Posts

Showing posts from September, 2020

តើគិតបែបណាដែលហៅថាគិតដូចជាសេដ្ឋី?

Image
  តើអ្នកបានដឹងថា សមត្ថភាព នៃការគិត របស់សេដ្ឋី និងមហាសេដ្ឋីមាន លក្ខណៈ ខុស គ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffet និងអ្នកដទៃទៀត​យ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវ​ការគិត របស់អ្នក​ដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នក បានអង្កេតពីសភាវៈ​នៃការគិតរបស់​អ្នកឬ​ក៏ការដឹងរបស់អ្នកមាន ឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាព​នៃជីវិតរបស់អ្នក?អ្វី​ដែលយើងចង់​លើក​ឡើង​គឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជា លក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី អ្នកនឹងក្លាយ​ជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការ បង្កើនសមត្ថភាពនៃការគិតរបស់​អ្នកដើម្បីក្លាយ​ជាមហាសេដ្ឋី ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។ នេះជាមូលហេតុ​ដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយមានចំណង​ថា«វិធីសាស្ត្រក្នុងការគិត​ដូច​ជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃ​ការគិតរបស់មនុស្សទៅនឹង​ដំណើរការនៃការ​ទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។ វិធីសាស្ត្រក្នុងកា...

មេរៀន៧ចំណុចពី លោក បេនយ៉ាមីន ហ្រ្វែងឃ្លីន Benjamin Franklin.

Image
បើទោះបីជាលោកអ្នកមិនធ្លាប់បានស្គាល់លោក Benjamin Franklin ប៉ុន្ដែយ៉ាងហោចណាស់អ្នកប្រាកដជាធ្លាប់បានឃើញរូបមនុស្សប្រុសដែលនៅលើក្រដាសប្រាក់ ១០០ ដុល្លារជាក់ជាមិនខាន។ លោក ​បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​ឥស្សរជន​មួយ​រូប ក្នុង​ចំណោម​ឥស្សរជន​តែ​ពីររូប​គត់ ដែល​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក តែ​មាន​រូបថត​លើ​ក្រដាសប្រាក់​ដុល្លារ ។ថ្វីដ្បិត​តែលោក​មិនធ្លាប់បាន​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិកក៏ពិតមែនក្ដី ក៏ប៉ុន្តែ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោកបាន​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក  មិនតែប៉ុណ្ណោះលោកក៏ជាអ្នកដែលរកឃើញទ្រឹស្តីទាក់ទងនឹងអគ្គិសនីផងដែរ ។ ទាំងនេះជា​មេរៀនជីវិតទាំង ៧ ដែលអ្នកគួរតែរៀនសូត្រតាមលោក Benjamin Franklin៖ ១》កុំខ្ជះខ្ជាយពេលវេលា កុំទុកពេលវេលារបស់អ្នកអោយខ្ជះខ្ជាយ និងកន្លងហួសទៅដោយអត់ប្រយោជន៍ ព្រោះថាពេលវេលារបស់អ្នក គឺវាប្រៀបបានទៅនឹងជីវិតរបស់អ្នក។ ប្រសិនបើអ្នកខ្ជះខ្ជាយពេលវេ...

រូបមន្តចាត់ចែងចំណូល និងទ្រព្យសម្បត្តិ (៤០/៦០ និង ៦០/៤០) ដើម្បីឲ្យគ្រួសារឆាប់មានជីវភាពធូរធារ៖

