វិធីសាស្ត្រ ៥ យ៉ាង អាចជួយអ្នកក្រឡាស់ខ្លួនក្លាយជាអ្នកមាន
តើ មនុស្ស ម្នាក់ៗ ត្រូវ ធ្វើ អ្វី ខ្លះ ដើម្បី ក្លាយ ជា អ្នកមាន? មនុស្ស គ្រប់គ្នា តែង ស្រមៃ ចង់ បាន បែប នេះ ប៉ុន្តែ មិនមែន មនុស្ស គ្រប់គ្នា សុទ្ធតែ អាច សម្រេច បាន ក្តី សុបិន្ដ នេះ ឡើយ។ តើ នេះ បណ្តាល មក ពី អ្វី? ប្រសិន បើ អ្នក សង្កេត ឃើញ ថា អ្នក កំពុង ធ្លាក់ នៅ ក្នុង អន្ទាក់ ភាព ក្រីក្រ នៅ ឡើយ អ្នក អាច រៀន អនុវត្ត តាម យុទ្ធសាស្ត្រ ៥ គន្លឹះ នេះ ។ វា ជា យុទ្ធសាស្ត្រ ដែល ក្រុម អ្នក មាន បាន អនុវត្ត កន្លង មក និង បាន ជួយ ឲ្យ អ្នក ទាំង នោះ មាន ទ្រព្យសម្បត្តិ ច្រើន សម្រេច បាន សេរីភាព ហិរញ្ញវត្ថុ។ ១, បង្កើត អ្វី មួយ ដែល មាន គុណ តម្លៃ ចូលរួម ចំណែក ជាមួយ ពិភពលោក នេះ គ្រាន់តែ ក្រឡេក មើល ជុំវិញ អ្នក អ្នក នឹង សង្កេត ឃើញ ថា មាន សមិទ្ធផល ច្រើន ណាស់ ដែល កើត ចេញ ពី ស្នាដៃ មនុស្ស ជា ពិសេស សម្ភារៈ ប្រើប្រាស់ សំណង់ អគារ បច្ចេកវិទ្យា ជាដើម ដែល សម្រួល ដល់ ការរស់នៅ របស់ មនុស្ស។ ទាំង នេះ គឺ ជា គុណតម្លៃ កើត ចេញ ពី ការ ខិតខំ ប្រឹងប្រែង និង ភាព ច្នៃប្រឌិត របស់ ពួកគេ។ គុណតម្លៃ នេះ ហើយ ដែល ពួកគេ បាន រួមចំណែក នៅ ក្នុង ពិភពលោក នេះ ហើយ ដែ...