Posts

គន្លឹះ ៥ យ៉ាងសម្រាប់ទីផ្សារហាងកាហ្វេ

Image
បច្ចុប្បន្នទីផ្សារកាហ្វេក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះទាំងម្ចាស់អាជីវកម្ម និងអតិថិជន។ យើងអាចសង្កេតបានតាមរយៈចំនួនហាងកាហ្វេ និងចំណង់ចំណូលចិត្តក្នុងការញ៉ាំកាហ្វេរបស់អតិថិជនដែលចូលចិត្តញ៉ាំកាហ្វេឆុងថ្មីៗកាន់តែច្រើនឡើង ដែលធ្វើឲ្យការបើកហាងកាហ្វេក្លាយជាអាជីវកម្មដែលទាក់ទាញចំណាប់អារម្មណ៍សហគ្រិនថ្មី។ ប៉ុន្ដែការធ្វើឲ្យហាងកាហ្វេអាចដំណើរការបានយូរអង្វែង សហគ្រិនត្រូវសិក្សា និងពិចារណាពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះទើបយើងបានចងក្រងនូវវិធីសាស្ត្រគ្រប់គ្រងចំនួន ៥ ដើម្បីអាចដំណើរការហាងកាហ្វេឲ្យរីកចម្រើន បណ្ដាក់ទុនដោយមិនខាត និងធ្វើឲ្យប្រាក់ចំណេញកើនឡើងដោយមាន និរន្ដរភាព៖ ១)ទីតាំង ទោះបីជារសជាតិកាហ្វេ និងសេវាកម្មល្អយ៉ាងណា តែបើមិនមានអតិថិជននោះអាជីវកម្ម នឹងក្ស័យធន។ រឿងដែលសំខាន់ដំបូងបង្អស់សម្រាប់ការបើកហាងកាហ្វេគឺ ទីតាំង ព្រមទាំងការវិភាគពីគូប្រកួតប្រជែងដែលនៅជិតបរិវេណនោះផងដែរ មិនថាលក្ខខណ្ឌនៃភាពដូចគ្នា ភាពខុសគ្នា រហូតដល់ការតុបតែងហាងឲ្យត្រូវគ្នាទៅនឹងរចនាបទដែលចង់បាន ដើម្បីបង្កើតជាចំណុចលេចធ្លោដែលនឹងជួយធ្វើឲ្យអតិថិជនជ្រើសរើសពិសារកាហ្វេនៅហាងរបស់យើង។ កិច្ចការទាំងនេះជាអ្វីដែលសហគ្រិនត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់...

៦ចំណុច សាងជីវិតនៅអាយុខ្ទង់២០ កុំឲ្យដេកភ័យនៅអាយុខ្ទង់៤០

Image
 ចំណុចទី១៖ សេពគប់កល្យាណមិត្ត មិត្តក្នុងសាលា មិត្តក្នុង បណ្តាញសង្គម Add Friends ចាស់ទុំអាយុច្រើនជាងយើង ដើម្បីមើលពីយុទ្ធសាស្រ្តក្នុងការបង្កើតចំណូល ជៀសជាង Add Friends ក្មេងបង្ហោះបង្អួតតែរឿងសប្បាយ មិនប្រើបណ្តាញសង្គមឱ្យកើតជាប្រយោជន៍។  ចំណុចទី២. រៀនយល់ពីអ្វីដែលសំខាន់ក្នុងជីវិត នៅក្មេងតែងតែប្រើខុស មិនយល់ មិនដឹងអ្វីទៅសំខាន់ អ្វីទៅបន្ទាន់ តែងតែខាតពេល និងខុសជារឿងៗ ដើម្បីកុំឱ្យខុសទៀត ត្រូវតែយល់ដឹងឱ្យស៊ីជម្រៅ កែប្រែអនាគត ជាពិសេសត្រូវដឹងថាការងារណាដែល៖ ១. បន្ទាន់ ហើយសំខាន់ ( ធ្វើវាឥឡូវនេះ ) ២. សំខាន់ តែមិនបន្ទាន់ ( សម្រេចចិត្ត ពេលណាធ្វើ ) ៣. បន្ទាន់ តែមិនសំខាន់ ( ចាត់នរណាម្នាក់ធ្វើ ) ៤. មិនសំខាន់ មិនបន្ទាន់ ( ទុកមួយឡែកសិន )។ ចំណុចទី៣៖ រៀនស្វែងយល់ពីឱកាស  នៅវ័យក្មេង ត្រូវប្រយ័ត្នកុំត្រចៀកសរ ឆាប់ជឿរគេខ្លាំងពេក ត្រូវវិភាគគិតវិចារណា អ្វីដែលសមហេតុផល កុំចង់មានយ៉ាងឆាប់រហ័ស អាចនាំឱ្យយើងអន្តរាយ ធ្វើរឿងមិនល្អ។  អ្នកត្រូវដឹងឱ្យច្បាស់ថា មុននឹងចាប់យកឱកាសណាមួយអ្នកត្រូវបែកចែកវាឱ្យច្បាស់ថា ឱកាសនោះជា៖ ១. ឱកាសដែលយើងរង់ចាំឬ យើងរត់រកវាទើបចាប់វាបាន ២. ឱកាសដែលយើងបង្កើតវាដោយខ្លួនឯង ៣. អន្ទាក់ឱកាស ដែលវាជា...