Image
លោក ង៉ែត ជូ៖ តាមការយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំយល់ថាខាងក្រោមនេះជាការចាត់ចែងចំណូល និងទ្រព្យសម្បត្តិដែលមានប្រសិទ្ធិភាព។ ១) គោលការណ៍ចំណូល ៤០/៦០៖ សំរាប់អ្នកធ្វើការ ចំណូលប្រចាំខែត្រូវចាត់ទុកជាគ្រាប់ពូជ និងគ្រាប់បាយ។ យ៉ាងតិច៤០%នៃចំណូលប្រចាំខែសំរាប់គ្រួសារទាំងមូលគួរចាត់ចែងជាគ្រាប់ពូជដើម្បីបង្កើតប្រាក់ឬទ្រព្យបន្ថែមដូចជាការសន្សំ ឬសងកម្ចីធនាគារដើម្បីយកទៅវិនិយោគលើអាជីវកម្មនានា អចលនទ្រព្យ ឬផ្សារហ៊ុនដែលមានផលចំណេញយ៉ាងតិច១៥%ក្នុង១ឆ្នាំ។ ហើយច្រើនបំផុត៦០%នៃចំណូលប្រចាំខែអាចចាត់ទុកជាគ្រាប់បាយសំរាប់ការចំណាយចាំបាច់ក្នុងគ្រួសារ ដូចជាចំណាយលើម្ហូបអាហារ សម្លៀកបំពាក់ ការធ្វើដំណើរ ការចំណាយលើសុខភាព ការអប់រំរបស់កូនៗ និងសងកម្ចីបង់រំលស់ផ្ទះ។ល។ ប៉ុន្តែមិនគួរមានចំណាយលើការបង់រំលស់សម្ភារដូចជារថយន្ត ឬគ្រឿងអេឡិកត្រូនិកនោះទេ។  ឧទាហរណ៍ បើគ្រួសាររបស់អ្នកមានចំណូល១៥០០ដុល្លា អ្នកគួរចាត់ចែងប្រាក់យ៉ាងតិច៦០០ដុល្លាសំរាប់ជាគ្រាប់ពូជយកទៅបង្កើនទ្រព្យឬចំណូល។ រីឯប្រាក់នៅសល់៩០០ដុល្លាទៀតអាចចាត់ចែងជាចំណាយចាំបាច់ (ឬហៅថាជាគ្រាប់បាយ) សំរាប់គ្រួសារ។  ២) គោលការណ៍ទ្រព្យសម្បត្តិ ៦០/៤០៖ ក្រៅពីការខិតខំធ្វើការរកចំណូល និងការចាត់ចែងចំ...

ប្រភេទនៃសុន្ទរកថា

Image
ជាការពិតណាសថា រាល់ការនិយាយជាសាធារណ៍សុទ្ធសឹងដែលមានគោលបំណងដូចគ្នារទេ។ ដូចនេះដើម្បីក្លាយជាអ្នកនិយាយប្រកបដោយមានប្រសិទ្ធភាពអ្នកត្រូវគិត ទាំងគោលបំណង និងប្រភេទនៃការនិយាយ មួយណាដែលអាចជួយអ្នកអោយសម្រេចក្ដីរំពឹងទុក ឬគោលបំណងនៃសុន្ធរកថា។ ១,    សុន្ធរកថានិយាយមាត់ទទេ សុន្ទរកថាបែបនេះអ្នកនិយាយដោយប្រើមាត់ទទេ ហើយអ្នកបានត្រៀមរៀបចំទុក ជាមុនយ៉ាងប្រយ័ត្ន ក្រោយមកធ្វើបទបង្ហាញបែបធម្មជាតិ។ សុន្ទរកថាបែបនេះមានការពេញនិយមជាងគេបំផុតនៅលើពិភពលោក។ ជាបច្ចេកទេសអ្នកនិយាយបានសរសេរសុន្ទរកថាយ៉ាងពេញលេញមួយ រួចហើយគេបំព្រួញវាឲ្យខ្លីដែលមានរចនា សម្ព័ន្ធល្អ។អ្នកនិយាយទន្ទេញឲ្យចាំប្លង់សុន្ទរកថា ហើយបន្ទាប់មកនិយាយតែចំនុចសំខាន់ៗ ដោយមិនប្រើពាក្យពេចន៍ដូចគ្នារបេះបិតទៅនឹងអ្វីដែលបានសរសេរឡើយ។អ្នកនិយាយត្រូវពាក្យគន្លឹះ និទានខ្លីៗ និងឯកសារគំហើញ ដូចជាក្រាហ្វិច តួលេខ រូបភាពជាដើម។ដើម្បីបន្ថែមនូវសោភ័ណ្ឌភាពទៅលើការសំដែង ធ្វើអោយអ្នកស្ដាប់ងាយយល់ពីភាពសំខាន់នៃ គោលគំនិត។អ្នកនិយាយគប្បីចងចាំពីសេចក្ដីផ្ដើមនិងសេចក្ដីសនិដ្ឋាននៃសុន្ទរកថា។ ២,    សុន្ធុកថានិយាយដែលមិនព្រាងទុក នៅក្នុងសាលារៀន​សិក្ខាសាលា អង្គប្រជុំ ឬឪកាសផ្សេងៗពេលខ្លះអ្នកត្រូវគេអញ្ជើញ ឬ...

