Posts

Showing posts from May, 2020

មុខ ជំនាញ ចិត្ត វិទ្យា (Field of Psychology)

Image
មុខជំនាញ ចិត្ត វិទ្យា ជា មុខ ជំនាញ ដ៏ ពេញ និយម មួយ នៅ បណ្តា ប្រទេស អភិវឌ្ឍន៍ និង ប្រទេស មហា អំណាច រួម មាន សហរដ្ឋ អាមេរិច ជា ដើម។ នៅ កម្ពុជា គេ ហាក់ មិនទាន់ ចាប់ អារម្មណ៍ ច្រើននៅ ឡើយ ។ ចិត្ត វិទ្យា ជា វិទ្យាសាស្ត្រ មួយ សិក្សា អំពី ចិត្ត និង ទង្វើ របស់ មនុស្ស ។ ដើម្បី ចូល រៀន មុខ ជំនាញ នេះ បាន សិស្សានុស្សិស ត្រូវ ត្រៀម លក្ខណៈ ចំណេះ ដឹង មូល ដ្ឋាន លើ មុខ វិជ្ជា គណិត វិទ្យា និង ជីវិវិទ្យា។ និស្សិត ដែល សិក្សា ជំនាញ ចិត្ត វិទ្យា នឹង បាន យល់ ដឹង អំពី ដំណើរ អភិវឌ្ឍន៍ របស់ចិត្ត របៀប ជំរុញ លើក ទឹក ចិត្ត របៀប ប្រើ ប្រាស់ ស្ថិតិ និង វិធី ធ្វើ តេស្ត សាក ល្បង បែប វិទ្យា សាស្ត្រ លើ ទង្វើ ឬ ចរិត របស់ មនុស្ស ឬ ក្រុម មនុស្ស។ ចិត្ត វិទ្យាសិក្សា អំពី ទំនាក់ ទំនង រវាង មនុស្ស និង មនុស្ស មនុស្ស និង ឧបករណ៍ នៅ កន្លែង ដើម្បី បង្កើន ប្រសិទ្ធ ភាព ការងារ។ ការងារ ដែល សម ស្រប បំផុត សម្រាប់ និស្សិត ចិត្តវិទ្យា គឺ ការងារ សហគមន៍ អង្គការ សមាគម ដែល ជាប់ ទាក់ ទង នឹង ការ ...

ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ៖

Image
ជាធម្មតានៅតាមស្ថាប័ននីមួយៗ មិនថាស្ថាប័នរដ្ឋ រឺស្ថាប័នឯកជននោះទេ តែងតែជៀសមិនផុត ពីបុគ្គលិកដាក់ពាក្យសុំលាឈប់ពីការងារ ដោយគ្រាន់តែការសុំលាឈប់ទៀតសោធគឺមានមូលហេតុ ហេតុផលផ្សេងៗគ្នាតែប៉ុណ្ណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ដូចនេះហើយបានយើងលើកយកពី ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ៖ បុគ្គលិកត្រូវការលុយ កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក ខ្វះការសហការនៅក្នុងក្រុមហ៊ុន បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ ការសន្យាខ្យល់របស់អ្នកអ្នកគ...

៣យ៉ាងសំខាន់ដែលអ្នក MMO ត្រូវត្រៀមទុក ៖

Image
៣យ៉ាងសំខាន់ដែលអ្នក MMO ត្រូវត្រៀមទុក ៖ - YouTube - AdSense (Website) - FB Adbreak  - CPA ចង់ក្លាយជាអ្នក MMO(Make money online) តើអ្នកត្រូវត្រៀមអ្វីខ្លះ ?  ១ . ត្រៀមចិត្ត : បច្ចេកវិទ្យាតែងតែប្រែប្រួល និងធ្វើបច្ចុប្បន្នភាព (Updated) គ្រប់ពេលវេលា ដូច្នេះអ្នកត្រូវត្រៀមចិត្តទុកជាមុនទទួលស្គាល់ការពិតនេះ។ 5 ឆ្នាំមុនចង់រកចំណូលតាមយូធូបគ្រាន់តែមានពីរបីវីដេអូ ក៏អាចស្នើរ Monetize YouTube Partner បានដែរ។ ឥលូវទាល់តែគ្រប់លក្ខខណ្ឌ 1,000 subscribers + 4,000 watched times + Original Video ប៉ុណ្ណឹងហើយនៅតែមិនទាន់សង្ឃឹម 100% ថា Approved ឬអត់ផង។ កាលមុនគ្រាន់តែចេះធ្វើ Blogger កូពីអត្ថបទគេ ក៏អាច Apply AdSense បានដែរ ឥលូវជួលពួកបរទេសសរសេរទៀតក៏មិនទាន់សង្ឃឹមថា approved  ដែរ។   ២ . ត្រៀមលុយ : ដោយសារការស្នើរសុំកាន់តែមានការពិបាកទៅៗ សម្រាប់អ្នកមានលុយគេអាចទិញអាខោនស្រាប់ៗ YouTube Monetize តម្លៃចន្លោះ $350~$2000 & AdSense ( វ៉េបសាយ ) Full $350~$600 ។ ចំពោះអ្នករកចំណូលតាមហ្វេសប៊ុក Adbreak ក៏ត្រូវត្រៀមលុយទិញផេកធំៗ ដែលអាចមានតម្លៃរហូតដល់រាប់ពាន់ដុល្លារផងដែ...

