ្យអ្នកមិនអាចសន្សំលុយបាន

Image
អ្នកណាក៏ធ្លាប់ព្យាយាមសន្សំលុយដែរ ប៉ុន្តែបញ្ហានៅត្រង់ថា ខំសន្សំបែបណាក៏មិនដែលមានលុយសល់។ តើមានធ្លាប់សួរខ្លួនឯងទេ វាបណ្តាលមកពីអ្វី? វាអាចមកពីទម្លាប់មិនល្អមួយចំនួនរបស់អ្នកផ្ទាល់។ ដូច្នេះ សូមទាញចំណាប់អារម្មណ៍មិត្តអ្នកអានមកមើលទម្លាប់មិនល្អមួយចំនួនខាងក្រោម និងស្វែងយល់ ថាត្រូវធ្វើបែបណាខ្លះដើម្បីផ្លាស់ប្ដូរទម្លាប់ទាំងនេះ៖ ១, អ្នកខ្ជះខ្ជាយប្រាក់កាសបន្តិចបន្តួច ពេលខ្លះ អ្នកបែរជាគិតថា វាគ្រាន់តែជាកូនលុយបន្តិចបន្តួចប៉ុណ្ណោះ បើចាយវាក៏មិនអស់ច្រើនប៉ុន្មានដែរ។ ប៉ុន្តែបើសិនអ្នកសាកល្បងគិតម្តងទៀតថា នៅថ្ងៃណាមួយ លុយសន្សំកាក់ល្អិតនេះបូកផ្សំគ្នាបន្តិចម្ដងៗប្រាកដជានឹងក្លាយជាដុំកំភួនមិនខាន។ ចូរកុំមើលរំលងចំណុចដ៏តូចនេះ ហើយត្រូវចាំសុភាសិតខ្មែរមួយថា៖ «តក់ៗ ពេញបំពង់»។ ២, អ្នកចាយមិនចំគោលដៅ វាជាបញ្ហាសម្រាប់មនុស្សភាគច្រើន ដ្បិតមនុស្សយើងពិបាកបែងចែករវាងតម្រូវការចាំបាច់ឬមិនចាំបាច់។ បើអ្នកអាចបែងចែកតម្រូវទាំងពីរនេះបាន នោះអ្នកនឹងអាចកាត់បន្ថយចំណាយខ្លះៗ ហើយអាចសន្សំវិញបាន។ ៣,  អ្នកចាយលើសចំណូល អ្នកគិតថាអ្នករកចំណូលបានគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើចំណូលរបស់អ្នកមិនល្មមសម្រាប់ការចំណាយប្រចាំខែនោះទេ ប្រាកដណាស់ អ្នកនឹងមិនសល...

ប្រវត្ដិដ៏​ជូរចត់របស់​Jack​Ma​មុន​បង្កើត​ក្រុមហ៊ុន​Alibaba

Image
លោក​Jack​Ma​ស្ថាបនិក​ក្រុមហ៊ុន​Alibaba​មាន​ដើម​កំណើត​ក្នុង​ខេត្ត​Zhejiang​ប្រទេស​ចិន​បច្ចុប្បន្ន​មាន​វ័យ​៥៣​ឆ្នាំ។​លោក​ធ្លាប់​ឆ្លង​កាត់​រឿង​ឈឺ​ចាប់​​និង​បទ​ពិសោធន៍​បរាជ័យ​រាប់​មិន​អស់​ទម្រាំ​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញអនឡាញ​ខ្នាត​ធំ​មួយ​ដែល​​គេ​ទទួល​ស្គាល់​ទូទាំងពិភពលោក។ តើ​លោក​Jack​Ma​​ជួប​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ​ទើប​អាច​ប្រែ​ខ្លួន​​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ប្រាក់​ខែ​១២ដុល្លារ​ទៅជា​​មហា​សេដ្ឋី​មាន​ប្រាក់​ជាង​៥០ប៊ីលាន​ដុល្លារ​​ដូច​សព្វថ្ងៃ? #ដំណើរ​ចាប់​ផ្តើម​ជីវិត​របស់​Jack​Ma មហា​សេដ្ឋី​​Jack​Ma​ចាប់​កំណើត​នៅ​ក្រុង​​Hangzhou​ខេត្ត​Zhejiang​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជំនាញ​សិល្បៈ​Ping​Tan។​ដើម្បី​ជម្នះ​ក្នុង​ស្ថានភាព​សិក្សា​ជាមួយ​មិត្ត​រួម​ថ្នាក់​Ma​ត្រូវ​បង្ខំ​ចិត្ត​ទៅ​សណ្ឋាគារ​ក្នុង​ស្រុក​រាល់​ថ្ងៃ​ដើម្បី​មាន​ឱកាស​ជួប​ជនបរទេស​​និង​អនុវត្ត​ភាសា​អង់គ្លេស​ជាមួយ​ពួក​គេ​ហើយ​បាន​យក​ថវិកា​ទិញ​វិទ្យុ​តូច​មួយ​​ដែល​អាច​ស្តាប់​ការ​សិក្សា​​ភាសាសន្ទនា​ប្រចាំ​ថ្ងៃ។​ ថ្វី​បើ​មាន​ជំនាញ​លើ​ភាសា​អង់គ្លេស​ប៉ុន្តែ​លោក​ខ្សោយ​ខាង​គណិតវិទ្យា​រហូត​ត្រូវ​ធ...