រឿងរ៉ាវជីវិតប្ដីប្រពន្ឋមួយគូរដែលជិតលែងលះគ្នា

Image
  ខ្ញុំ និងភរិយាបានរៀបការរួមរស់ជាមួយគ្នារយៈពេលជាង ១០ឆ្នាំហើយ កម្រទាស់ទែងគ្នាណាស់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ខ្ញុំអស់អារម្មណ៍ស្រលាញ់នាងតែម្ដង។ ពេលខ្ញុំមកដល់ផ្ទះនៅយប់មួយ ប្រពន្ធខ្ញុំបានលើកបាយល្ងាចឲ្យញ៉ាំ ខ្ញុំបានកាន់ដៃនាងយ៉ាងជាប់ ព្រោះចង់និយាយរឿងមួយប្រាប់នាង។ នាងអង្គុយចុះ និងចាប់ផ្ដើមញ៉ាំបាយល្ងាចយ៉ាងស្ងៀមស្ងាត់ដូចសព្វដង។ ខ្ញុំសង្កេតឃើញកែវភ្នែកប្រពន្ធខ្ញុំពោរពេញដោយភាពឈឺចាប់ ធ្វើឲ្យខ្ញុំកាន់តែពិបាកហើបមាត់ប្រាប់នាងទៅទៀត។ ប៉ុន្តែខ្ញុំបានតាំងចិត្តថា ត្រូវតែឲ្យនាងដឹងពេលនេះនូវអ្វីខ្ញុំកំពុងគិត។ ខ្ញុំបានកាន់ដៃនាងម្ដងទៀត និងនិយាយទាំងបង្ខំថា “បងចង់លែងលះ!” ពេលឮខ្ញុំនិយាយភ្លាម នាងហាក់មិនភ្ញាក់ផ្អើល តែបានដំអក់មួយភ្លែត រួចនាងសួរមកខ្ញុំថ្នមៗវិញថា «ហេតុអ្វីបង»? ខ្ញុំបានព្យាយាមគេចឆ្លើយសំណួរនេះមិនប្រាប់មូលហេតុ ធ្វើឲ្យនាងចាប់ផ្ដើមខឹងមួយរំពេច។ នាងបានគ្រវែងចង្កឹះចេញពីតុ និងស្រែកដាក់ខ្ញុំថា “បងមិនមែនជាមនុស្សប្រុសទេ!” នៅយប់នោះ យើងមិនបាននិយាយរកគ្នាឡើយ។ នាងគេងសម្រក់ទឹកភ្នែកទាំងខ្សឹកខ្សួលបែរខ្នងដាក់។ ខ្ញុំដឹងក្នុងចិត្តថា នាងក៏ចង់ដឹងហេតុផលអ្វីមកជ្រៀតជ្រែកជីវិតអាពាហ៍ពិពាហ៍របស់យើងដែរ។ ប៉ុន្តែខ្ញុំពិបាកនឹងឆ្លើយប្រា...