វិធីសាស្ត្រ ៥ យ៉ាង អាចជួយអ្នកក្រឡាស់ខ្លួនក្លាយជាអ្នកមាន

Image
តើ មនុស្ស ម្នាក់ៗ ត្រូវ ធ្វើ អ្វី ខ្លះ ដើម្បី ក្លាយ ជា អ្នកមាន? មនុស្ស គ្រប់គ្នា តែង ស្រមៃ ចង់ បាន បែប នេះ ប៉ុន្តែ មិនមែន មនុស្ស គ្រប់គ្នា  សុទ្ធតែ អាច សម្រេច បាន ក្តី សុបិន្ដ នេះ ឡើយ។ តើ នេះ  បណ្តាល មក ពី អ្វី? ប្រសិន បើ អ្នក សង្កេត ឃើញ ថា អ្នក កំពុង ធ្លាក់ នៅ ក្នុង អន្ទាក់ ភាព ក្រីក្រ  នៅ ឡើយ អ្នក អាច រៀន អនុវត្ត តាម យុទ្ធសាស្ត្រ ៥ គន្លឹះ នេះ ។ វា ជា យុទ្ធសាស្ត្រ ដែល ក្រុម អ្នក មាន បាន អនុវត្ត កន្លង មក និង បាន ជួយ ឲ្យ អ្នក  ទាំង នោះ  មាន ទ្រព្យសម្បត្តិ ច្រើន សម្រេច បាន សេរីភាព ហិរញ្ញវត្ថុ។ ១, បង្កើត អ្វី មួយ  ដែល  មាន  គុណ តម្លៃ ចូលរួម ចំណែក ជាមួយ  ពិភពលោក នេះ គ្រាន់តែ ក្រឡេក មើល   ជុំវិញ អ្នក អ្នក នឹង សង្កេត ឃើញ ថា មាន សមិទ្ធផល ច្រើន ណាស់  ដែល កើត ចេញ ពី ស្នាដៃ មនុស្ស ជា ពិសេស សម្ភារៈ ប្រើប្រាស់ សំណង់ អគារ បច្ចេកវិទ្យា ជាដើម  ដែល សម្រួល ដល់ ការរស់នៅ របស់ មនុស្ស។ ទាំង នេះ គឺ ជា គុណតម្លៃ កើត ចេញ ពី ការ ខិតខំ  ប្រឹងប្រែង និង ភាព ច្នៃប្រឌិត របស់ ពួកគេ។ គុណតម្លៃ នេះ ហើយ ដែល ពួកគេ បាន រួមចំណែក នៅ ក្នុង ពិភពលោក នេះ ហើយ ដែ...

តើបរមគ្រូអាញស្តាញគាត់ចង់និយាយពីអ្វី?

Image
  អ្នកចេះដឹងពិតប្រាកដគេតែដឹងថាខ្លួនចេះកម្រិតណា គេដឹងថាខ្លួនមិនអាចចេះគ្រប់យ៉ាងបានទេ ព្រោះចំណេះដឹងលើលោកទោះជាយើងម្នាក់ៗមានអាយុដល់រាប់ម៉ឺនឆ្នាំក៏រៀនមិនអស់ដែរ កុំថាឡើយមានអាយុត្រឹម ១០០ ឆ្នាំ ហេតុនេះហើយទើបអុីស្រាអែលអញ្ជើញអាញស្តាញឱ្យមកធ្វើនាយករដ្ឋមន្រ្តីតែគាត់ប្រកែកថា "ខ្ញុំគ្មានជំនាញផ្នែកនយោបាយទេ" ហើយគាត់សុខចិត្តរស់នៅយ៉ាងសាមញ្ញ ជាប្រជាជនធម្មតាម្នាក់។ ផ្ទុយទៅវិញ "ភាពអវិជ្ជា" ដែលក្នុងទីនេះខ្ញុំមិនសំដៅទៅលើអ្នកមិនបានរៀនសូត្រជ្រៅជ្រះទេ ទោះបីជាបានរៀនសូត្រច្រើនកម្រិតណាក៏ដោយ តែបើបុគ្គលនោះមានះតាំងខ្លួនថាចេះគ្រប់យ៉ាង គិតថាអ្វីដែលខ្លួននិយាយសុទ្ធតែត្រូវ សុទ្ធតែល្អ អាចវាយតម្លៃបានគ្រប់យ៉ាង ទន្ទឹមនឹងខ្លួនឯងដឹងព្រាលៗឬមិនធ្លាប់មានបទពិសោធអ្វីទាំងអស់ បែបនេះ តាមទស្សនៈខ្ញុំ ខ្ញុំចាត់ទុកថាជាជនអវិជ្ជាចំតួតែម្តង។ ចំណែកអ្នកដែលមិនបានរៀនសូត្រខ្ពង់ខ្ពស់ តែគេទទួលស្គាល់ថាខ្លួនឯងមិនចេះ ហើយខំស្វែងយល់បន្ត នោះខ្ញុំគិតថា នៅគ្រាន់បើជាងបុគ្គលដែលគិតតែខ្លួនឯងហើយសន្មតថាត្រូវតែខ្លួនឯង មិនព្រមក្រឡេកមើលជុំវិញ។ និយាយឱ្យខ្លី មនុស្សអវិជ្ជាមិនទទួលស្គាល់ថាចំណេះដឹងរបស់ខ្លួនមានព្រំដែនទេ នេះហើយគឺភាពគ្មានព្រំដែននៃអ...