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

Image
ក្នុងតុងទីនមានភាគីពីរគឺ មេតុងទីន និងកូនតុងទីន។ តុងទីនមួយគេហៅ តុងទីនមួយក្បាល។ ក្នុងតុងទីនមួយមានមេ តែម្នាក់ប៉ុណ្ណោះ តែកូនមានច្រើនអាចឡើងដល់ ៦០ ឬ ៧០នាក់ក៏មាន។ កូនតុងទីនជាអ្នកបង់ ហើយនិងដេញតុងទីន។ មេជាអ្នកតំណាងកូនតុងទីនទាំងអស់ក្នុងការសម្របសម្រួលការបង់ និងដេញតុងទីន។  ក្នុងមួយខែម្ដង កូនម្នាក់ៗត្រូវបង់លុយក្នុងបរិមាណថេរមួយដែលបានកំណត់ទៅឱ្យមេដែលជាអ្នកដើរប្រមូល។ ការបង់នេះអាចប្រៀបបាននឹងការដាក់លុយផ្ញើរក្នុងធនាគារដែរ។ ធ្វើបែបនេះរហូតដល់តុងទីនដាច់ឬបញ្ចប់។ នៅក្នុងខែនោះដែរ កូនតុងទីនមានសិទ្ធិដេញតុងទីនម្ដង។ ការដេញតុងទីនអាចប្រៀបបាននឹងការខ្ចីលុយធនាគារដែរ ខុសត្រង់ថាក្នុងការលេងតុងទីន កូនជាអ្នកដេញថ្លៃការប្រាក់។ ដូច្នេះនៅពេលដល់ថ្ងៃដេញតុងទីន កូនតុងទីនត្រូវដេញថ្លៃការ។ បើកូនតុងទីនណាម្នាក់ឱ្យថ្លៃការប្រាក់ខ្ពស់ជាងគេ កូនតុងទីននោះនឹងដេញបាន ហើយទទួលបានលុយក្នុងកញ្ចប់ដែលទើបប្រមូលបាននោះ ប៉ុន្តែត្រូវដកថ្លៃការប្រាក់ ដើម្បី បង់ឱ្យកូនដទៃទៀតដែលដេញមិនបាន ឬគេហៅថានៅរស់ និងត្រូវដកថ្លៃកាត់ទឹកថេរមួយទុកឱ្យមេតុងទីនដែរ។ តុងទីនខ្លះខែទីមួយមិនមានការដេញទេ គឺមេតុងទីនប្រមូលយកលុយតែម្ដង។ ក្នុងករណីនេះមិនមានការកាត់ទឹកឱ្យមេតុងទីនរាល់ព...

៥ ចំណុច ដែល អ្នក Start-up គួរ ធ្វើ ដើម្បី ទទួល បាន ជោគជ័យ៖

Image
                                                            (រូបជាប់ជាមួយនឹងម្នាក់ស្ត្រី) លោក គុយ វ៉ាត គឺ ជា អ្នក ជំនួញ ជើង ខ្លាំង ម្នាក់ នៅ ក្នុង ពិភព អ្នក រកស៊ី នៅ កម្ពុជា។ អ្នក ខេត្ត ព្រៃវែង រូប នេះ បាន តស៊ូ យ៉ាង ស្វិតស្វាញ ក្នុង ការ សិក្សា រៀនសូត្រ រហូត បញ្ចប់ ថ្នាក់ បណ្ឌិត ផ្នែក ជំនួញ។ លោក គុយ វ៉ាត បាន ចែក រំលែក ចំណេះដឹង និង បទ ពិសោធន៍ ការងារ ជា អ្នក ជួញ ជាង ១ ទសវត្សរ៍ របស់ លោក ដល់ អ្នក ទើប ចាប់ ផ្តើម អាជីវកម្ម (Start-up) ដែល មាន ចំនួន ៥ ចំណុច ដើម្បី ទទួល បាន ជោគជ័យ ក្នុង អាជីវកម្ម៖ ត្រូវ ចេះ កៀងគរ មនុស្ស ដើម្បី អាច ធ្វើការ ជាមួយ គ្នា បាន ពីព្រោះ ខ្ញុំ ក៏ ជា អ្នក Start-up ដែរ។ ខ្ញុំ មើល ឃើញ ថា អ្នក Start-up ចំនួន ៣០ មាន រហូត ២៩ ហើយ ដែល ឈ្លោះ គ្នា។   វា មាន អត្រា ខ្ពស់ មែន ទែន។ ដូច្នេះ គួរតែ កាត់ បន្ថយ។ អ្នក ត...