ចំណុចផ្លាស់ប្ដូរទាំង៧លើកក្នុងជីវិតរបស់ ហ៊ីល

Image
      📑 ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី១ ក្រោយពីរៀនចប់ពីវិទ្យាយល័យធុរកិច្ចហើយ ខ្ញុំក៏បានធ្វើការជាជវលេខ(អ្នកសរសេររហ័ស ឬលឿនដោយប្រើសញ្ញាគឺគំនូសសម្រាប់សរសេរ) និងអ្នកធ្វើបញ្ជី ហើយលទ្ឋផលពីការដែលខ្ញុំបានហ្វឹកហាត់ទម្លាប់ក្នុងការព្យាយាមធ្វើការងារឲ្យសមនឹងតម្លៃប្រាក់ឈ្នួលនោះ បានធ្វើឲ្យខ្ញុំអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សរហូតដល់ចៅហ្វាយនាយទុនចិត្ត និងបានប្រាក់ខែខ្ពស់ហួសពីវ័យរបស់ខ្ញុំ។ < មិនតែប៉ុណ្ណោះ ហ៊ីល ថែមទាំងបានពិសោធន៍ភាពស្មោះត្រង់ដោយបានទទួលការគាំទ្រឲ្យធ្វើជាអ្នកគ្រប់គ្រងជំនួសអ្នកគ្រប់គ្រងចាស់ រហូតធ្វើឲ្យគាត់ក្លាយជាអ្នកគ្រប់គ្រងអណ្ដូងរ៉ែក្មេងជាងគេ គឺមានអាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ និងត្រូវទទួលខុសត្រូវលើកម្មករជាង៣៥០នាក់ > ។ គា្រនោះ វាសនារបស់ខ្ញុំលេងសើចជាមួយខ្ញុំណាស់ ដោយចៅហ្វាយរបស់ខ្ញុំបាត់បង់អនាគត ហើយខ្ញុំក៏បាត់ការងារ។ នេះគឺជាការបរាជ័យលើកដំបូងរបស់ខ្ញុំ រហូតដល់ជាច្រើនឆ្នាំកន្លងទៅ។ 📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី២ តំណែងថ្មីរបស់ខ្ញុំគឺ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនឧស្សាហកម្មឈើកែច្នៃដ៏ធំនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ វាធ្វើឲ្យខ្ញុំរីកចម្រើនយ៉ាងឆា​ប់រហ័ស និងធ្វើការបានល...

«តើខ្ញុំជាអ្នកណា»?

Image
ខ្ញុំ គឺជាកល្យាណមិត្តដ៏ស្និទ្ឋិបំផុតរបស់អ្នក។ខ្ញុំគឺជាអ្នកតាមដាន ជួយអ្នកលើសអ្នកណាៗទាំងអស់ ប៉ុន្តែខ្ញុំក៏ជាបន្ទុកដ៏ធ្ងន់បំផុតរបស់អ្នកដែរ។ ខ្ញុំនឹងរុញអ្ន្ទកទៅមុខ តែខ្ញុំក៏អាចទាញអ្នកមកក្រោយឲ្យធ្លាក់ទៅក្នុងក្ដីបរាជ័យ។ ខ្ញុំស្ដាប់តាមការបញ្ជារបស់អ្នកទាំងអស់។ កិច្ចការដែលអ្នកចង់ធ្វើគ្រាន់តែប្រគល់ឲ្យខ្ញុំ ខ្ញុំនឹងធ្វើយ៉ាងលឿន និងយ៉ាងត្រឹមត្រូវបំផុត។ អ្នកអាចចាត់ចែងខ្ញុំដោយងាយគឺគ្រាន់តែអ្នកម៉ឺងម៉ាត់ដាក់ខ្ញុំទៅបានហើយ។ ចូរធ្វើអ្វីមួយឲ្យខ្ញុំមើលឲ្យបានច្បាស់ ក្រោយពីអ្នកធ្វើវាពីរទៅបីដង ខ្ញុំនឹងធ្វើវាដោយខ្លួនឯងនិងដោយស្វ័យប្រវត្តិ។ ខ្ញុំ គឺជាអ្នកបម្រើរបស់បុគ្គលអស្ចារ្យទាំងឡាយ ហើយខ្ញុំក៏អស្ចារ្យចំពោះបុគ្គលបរាជ័យទាំងឡាយផងដែរ។ នៅចំពោះមុខបុគ្គលអស្ចារ្យ ខ្ញុំនឹងសម្ដែងនូវភាពអស្ចារ្យ។ នៅចំពោះមុខជនបរាជ័យ  ខ្ញុំនឹងសម្ដែងនូវសេចក្ដីបរាជ័យ។ ខ្ញុំមិនមែនជាម៉ាស៉ីនទេ តែខ្ញុំមានទាំងអស់នូវសមត្ថភាពរបស់ម៉ាស៉ីនរួមទាំងបញ្ញារបស់មនុស្សថែមទៀតផង។ដូច្នេះអ្នកអាចប្រើខ្ញុំដើម្បីបង្កើតផលប្រយោជន៍ ឬក៏ប្រើខ្ញុំដើម្បីបំផ្លាញខ្លួនឯងព្រោះអ្វីៗគឺស្រេចតែនៅលើអ្នក មិនមែនស្រេចលើខ្ញុំនោះទេ។ ទទួលយកខ្ញុំ បង្វឹកខ្ញុំ ម៉ឺងម៉ាត់ដាក់ខ្ញុំ ពេលនោះខ្ញ...