ប្រវត្តិរបស់លោកJeff Bezosស្ថាបនិកក្រុមហ៊ុនAmazon.com

Image
លោក Jeff Bezos គឺជាសហគ្រិនអាមេរិចដោយលោកជាស្ថាបនិក និង ប្រធានគេហទំព័រ Amazon.com មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាម្ចាស់សារពត៌មានដ៏ល្បីរបស់អាមេរិកផងដែរគឺ The Washington Post។ ដោយការធ្វើជំនួញរបស់គាត់ចេះតែមានភាពជោគជ័យជាបន្តបន្ទាប់ទើបធ្វើអោយគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លាក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត។ #ជីវិតផ្ទាល់ខ្លួន សហគ្រិននិងជាអ្នកជំនួញផ្នែកអេឡិចត្រូនិច លោក Jeff Bezos បានកើតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៦៤ នៅ Albuquerque, New Mexico ។  ដោយមានម្ដាយស្ថិតនៅក្នងរ័យជំទង់ម្នាក់ឈ្មោះ Jacklyn Gise Jorgensen និង ឪពុកបង្កើតរបស់គាត់ Ted Jorgensen ។ Jorgensens បានរៀបការជាមួយនារីផ្សេងនៅពេលដែល Bezos មានអាយុ៤ ឆ្នាំ ហើយម្ដាយរបស់គាត់ក៏បានរៀបការម្ដងទៀតជាមួយបុរស់ម្នាក់ជាជនអន្តោប្រវេសន៍គុយបាលោក Mike Bezos Jeff Bezos បានរៀបការជាមួយ MacKenzie នៅឆ្នាំ១៩៩៣។ គាត់បានជួបនាងនៅពេលដែលគាត់បានចូលរួមជាមួយក្រុមហ៊ុនវិនិយោគ D.E.Shaw។ ពួកគេរស់នៅទីក្រុងស៊ីថល ជាមួយកូន៤នាក់របស់ពួកគេហើយកំពុងចូលរួមក្នុងសកម្មភាពសប្បុរសធម៌។ សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានចុះបញ្ជី Bezos ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្ត...

ប្រវត្តិក្រុមហ៊ុនAmazon.com

Image
Amazon.com គឺជាក្រុមហ៊ុនយក្សលក់ទំនិញអនឡាន(Online)ធំបំផុតក្នុងពិភពលោក។ លោកអ្នកប្រហែលជាបានស្គាល់ហើយ វេបសាយលក់ទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក និងជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុនអាលីបាបា (Alibaba Group) របស់មហាសេដ្ឋី Jack Ma គាត់គឺលោក Jeff Bezos ជាស្ថាបនិករបស់ក្រុម​ហ៊ុន Amazon.com (១៩៩៤) ហើយចាប់មានភាពល្បីល្បាញក្នុងបណ្តាញអ៉ិនធើណេត នៅ​ឆ្នាំ១៩៩៥។ ក្រុមហ៊ុន Amazon ផ្ដើមដំបូងមានការដាក់លក់នូវសៀវភៅ​នៅលើអ៉ិនធើណេត ហើយនិង​មានលក់ DVDs, CDs, MP3, Computer Software, Video Game, electronics, Apparel, Furniture, Food និង Toys ថែម​ទៀត។ ក្រុមហ៊ុនរបស់លោក Jeff (Amazon) បាន​បង្កើត​នូវ​វេបសាយតាមបណ្ដា​ប្រទេស​ជាច្រើនទៀត ​ដូចជា​នៅ​ប្រទេសកាណាដា, អាឡឺម៉ង់, បារាំង, អ៊ីតាលី, ជប៉ុន និងចិនជាដើម។ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា ​នៅសាកលវិទ្យាល័យ Princeton University ក្នុង​ឆ្នាំ១៩៨៦។ លោក Jeff Bezos បាន​ធ្វើការ​នៅក្រុមហ៊ុន Wall Street ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ ហើយ​គាត់បាន​បង្កើត​នូវ​បណ្ដាញ Network សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំនួញ​លក្ខណៈ​ជា​អន្តរជាតិឲ្យ​ក្រុមហ៊ុន Fitel។ ការងារចុងក្រោយរបស់​លោក Jeff គឺបម្រើ​ការងារ​នៅក្រ...