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត

Image
ខ្ញុំនិងប្រពន្ធខ្ញុំទៅចរចារជួលផ្ទះកន្លែងមួយដែលស្ថិតនៅម្តុំវត្តដំណាក់ខេត្តសៀមរាបចំងាយពីហាងខ្ញុំចាស់ប្រហែល១គីឡូម៉ែត្រ ខ្ញុំបានជួបជាមួយម្ចាស់ផ្ទះដែលគាត់ជាមន្ត្រីធំឋានៈជាប្រធានមន្ទីរ មើលទៅគាត់ជាមនុស្សមាំទាំណាស់ ការចរចារគឺគាត់ដាក់តំលៃអោយខ្ញុំ១៩០ដុល្លា ខ្ញុំប្រឹងបញ្ចុះបញ្ចូលគាត់ អង្វរគាត់អោយត្រឹម១៥០ដុល្លា តែគាត់ដាច់ខាតមិនបាន ប្រពន្ធខ្ញុំជួយនិយាយគាត់ក៏សំរេចចិត្តអោយតំលៃត្រឹម១៧០ដុល្លា គាត់សួរទៀតថា៖ ម្ចាស់ផ្ទះ៖ ក្មួយទាំងពីរជួលផ្ទះពូប្រុងធ្វើមុខរបររកស៊ីអី បើលក់សាំង និងហាងបាយគឺធ្វើមិនបានទេ ព្រោះពូជាមនុស្សស្អាត ពូនៅខាងលើចឹងពូមិនអោយរកស៊ីរបរទាំងពីរមុខហ្នឹងទេ ខ្ញុំ៖ បាទពូ!! ខ្ញុំរកស៊ីបោកខោអាវ  ម្ចាស់ផ្ទះ៖ ស្អីគេហា!!! រកស៊ីបោកខោអាវអោយគេ ហ៊ានជួលផ្ទះអញ ១៧០ដុល្លា ១ខែផង (ខ្ញុំនៅចាំពាក្យនេះជាប់ក្នុងត្រចៀកនិងខួរក្បាលខ្ញុំរហូតដល់សព្វថ្ងៃ)  ខ្ញុំ៖ បាទពូ!!! ខ្ញុំចង់បានទឹកស្អាតព្រោះខ្ញុំបើកហាងនៅខាងណោះអត់មានទឹកស្អាតខ្ញុំឡើងខ្មៅក្រចកអស់ហើយ ( ខ្ញុំបង្ហាញក្រចកខ្ញុំអោយគាត់មើល) ម្ចាស់ផ្ទះ៖ ១៧០ដុល្លាណា!!!អានាង!! បើបើកកើតអញអោយកូនអញឈប់ធ្វើការទាំងអស់មកបើកបោកអ៊ុតវិញហ្អា!!! ពាក្យសំដីទាំងនេះធ្វើអោ...

៩សារធាតុគ្រោះថ្នាក់នៅក្នុងគ្រឿងសំអាង និង គ្រីម

Image
៩សារធាតុគ្រោះថ្នាក់នៅក្នុងគ្រឿងសំអាង និង គ្រីម៖ ១.Steroids វាគឺជាសារធាតុគ្រោះថ្នាក់ដែលមាននៅក្នុងផលិតផលមុខ ជួយសំអាតស្បែកឱ្យស្អាត ភ្លឺយ៉ាងឆាប់រហ័ស។ ជួយព្យាបាលមុនក្នុងរយះពេលខ្លី ប៉ុន្តែនៅពេលឈប់ប្រើ មុនឡើងកាន់តែច្រើន ឬស្បែកប្រែជាក្រហម ជាំ បង្អាក់ការលូតលាស់របស់កុមារ អាចបណ្តាលឱ្យអ្នកជម្ងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបាន រួមទាំងជំរុញប្រព័ន្ធភាពស៊ាំថយចុះ រាងកាយទន់ខ្សោយ។ ២.បារត (Mercury) បានរកឃើញនៅក្នុងគ្រឿងសំអាងនិងថែរក្សាស្បែក ជួយធ្វើស្បែកសលឿន កាត់បន្ថយអាចម៍រុយនិងបំបាត់មុនយ៉ាងឆាប់រហ័ស។ ប្រសិនបើស្បែកត្រូវបានបញ្ឈប់ ស្បែកនឹងក្លាយទៅខ្មៅជាងមុនរហូតក្លាយជាពណ៌ខ្មៅរីប្រផេះ។ ប្រសិនបើត្រូវបានប្រើជាបន្តបន្ទាប់អស់រយៈពេលយូរវាអាចជ្រាបចូលទៅក្នុងចរន្តឈាមនិងបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្តាល។ ៣. Hydroquinone Hydroquinone គឺជាសារធាតុមួយដែលជួយឱ្យស្បែកស្អាត ស ម៉ដ្ផ។ វាមានសកម្មភាពរារាំងដំណើរការនៃការផលិតជាតិពណ៌(Melanin)នៅលើស្បែក។ ដូច្នេះជាញឹកញាប់ តែងឃេីញវាលាយបញ្ចូលនៅក្នុងគ្រែមព្យាបាលយ៉ាងសកម្ម ។ប្រសិនបើប្រើជាបន្តបន្ទាប់អស់រយៈពេលយូរ វាអាចបណ្តាលអោយរលាកស្បែក ពណ៌ស្បែកមិនស្មើរគ្នា ហើយធ្វើអោយមុ...