លោក Elon Musk៖ «ការទិញសំបុត្រទៅភពអង្គារ គឺអាចសម្រាប់អ្នកទៅហើយគ្មានថ្ងៃវិលវិញ»

Image
(កាលីហ្វ័រញ៉ា)៖ មហាសេដ្ឋីអាមេរិកលោក អេឡូន ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុនអវកាស SpaceX គ្រោងនឹងចាប់ផ្តើមផ្គុំគំរូគ្រាប់រ៉ុកកែត Super Heavy ដ៏ធំមួយនៅសប្តាហ៍នេះ។ វានឹងមានកម្លាំងរុញច្រាន ខ្លាំងជាងពីរដងបើធៀបនឹងគ្រាប់រ៉ុក្កែត Saturn V ដែលបានដឹកយានអាប៉ូឡូ (Apollo) ទៅកាន់ឋានព្រះច័ន្ទ ហើយក៏មានទម្ងន់ធ្ងន់ជាងរ៉ុក្កែត Falcon Heavy រហូតដល់បីដងផងដែរ។ លោក Elon Musk បានបង្ហាញក្តីសង្ឃឹមថា យើងនឹងបានឃើញនាវាអវកាស Starship ធ្វើតេស្តហោះហើរលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២១ ហើយលោកក៏បានព្រមានផងដែរថា គម្រោងដាក់អាណានិគមមនុស្ស​នៅលើភពក្រហម (Mars) អាចនឹងជាក្លាយជាការទិញសំបុត្រមួយ សម្រាប់អ្នកដែលទៅ និងគ្មានថ្ងៃវិលត្រឡប់វិញ។ លោក Musk បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា វាជារឿងពិបាក និងគ្រោះថ្នាក់ណាស់ ដែលមិនមែនសម្រាប់អ្នកខ្សោយបេះដូងទេ។ វាមានឱកាសខ្ពស់ដែលអ្នកនឹងត្រូវស្លាប់… វានឹងក្លាយជាជំហានលំបាកទៅៗ ប៉ុន្តែវានឹងក្លាយជាភាពភាពរុងរឿងបំផុត ប្រសិនបើកិច្ចដំណើរការ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ»។ នៅក្នុងសន្និសីទមួយ តាមរយៈខ្សែវីដេអូអនឡាញស្តីពីប្រធានបទ «មនុស្សទៅកាន់ភពព្រះអង្គារ» លោក Musk បានអះអាងថា ក្រុមហ៊ុនលោកកំពុងរីកចម្រើនយ...