បកស្រាយ៖ ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស

Image
ជ្រុងមួយនៃទស្សនៈ ៖ រឿងដែលយើងជួបប្រទះជាប្រចាំក្នុងជីវិត ហើយមិនបានដឹងខ្លួនគឺ "ភាពស្រពេចស្រពិល" គឺស្រពេចស្រពិលទៅលើរឿងជុំវិញខ្លួន មិនដឹងថាអ្វីសំខាន់ អ្វីមិនសំខាន់ អ្វីជារឿងជាតិ អ្វីជារឿងឯង អ្វីជារឿងអញ អ្វីជារឿងឯកជន អ្វីជារឿងសមូហភាព...។ល។ ភាពស្រពេចស្រពិលតែងជះឥទ្ធិពលទៅលើការសម្រេចចិត្តនិងការប្រព្រឹត្ត។ រឿងសំខាន់ក្នុងជីវិតរបស់យើងគឺការសម្រេចចិត្ត។ ក្នុងមួយថ្ងៃៗយើងម្នាក់ៗត្រូវសម្រេចចិត្តទៅលើរឿងផ្សេងៗជាច្រើន ហើយវាជះឥទ្ធិពលទៅដល់ជោគវាសនាជីវិតរបស់បុគ្គលម្នាក់ៗ។ ការហ្វឹកហាត់ឬទម្លាប់ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទៅលើរឿងផ្សេងៗគឺជាអាហារដ៏សំខាន់សម្រាប់ខួរក្បាលនិងជោគវាសនារបស់យើង។ សូមចងចាំថា យើងម្នាក់ៗមានជីវិតមួយរយៈខ្លីប៉ុណ្ណោះបើធៀបនឹងអាយុផែនដី ដូច្នេះសូមប្រើវាឱ្យមានតម្លៃបំផុតតាមដែលអាចធ្វើបាន។ បំណកស្រាយ ៖ ១/ ទន់ភ្លន់ តែមិនទន់ជ្រាយ ៖ ទន់ភ្លន់ គឺការចេះបត់បែន មិនរឹងត្អឹង មានអធ្យាស្រ័យ យោគយល់ មិនច្រងេងច្រងាង។ ទន់ជ្រាយ គឺគ្មានភាពម្ចាស់ការ មិនរឹងប៉ឹង ឆាប់រំជើបរំជួល ឆាប់ចុះញ៉មចំពោះស្ថានការណ៍លំបាក ចូលចិត្តពឹងផ្អែកអ្នកដទៃ...។ ២/ រឹងប៉ឹង តែមិនរឹងរូស ៖ រឹងប៉ឹងគឺមានជំហរជាក់លាក់ មានគំនិតច្បាស់លាស់ មិនឆាប់រំជើបរ...