ផ្នត់គំនិត៣យ៉ាងអភិវឌ្ឍន៍ខ្លួនក្នុងសម័យកាល Covit-19

Image
ទី១. អាន សៀវភៅ  ជ្រើសរើសសៀវភៅ អោយបាន ល្អបំផុត  ជាប្រភេទ សៀវភៅ កសាង កំលាំង ចិត្ត   គ្រប់គ្រង លុយ ការកសាងក្រុម  មើល វិឌីអូ YouTube  ផ្នត់គំនិត ផ្សេង  និង តាមដាន ព្រឹត្តិការណ៍ សង្គម ឲ្យ បាន ច្រើន ហើយ ត្រូវ រៀន គិត និង វិភាគ ព្យាករណ៍ លើ ហេតុការណ៍ ទាំងនោះ  តើវាអាច និង ក្លាយជា យ៉ាងណា ? គួរត្រៀមខ្លួន យ៉ាង មិច  ទី២. ជជែក ពិភាក្សា ជា ក្រុម Online  ត្រូវ ជ្រើសរើសក្រុម ( master mind group)  លើ ប្រធានបទ ណាមួយ ដែល ក្រុម របស់ អ្នក ចង់ដឹង បន្ទាប់មក ស្រង់ យក គោល គំនិតសំខាន់ៗដែល បានមកពី ការពិភាក្សាគ្នា នោះ ដើម្បី យកមក វិភាគ ឲ្យ កាន់តែ ស៊ីជម្រៅ មេឃមិនដែលភ្លៀងរហូតនោះទេ នៅពេលមេឃស្រលះ អ្នកនិងធ្វើ អ្វី ?  លោក អ្នកអាចចូលរួម គ្រុប https://t.me/phyromvichetdara ជាមួយ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា   ទី៣. វិធីសាស្ត្រ ដ៏ ល្អ មួយទៀត សម្រាប់ អភិវឌ្ឍន៍ គំនិត គឺ យក ចំណេះដឹង និង បទពិសោធន៍ របស់ អ្នក យកទៅ ចែករំលែក ឬ ចងក្រង ជាឯកសារ សសេរ សៀវភៅ និង បង្រៀន អ្នក ដទៃទៀត អ្នកកាន់តែ ចែករំលែក អ្នកកាន់តែរីកចំរើន ៕  ប្រភព៖ ឧកញ៉ា ភិរម្...

ទម្លាប់មិនល្អដែលប្រជាជនខ្មែរយើងមួយចំនួនគួរគិតសារឡើងវិញ

Image
ទម្លាប់មិនល្អដែលប្រជានជនខ្មែរយើងមួយចំនួន គួរគិតសាឡើងវិញនោះគឺ ភាពគ្មានទំនួលខុសត្រូវ។ លើលោកផែនដីនេះ អ្នកលូតលាស់មានផ្លែផ្កា គេរមែងប្រកាន់ភ្ជាប់នឹងទំនួលខុសត្រូវ ព្រោះថាទំនួលខុសត្រូវនេះហើយ ដែលរុញច្រានគេឱ្យបន្តតំណើរឆ្ពោះទៅកាន់គោលដៅដែលគេបានកំណត់ច្បាស់លាស់ ដោយរលូន។  មែនទែនទៅ គេចេះបែងចែកពេលវេលាសិក្សា ធ្វើការងារ និងកម្សាន្តត្រឹមត្រូវ។ ប្លែកតែបងប្អូនយើងមួយចំនួនទៀត ហាក់ចែកមិនដាច់ ថាតើពេលណាត្រូវរៀន ពេលណាត្រូវធ្វើការ និងពេលណាត្រូវកម្សាន្ត។ ហើយវិធីកម្សាន្តនោះទៀតសោត តើគេត្រូវកម្សាន្តក្នុងក្រឹត្យក្រមបែបណា? បុគ្គលខ្លះរើសយកការកម្សាន្តដែលផ្តល់ចំណេះដឹង និងធ្វើឱ្យខួរក្បាលគេរីកចម្រើនទៅមុខជាលំដាប់។  ដូចជាធ្វើដំណើរកម្សាន្ត សិក្សាពីវប្បធម៌រស់នៅរបស់មនុស្សជុំវិញគេ ឈ្វេងយល់ពីស្រុកទេសដទៃ ឬសិក្សាពីអ្វីៗដែលកំពុងកើតមាននៅជុំវិញខ្លួន។ ឯការកម្សាន្តខ្លះទៀត បែរជាបង្កទុក្ខទោសទៅវិញ តួយ៉ាងអំពើហិង្សាក្រោយទទួលទានគ្រឿងស្រវឹងជោកជាំ។ មួយថ្ងៃៗជុំគ្នានៅតែតៀមស្រាពុំប្រកបការងារអ្វីឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិ។ ការទទួលទានគ្រឿងស្រវឹងពុំមែនសុទ្ធតែអាក្រក់ទាំងស្រុងនោះទេ ក៏ប៉ុន្តែបើពុំមានទំនួលខុសត្រូវ គ្មានម្ចាស...