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

Image
  ក្រមសីលធម៌អាជីវកម្ម(Business Ethics) មិនខុសពីក្រមសីលធម៌ជាទូទៅទេ ព្រោះសកម្មភាពអាជីវកម្មនឹងត្រូវវាយតម្លៃដោយមនុស្សនៅក្នុងសង្គមដូចគ្នា។ ដូច្នេះ ក្រមសីលធម៌អាជីវកម្មគឺពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ក្រមសីលធម៌ទូទៅ ចំពោះការសម្រេចចិត្ត, ដំណើរការអាជីវកម្ម និងប្រតិបត្តិការរបស់បុគ្គលិក។ ជាទូទៅ ក្រមសីលធម៌អាជីវកម្មក្ដោបបញ្ចូលនូវទិដ្ឋភាពជាច្រើនដូចជា៖ ការសូកប៉ាន់, អំពើពុករលួយ, ភាពឯកជន (privacy), ការរើសអើង, ការទទួលខុសត្រូវសង្គម (corporate social responsibility), ការគេចពន្ធ, សហជីពកម្មករ, និងកម្មសិទ្ធិបញ្ញា ជាដើម។ លក្ខណៈនិងគុណតម្លៃដែលមនុស្សមានក្រមសីលធម៌ប្រតិបត្តិមានដូចជា៖ ១, ភាពស្មោះត្រង់៖ មិនកុហក ឬបោកបញ្ឆោត ២, ភាពសុចរិត៖ មិនធ្វើខុសពីមនសិការខ្លួន ឬខុសសីលធម៌វិជ្ជាជីវៈ, ការមិនលួចភាពឯកជន និងកម្មសិទ្ធិបញ្ញាអ្នកដទៃ ៣, រក្សាពាក្យសន្យា៖ មិនយកលេសគេចវេសពីពាក្យសន្យារបស់ខ្លួន ឬការប្ដេជ្ញាចិត្តណាមួយ ៤, ភាពស្មោះត្រង់៖ មិនបែកធ្លាយព័ត៌មានសម្ងាត់របស់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង ៥, ភាពយុត្តិធម៌៖ មិនទាញយកផលប្រយោជន៍ពីអ្នកដែលងាយរងគ្រោះ ឬអ្នកមានឋានៈតូចជាង ៦, គិតពីអ្នកដទៃ៖ មិនធ្វើបាបអ្នកដទៃ ៧, គោរពអ្នកដទៃ៖ មិនរើស...

ដើរម្នាក់ឯង ឬដើរតាមគ្នា?

Image
  មនុស្សភាគច្រើន ចូលចិត្តដើរតាមគ្នាឬដើរគេតាមឯង ដោយគិតថា ជាការល្អ ពីព្រោះមានគ្នា ទោះបីពេលខ្លះមិនដឹងច្បាស់ថា គេនាំគ្នាទៅណាផង។ ប៉ុន្តែអ្វីដែលសំខាន់ជាងដើរតាមគ្នា គឺដើរដោយមានគោលដៅត្រឹមត្រូវមួយ។ ពាក្យមួយឃ្លាបានពោលថា “ប្រសិនបើគោលដៅអ្នកកំណត់ខុសគ្នាពីអ្នកដទៃ ចូរនៅម្នាក់ឯង” ។ សុភាសិតអាហ្រ្វិកនិយាយថា “ចង់ទៅលឿន ដើរម្នាក់ឯង ចង់ទៅឆ្ងាយ ដើរជាមួយគ្នា” ។ ទោះបែបនេះក្តី រឿងសំខាន់បំផុត គឺគោលដៅពិតប្រាកដដែលមនុស្សត្រូវទៅ។ តើដើរគ្នាច្រើនបានប្រយោជន៍អ្វី បើយើងមិនច្បាស់ថា ត្រូវទៅណាផងហ្នឹង។ ពេលខ្លះដើរទៅតាមគេ ពេលទៅដល់គោលដៅ ទើបដឹងថាមិនមែនជាគោលដៅរបស់ខ្លួនផង។ ពេលខ្លះ ដើរជាមួយគ្នាបានពាក់កណ្តាលផ្លូវហើយ ទើបដឹងថា គោលដៅដែលកំពុងឆ្ពោះទៅរកនោះគឺខុសគ្នា។ ពេលខ្លះដើរគ្នាច្រើនតាមគេតាមឯង ប៉ុន្តែបែរជាទៅគោលដៅមួយដែលខ្វះឆន្ទៈឬគ្រោះថ្នាក់ទៅវិញ តើមានប្រយោជន៍អ្វីទៅ? ដូចនេះ ការដើរម្នាក់ឯងមិនមែនជាបញ្ហានោះទេ រឿងដែលសំខាន់បំផុតគឺ ដើរដោយមានគោលដៅ។ បើយើងមានគោលដៅច្បាស់លាស់ហើយ នោះយើងពិតជាដឹងច្បាស់ថាខ្លួនត្រូវទៅណា។ ពេលដែលខ្លួនដឹងថា ត្រូវទៅណាហើយ យើងប្រាកដជាមានកម្លាំងចិត្ត ដ្បិតគោលដៅតែងជួយជំរុញលើកទឹកចិត្តអ្នកជានិច្ច ទោះជាគ្មានមនុស្សណាទៀតលើកទឹកចិត...