វិធីនិយាយ៣ប្រការ ដើម្បីគេស្រលាញ់រាប់អាន

Image
រឿងបន្តិចបន្តួចដែលយើងមិនបានចាប់អារម្មណ៍ យូរៗទៅវាក៏ក្លាយជាទម្លាប់មិនល្អ។ ផ្ទុយទៅវិញពេលអ្នកចេះផ្តល់តម្លៃអ្នកដទៃ អ្នកនឹងកាន់តែក្លាយជាមនុស្សគួរឱ្យគោរពរាប់អានលើសដើម។ ១, ពេលជួបនរណាម្នាក់ បើបុគ្គលនោះនិយាយអាក្រក់ពីអ្នកដទៃ អ្នកក៏ត្រូវប្រយ័ត្នខ្លួនផងដែរថា ថ្ងៃណាមួយបុគ្គលនោះនឹងនិយាយអាក្រក់ពីអ្នកប្រាប់អ្នកដទៃដូចគ្នា។  ផ្ទុយទៅវិញ ការលើកសរសើរអ្នកដទៃនៅចំពោះមុខគូសន្ទនា វានឹងធ្វើឱ្យគូសន្ទនាមានទំនុកចិត្តថា អ្នកជាមនុស្សមានសន្តានចិត្តទូលំទូលាយគួរជាទីរាប់អាន។ ២, មិត្តភក្តិខ្លះ គ្រាន់តែជួបមុខគ្នាភ្លាមក៏រករឿងមកបន្តុះបង្អាប់គ្នាភ្លាម សូម្បីតែ ធាត់ ស្គម មុខស្រមិះៗ  ឬថាអញ្ចេះ ថាអញ្ចុះ ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ល្អ។ នេះជាវិធីជាន់ពន្លិចអ្នកដទៃដើម្បីលើកខ្លួនឯង។ ពេលអ្នកជួបនឹងមិត្តបែបនេះអ្នកនឹងខូចអារម្មណ៍មួយរំពេច។  ៣, បុគ្គលខ្លះ គ្រាន់តែគូសន្ទនានិយាយបញ្ចេញគំនិតអ្វីមួយមក គេក៏បដិសេធភ្លាម "មិនមែនអញ្ចឹងទេ" ទោះជាខ្លួនឯងមិនទាន់ដឹងរឿងអីច្បាស់នៅឡើយ។ វិធីបែបនេះយើងហៅថាខ្វះសុជីវធម៌ ឬមិនឱ្យតម្លៃទៅលើគំនិតគូសន្ទនា។ ជាទូទៅរឿងទាំងឡាយ យ៉ាងហោចក៏មានផ្លូវពីរឬច្រើន ប៉ុន្តែនៅពេលយើងទៅវាយតម្លៃថាអ្នកដទៃខុសភ្លាមៗ រឿងដំបូងដែលយើ...

របៀបតថ្លៃទំនិញដោយប្រសិទ្ឋិភាព

Image
នៅក្នុងប្រទេសដែលអនុវត្តទីផ្សារសេរី ការតថ្លៃទំនិញគឺជារឿងធម្មតាមួយកើតឡើងជារៀងរាល់ថ្ងៃ វាកើតឡើងដោយសារភាពរំពឹងទុកខុសគ្នារវាងអ្នកលក់ និង អ្នកទិញ ។ អ្នកលក់ចង់បានតម្លៃមួយដែលខ្ពស់ដើម្បីផលចំនេញរបស់ខ្លួន រីឯអ្នកទិញចង់បានតម្លៃថោកដើម្បីបានចំណាយលុយតិច យ៉ាងណាមិញនៅពេលដែលអ្នកលក់ និង អ្នកទិញតថ្លៃគ្នាដល់ចំនុចយកបានទាំងសងខាងពួកគេក៏សុខចិត្តបោះចោលចំនុចរំពឹងទុកផងដែរ ។  អត្ថបទខាងក្រោមនេះនឹងផ្តល់គំនិតខ្លះៗក្នុងការតថ្លៃទំនិញអោយអ្នកបានជោគជ័យលើទីផ្សារ៖ • ចេះប្រើប្រាស់ពាក្យសមរម្យ៖ ការចេះញញឹម និង ប្រើប្រាស់ពាក្យសមរម្យទៅអ្នកលក់ជាមុន នឹង ផ្តល់ការបង្ហាញតាមភាពខាងក្រៅ(ទឹកមុខ)ទៅគេមុន ធ្វើអោយដៃអ្នកលក់មានអារម្មណ៍ជិតស្និដងាយស្រួលសម្រាប់ការចរចារ ។ (ជាជំហានសំខាន់ជាងគេបង្អស់ គ្រាន់តែញញឹមមិនខាតអ្វីទេ) • ត្រូវចេះមើលអ្នកទិញដទៃទៀតជុំវិញ៖ បើអ្នកទៅដល់កន្លែងលក់មួយដែលមានអ្នកទិញមុន ទិញក្នុងបរិមាណតិចហើយទទួលបានការបញ្ចុះតម្លៃ ហើយអ្នកទិញក្នុងបរិមាណច្រើនជាង ព្យាយាមយកលេសថាអ្នកទិញក្នុងចំនួនបរិមាណច្រើនជាងអ្នកមុនគួរតែមានការលើកទឹកចិត្តដល់អ្នកទទួលបានការបញ្ចុះតម្លៃច្រើនជាងអ្នកមុន ។ មួយវិញទៀតប្រសិនបើអ្នកជាអ្នកទិញមុនគេ សង្កេតមើលតើមានអ្នកទិញដទៃទៀ...