គិតសិនមុននិយាយ

Image
  ១, អ្នកអាចគិតបាន តែអ្នកមិនចាំបាច់និយាយគ្រប់ពាក្យដែលអ្នកកំពុងគិតនោះទេ ២, មុននិយាយត្រូវគិត សម្តីអ្នកអាចធ្វើឱ្យអ្នកដទៃបាក់ទឹកចិត្តប្រសិនបើជាអ្នកនិយាយមិនចេះគិត មិនតែប៉ុណ្ណោះក៏អាចឱ្យអ្នកនៅក្បែរយើងជោគជ័យប្រសិនបើជាយើងប្រើវាបានត្រឹមត្រូវ ៣, រឿងណាមិនចាំបាច់មិនបាច់និយាយទេ បើនិយាយទៅប៉ះពាល់អ្នកដទៃធ្វើឱ្យអាប់អោនកិត្តិយសគេ មិនចាំបាច់និយាយទេទោះវាជារឿងពិតក៏ដោយព្រោះអ្នកក៏មិនអាចមើលឃើញពីអនាគតខ្លួនឯងដែរ។ ៤, បុរសជោគជ័យគឺមានមនុស្សស្រីពូកែម្នាក់នៅពីក្រោយ នៅពេលដែលគាត់បាក់ទឹកចិត្តមានរឿងបរាជ័យ គឺតែងតែមានពាក្យសម្តីល្អមកជួយលើកទឹកចិត្តជានិច្ច។  ៥, អ្នកអាចនិយាយលេងបាន តែត្រូវមានព្រំដែនគួរគិតថាពេលដែលយើងយកអារម្មណ៍អ្នកដទៃមកលែងសើចតើគេមានអារម្មណ៍បែបណា? ឬបើម្នាក់នោះជារូបអ្នកវិញតើអ្នកសប្បាយចិត្តឬទេ? ៦, រៀននិយាយពាក្យល្អ ពាក្យលើកទឹកចិត្ត បើបុគ្គលណាខុសកុំបន្ទោសគួរតែណែនាំលើកទឹកចិត្តបង្ហាញផ្លូវ ខ្លួនគេក៏សប្បាយចិត្តហើយអ្នកក៏សប្បាយចិត្តដូចគ្នា។  ៧, ពាក្យខ្លះអាចសម្លាប់មនុស្សដោយមិនដឹងខ្លួន បើជ្រុលជាហាមាត់និយាយទៅហើយនិយាយពាក្យល្អខ្លះទៅ ទោះចិត្តអ្នកមិនអាក្រក់ក៏ដោយក៏កុំគួរប្រើពាក្យអាក្រក់ខ្លាំងពេក គ្មានមនុស្សណាចូលចិត្តញ...

វិធីកម្ចាត់ចោលទម្លាប់ពន្យាពេល

Image
  ១, បញ្ឈប់ភាពខ្ជិលនៅក្នុងខ្លួន ព្រោះវាអាចឲ្យយើងពន្យាពេលពីមួយពេលទៅមួយពេល។ ២, ឈប់មានភាពអំនួតនៅក្នុងខ្លួន ព្រោះនៅពេលមានការងារចំពោះមុខដែលត្រូវធ្វើ នៅតែគិតថាខ្លួនឯងមានភាពស្ទាត់ជំនាញទើបពន្យាពេលមិនព្រមធ្វើ។  ៣, ឲ្យតម្លៃទៅលើពេលវេលាឲ្យខ្លាំងដូចអាយុជីវិតរបស់យើងនោះអ្នក និងមិនចង់ពន្យាពេលទៀតទេ។  ៤, ពេលដែលយើងឲ្យតម្លៃទៅលើពេលវេលាកាន់តែខ្លាំងវាដូចជាថ្នាំម្យ៉ាងដែលធ្វើឲ្យយើងគ្មានភាពខ្ជិលនៅក្នុងខ្លួនឡើយ។ ៥, ត្រូវមានចំណង់ឲ្យខ្លាំងនៅក្នុងខ្លួន នោះជំងឺពន្យាពេល និងរសាត់បាត់ដោយឯកឯង។  ៦, ត្រូវធ្វើខ្លួនជាមនុស្សជោគជ័យ គ្មានមនុស្សជោគជ័យណាដែលពន្យាពេលនោះទេ មានតែមនុស្សបរាជ័យទេដែលអង្គុយតែចាំបន្តិចទៀតទៅៗ។  ៧, កម្ចាត់ចោលពាក្យថា "សល់ពេលច្រើនណាស់ចាំស្អែកទៅ!" មើលងាយការងារ ចាំបន្តិចទៀត ចាំថ្ងៃនេះថ្ងៃនោះ។  ៨, កំណត់គោលដៅជីវិត នៅពេលដែលអ្នកមានគោលដៅថាប្រាំឆ្នាំទៀតចង់បានអ្វី? ពេលនោះជីវិតយើងគ្មានទេពាក្យថាពន្យាពេល។  ៩, ផ្លាស់ប្តូរសកម្មភាពមិនល្អជាប្រចាំថ្ងៃចោល ព្រោះវាអាចកើតជាទម្លាប់ ទម្លាប់នឹងបង្ហាញពីអនាគតរបស់អ្នក។ ១០, ទម្លាប់ខ្លួនឲ្យក្លាយជាមនុស្សដែលធ្វើការងារទាន់ពេលវេលា។  ១១, បើគ្មានភាពខ្ជិលន...

ស្វែងយល់អំពី៖ ពន្ឋលើចំណេញមូលធន

Image
  មានដឹងអត់ ថាប្រទេសយើងមានពន្ធថ្មីហើយនឹងចាប់ផ្តើមអនុវត្តចាប់ពី ខែមករា ឆ្នាំ២០២១ តទៅ។  នោះគឺពន្ធលើចំណេញមូលធន។ តើអ្នកត្រូវបង់ពន្ធនេះឬអត់ ហើយបង់ពេលណា? តោះ!!  ដំបូងសូមបញ្ជាក់ថា ពន្ធនេះមិនមែនជាប្រភេទពន្ធថ្មីស្រឡាងនោះទេ។ នៅប្រទេសដទៃក៏មានពន្ធនេះដែរ ប៉ុន្តែកម្ពុជាយើងទើបតែមានច្បាប់ដាក់ឱ្យមានពន្ធនេះ នៅក្នុងប្រកាសលេខ ៣៤៦ សហវ ប្រក អនុម័តឱ្យប្រើប្រាស់កាលពីខែមេសា ២០២០។  ពន្ធលើចំណេញមូលធន មានវិសាលភាពចំពោះអ្នកជាប់ពន្ធដែលមានចំណេញមូលធន។  ពន្ធលើចំណេញមូលធន មានអត្រា២០% នៃចំណេញមូលធន។ ចំណេញមូលធនគឺ ផលចំណេញ ដែលបានមកពី ការលក់ ឬផ្ទេរ ឬបង្កើតឱ្យមានកម្មសិទ្ធិលើមូលធន ដូចជា អចលនទ្រព្យ ភតិសន្យា (lease) ទ្រព្យវិនិយោគ កេរ្ដិ៍ឈ្មោះអាជីរកម្ម (Goodwill) កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។  ចំណេញមូលធន អាចគណនាបាន ដោយយកថ្លៃលក់នៃទ្រព្យ ដកថ្លៃដើម និងចំណាយដែលពាក់ព័ន្ធអនុញ្ញាតឱ្យកាត់កងបាន។  ថ្លៃលក់នៃទ្រព្យ ត្រូវគិតតាមតម្លៃលក់ជាក់ស្តែងតាមឯកសារទិញលក់ ឬ ក្នុងករណីតម្លៃលក់ជាក់ស្តែងទាបជាងតម្លៃទីផ្សារ ថ្លៃលក់ត្រូវគិតតាមតម្លៃទីផ្សារដែលកំណត់ដោយរដ្ឋបាលសារពើរពន្ធ។ ចំណាយដែលអាចកាត់កងបានមានដូចជា ចំណាយការប្រាក់...